និពន្ធដោយ ភូ ចរិយា ថ្ងៃនេះតាឡូយទាស់សម្តីជាមួយតាសំរឿងរៀបចំបុណ្យសព។ ដោយសារតែសពជាខាងសាច់ញាតិរបស់តាសំ ដូច្នេះតាឡូយមិនអាចប្រកែកឈ្នះ។ តាឡូយម៉ួម៉ៅ។ គាត់ក៏ត្រឡប់មកផ្ទះ។ តាមផ្លូវមកផ្ទះ គាត់ឆ្លៀតទិញស្រាមួយដប។ ពេលមកដល់ផ្ទះ គាត់ក៏ទៅអង្គុយលើរនាបក្រោមដើមខ្នុរផឹកស្រារម្សាយកំហឹង។ ពេលនោះ កូនប្រុសតាឡូយទើបឌុបកូនមកពីសាលា។ ពេលឃើញតាឡូយផឹកស្រា ក៏ទៅសួរប្រពន្ធដែលកំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រាន៖ «តើពុកយើងកើតអី?» «ឮថាគាត់ឈ្លោះជាមួយក្លើគាត់។» កូនប្រសាតាឡូយឆ្លើយ។ «អ៊ីចឹងបានគាត់ផឹកស្រាទាំងកណ្តាលថ្ងៃ។ រឿងធម្មតាទេ។» «ហ្នឹងហើយ។ កើតទុក្ខ ផឹកស្រាបំបាត់វាទៅ។ ដោយសារអ៊ីចឹង ទើបខ្ញុំមិនហាមគាត់។» ពេលនោះ កូនប្រុសរបស់ពួកគេដែលមានអាយុប្រាំពីរឆ្នាំឮសម្តីឪពុកម្តាយ ក៏រត់ត្រុយទៅសួរតាឡូយ៖ «តា! តាផឹកស្រាមែនទេ?» «អឺ។» តាឡូយតប។ «ហេតុអីបានជាតាផឹកស្រា?» «មកពីតាមិនសប្បាយចិត្ត។» «អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាផឹកស្រាមែនទេ?» «អឺ។» «អ៊ីចឹងផឹកស្រាទៅ តាសប្បាយចិត្តឡើងវិញមែនទេ?» ពេលនោះ តាឡូយហាក់រឭកដឹងខ្លួន។ គាត់ក៏ប្រញាប់កែសម្តី៖ «មិនមែនទេ។ តានិយាយលេងជាមួយចៅទេ។ នេះទឹកទេតើ, មិនមែនស្រាទេ។» «អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាញ៉ាំទឹក។ ញ៉ាំហើយតាសប្បាយចិត្តឡើងវិញ ត្រូវទេ?» «ត្រូវហើយចៅ។» តាឡូយងក់ក្បាល «ចៅទើបមកពីរៀន។ ទៅងូតទឹកផ្លាស់ខោអាវទៅ … Continue reading រឿង «តាឡូយចង់បានប្រពន្ធក្មេង» (១)
Author: CHAKRIYA PHOU
សហការជាមួយអ្នកថតរូបឬគូរគំនូរ
យ៉ាយ៉ា ១ : ពួកម៉ាក, គ្នាចង់បើករកលុយតាមរយៈគេហទំព័រ ប៉ុន្តែឮថាមិនអាចពឹងលើការដាក់ monetize តែមួយមុខទេ។ យ៉ាយ៉ា ២ : ត្រឹមត្រូវហើយ។ ការរកលុយតាមគេហទំព័រមិនអាចពឹងលើ monetize តែមួយបានឡើយ។ យ៉ាយ៉ា ១ : អ៊ីចឹងធ្វើម៉េចទៅ? យ៉ាយ៉ា ២ : បើឯងចង់រកលុយតាមរយៈគេហទំព័រ ឯងអាចពិចារណាទាក់ទងទៅរកអ្នកថតរូបឬអ្នកគំនូរ ដែលមានបំណងចង់លក់រូបថតឬគំនូររបស់គេ ដោយឲ្យគេដាក់រូបរបស់គេអមជាមួយអត្ថបទរបស់ឯង ហើយនៅលើរូបនោះគួរតែមានឈ្មោះម្ចាស់ដើម និងទំនាក់ទំនងរបស់គេ។ យ៉ាយ៉ា ១ : ហ្នឹងគឺជួយផ្សាយពាណិជ្ជកម្មឲ្យគេហ្នឹង។ យ៉ាយ៉ា ២ : ត្រូវហើយ ឯងគឺជួយផ្សាយពាណិជ្ជកម្មឲ្យអ្នកថតរូបឬអ្នកគំនូរ ប៉ុន្តែមិនមែនជួយទទេទេ។ ឯងអាចយកកម្រៃពីពួកគេ។ សំខាន់គេហទំព័ររបស់ឯងត្រូវតែមានមនុស្សចូលអានច្រើន ទើបឯងអាចយកលុយពីពួកគេបាន។ យ៉ាយ៉ា ១ : អូ យល់ហើយ៕ ** ** * Earn money by cooperate with photographer … Continue reading សហការជាមួយអ្នកថតរូបឬគូរគំនូរ
រឿង «ស្រះនៅទិសខាងលិច»
និពន្ធដោយ ភូ ចរិយា ខ្ញុំចូលចិត្តត្រី។ ខ្ញុំបានធ្វើស្រះតូចមួយនៅចំហៀងផ្ទះ ផ្នែកខាងលិច។ អ្នកជិតខាងចេះតែមកខ្សឹបថា មិនគួរមានស្រះឬអណ្តូងនៅទិសខាងលិចទេ។ ខ្ញុំតបថា៖ «ឲ្យធ្វើម៉េច បើផ្ទះខ្ញុំសល់ដីនៅទិសហ្នឹង។» ហើយវាការពិតអ៊ីចឹងមែន។ មិនមែនខ្ញុំរកលេសដោះសាឬអីនោះទេ។ ក្រោយពីធ្វើរួចរាល់ ខ្ញុំបានទិញត្រីយកមកព្រលែងយ៉ាងច្រើន។ កូនៗខ្ញុំរីករាយណាស់ ប៉ុន្តែខ្ញុំក៏ប្រយ័ត្នដែរ។ ខ្ញុំធ្វើស្រះហ្នឹងទាប ត្រឹមពាក់កណ្តាល កំភួនជើងខ្ញុំ ហើយខ្ញុំព័ទ្ធរបងការពារកុំឲ្យកូនចូលទៅលេងតែឯង។ យប់មួយ ខ្ញុំបានយល់សប្តិឃើញជីតាខ្ញុំដែលស្លាប់យូរឆ្នាំហើយ ឈរនៅមាត់ស្រះ។ ពេលភ្ញាក់ឡើង ខ្ញុំប្រាប់ប្រពន្ធ។ នាងយល់ថា ប្រហែលជាគាត់នឹកខ្ញុំ ទើបមកលេង។ នាងបានរៀបចំសែន ហើយឲ្យខ្ញុំអុជធូប។ ប៉ុន្តែខ្ញុំនៅតែយល់សប្តិឃើញគាត់ទៀត។ ប្រពន្ធខ្ញុំក៏ឲ្យខ្ញុំទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់គាត់។ ធ្វើហើយនៅតែយល់សប្តិឃើញ ហើយឃើញដដែលៗ គឺគាត់ឈរនៅមាត់ស្រះនោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រណុក។ ក្នុងចិត្តចេះតែស្រមៃចេញរូបភាពជាច្រើន។ ដើម្បីឲ្យអស់ចិត្ត ខ្ញុំក៏សម្រេចថានឹងពិនិត្យស្រះនោះ។ ដោយសារតែរាងញញើតដែរ ខ្ញុំក៏ហៅមិត្តភក្តិ និងអ្នករត់ម៉ូតូឌុបក្បែរផ្ទះពីរបីនាក់មកជួយ។ ពួកយើងបានយកត្រីចេញ មុននឹងបូមទឹក។ គ្រាន់តែបូមរួច ម៉ែអើយ.. នាំគ្នារត់ជាន់ជើងគ្នា។ ពស់មួយក្បាលប្រវែងជាងពីរម៉ែត្រនៅក្នុងនោះ។ មិនដឹងវាចូលមកយ៉ាងម៉េចបាន។ បានអ្នកម៉ូតូឌុបម្នាក់ស្គាល់អ្នកចេះចាប់ពស់។ គាត់ទូរស័ព្ទហៅគេមកចាប់យកច្រកក្នុងបាវ។ រួចគាត់សួរខ្ញុំថា: «បងចង់យកទៅព្រលែងនៅវត្តណា?» ខ្ញុំតប: … Continue reading រឿង «ស្រះនៅទិសខាងលិច»
គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល
ចង់ធ្វើការក្នុងការិយាល័យរដ្ឋបាល មិនពិបាកទេ តែក៏មិនស្រួលដែរ។ លោកអ្នកត្រូវមានគុណសម្បត្តិ និងជំនាញមួយចំនួន ដើមី្បបំពេញការងារ និងដើមី្បកុំឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើត្រូវមានគុណសម្បត្តិ និងជំនាញអ្វីខ្លះ? គុណសម្បត្តិ៖ ១. ចិត្តធ្ងន់ ២. អំណត់ និងស៊ូ ៣. ច្បាស់លាស់ ៤. មានរបៀប ហេតុអ្វីត្រូវមានចំណុចទាំងនេះ? ព្រោះការងាររដ្ឋបាលច្រើនស្មុគស្មាញ, ក្រចិបក្រចុប, ធ្វើមិនចេះអស់, ហើយអ្នករដ្ឋបាលបានរឿងច្រើនជាងបានរង្វាន់ និងតែងតែត្រូវថ្នាក់លើស្តីបន្ទោសច្រើនជាងគេបំផុត។ ជំនាញ៖ ១. រៀបចំទុកដាក់ និងគ្រប់គ្រងឯកសារ ២. កុំព្យូទ័រ (វាយអត្ថបទ, ផ្ញើសារអេឡិចត្រូនិច។ល។) ៣. អក្សរសាស្ត្រ (អក្ខរាវិរុទ្ធ, ការប្រើពាក្យ) ៤. ស្រាវជ្រាវ ៥. កត់ត្រា ៦. ទំនាក់ទំនង ទ្រព្យសម្បតិ្តរបស់អ្នករដ្ឋបាលគឺឯកសារ (ទាំងក្រដាស និងឯកសារឌីជីថល) ហើយទ្រព្យនេះចូលរាល់ថ្ងៃ ដូច្នេះតោងចេះរៀបចំទុកដាក់ បើមិនដូច្នេះទេ នឹងច្របូកច្របល់, ពេលត្រូវការប្រើ នឹងរកមិនឃើញ។ ចេះរៀបចំហើយ ត្រូវចេះគ្រប់គ្រងទៀត។ … Continue reading គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល