រឿង «ខ្មោចតោងចង្កេះ»

និពន្ធដោយ ភូ ចរិយា នៅតាមផ្លូវដែលសុខាធ្វើដំណើរទៅមករវាងផ្ទះ និងកន្លែងធ្វើការមានដើមក្ងោកមួយដើមយ៉ាងធំ។ សុខាជិះម៉ូតូតាមផ្លូវនេះរាល់ថ្ងៃ។ ថ្ងៃមួយ ម៉ូតូនាងខូច, នាងក៏ជិះម៉ូតូឌុបទៅធ្វើការ។ ដោយសារតែពូម៉ូតូឌុបនៅក្បែរផ្ទះ នាងក៏ឲ្យគាត់មកទទួលនាងទៅផ្ទះវិញនៅពេលល្ងាច។ វាជារឿងធម្មតាទៅហើយដែលផ្លូវម្តុំនោះស្ងាត់ មិនថាយប់មិនថាថ្ងៃ។ ពេលម៉ូតូឌុបដែលសុខាជិះជិតទៅដល់ដើមក្ងោកនោះ ក៏មានខ្យល់ត្រជាក់បក់មក។ បន្ទាប់មក ម៉ូតូស្រាប់តែហាក់ដូចជាមិនចង់ទៅមុខ ទោះបីពូម៉ូតូឌុបប្រឹងមួលហ្គារ៍ក៏ដោយ។ ពេលដែលម៉ូតូមកដល់ក្រោមដើមក្ងោក សុខាហាក់ដូចមានអារម្មណ៍ថាមានអ្វីមួយសម្រូតចុះមកអង្គុយពីក្រោយ រួចមកព័ន្ធជាប់នឹងចង្កេះរបស់នាង។ ដោយសារតែស្របពេលនោះ ម៉ូតូបានឆ្លងផុតដើមក្ងោក, ហ្គារ៍វិលមកដូចដើម, ដូច្នេះសុខាក៏ភ្លេចរឿងអម្បាញ់មិញឈឹងទៅ។ ពេលមកដល់ផ្ទះ នាងក៏មិនបាននឹកឃើញដល់រឿងហ្នឹងដែរ តែនាងចាប់អារម្មណ៍ថា នាងហាក់ដូចជាធ្ងន់ខ្លួនចាប់ពីចង្កេះចុះទៅ។ ពេលនាងដើរចូលក្នុងផ្ទះ ម្តាយនាងចេះតែសម្លឹងមកនាង។ ដំបូងនាងមិនអើពើ តែក្រោយមក នាងឃើញមនុស្សក្នុងផ្ទះសម្លឹងមកនាងគ្រប់គ្នា ធ្វើឲ្យនាងប្លែកចិត្តក៏សួរ៖ «មានរឿងអី? បានជាម្នាក់ៗមើលមកខ្ញុំមិនដាក់ភ្នែក។» ប៉ុន្តែអ្នកផ្ទះមិនព្រមនិយាយ។ ទោះនាងសួរច្រើនដង ក៏នៅតែមិនឆ្លើយ។ មិនមែនពួកគេមិនចង់ឆ្លើយទេ តែមានអ្វីម៉្យាងធ្វើឲ្យពួកគេមិនអាចបើកមាត់បាន។ ពេលនោះ សុខាចម្លែកចិត្ត តែនាងគិតថា នឹងឡើងទៅងូតទឹកផ្លាស់ខោអាវសិនសឹមចុះមកសួរនាំអ្នកផ្ទះវិញ។ ពេលនាងដើរកាត់ទូចិញ្ចឹមត្រី នាងក្រឡេកចុងភ្នែកមើលតាមរយៈកញ្ចក់ទូឃើញស្រីម្នាក់មានតែពាក់កណ្តាលខ្លួន, សក់វែងអន្លាយ, ស្លៀករ៉ូបពណ៌សកំពុងតែឱបចង្កេះរបស់នាង។ សុខាភ្ញាក់ផ្អើលខ្លាំងណាស់។ នាងបានស្ទុះមកឈរនៅមុខអាងត្រីដើមី្បមើលឲ្យច្បាស់ តែលើកនេះនាងមិនឃើញមាននរណាឡើយ។ មិនអស់ចិត្ត នាងរត់ទៅបន្ទប់របស់នាង … Continue reading រឿង «ខ្មោចតោងចង្កេះ»

គំរូរបៀបវារៈប្រជុំក្រុមបច្ចេកទេស (ស្ថាប័នរដ្ឋ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល) ជាភាសាអង់គ្លេស

Agenda of ......... Meeting on.............................................. (Name of the venue), (date of the meeting) The objectives of the meeting : 1. ....................................... 2......................................... 3......................................... TimeTopics and presenters08:00-08:05National anthem08:05-09:00Open remarks by.................09:00-09:20Snack09:20-10:20Information update on .......................1.............................2..............................3.............................4............................5.............................by...........................10:20-12:00Presentation on ................... by....................12:00-13:30Lunch13:30-15:30Discussion15:30-15:45Snack15:45-17:00Continued discussion17:00-18:00Closing remarks by .................... This schedule can be changed based on real situation.

គំរូរបៀបវារៈប្រជុំក្រុមបច្ចេកទេស (ស្ថាប័នរដ្ឋជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល)

របៀបវារៈកិច្ចប្រជុំក្រុមបច្ចេកទេស..... ស្តីពី................................ (ឈ្មោះទីកន្លែង), (កាលបរិច្ឆេទ) គោលបំណងនៃកិច្ចប្រជុំ៖ ១........................... ២.......................... ៣.......................... ម៉ោងប្រធានបទ និងវាគ្មិន៨:០០-៨:០៥គោរពភ្លេងជាតិ៨:០៥-៩:០០សុន្ទរកថាបើកកិច្ចប្រជុំ ដោយ...........៩:០០-៩:២០អាហារសម្រន់៩:២០-១០:២០ការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី.......... ១............................២...........................៣..........................៤...........................៥............................ដោយ.......................១០:២០-១២:០០បទបង្ហាញស្តីពី........................... ដោយ..................១២:០០-១៣:៣០អាហារថ្ងៃត្រង់១៣:៣០-១៥:៣០កិច្ចពិភាក្សា១៥:៣០-១៥:៤៥អាហារសម្រន់១៥:៤៥-១៧:០០កិច្ចពិភាក្សាបន្ត១៧:០០-១៨:០០សុន្ទរកថាបិទកិច្ចប្រជុំ ដោយ....................... (ឈ្មោះស្ថាប័ន) សូមរក្សាសិទ្ធិកែប្រែកម្មវិធីទៅតាមស្ថានភាពជាក់ស្តែង។

គំរូរបៀបវារៈពិធីប្រកាសចូលកាន់តំណែង (ស្ថាប័នរដ្ឋ)

ពិធី ប្រកាសចូលកាន់តំណែង ....................... (ឈ្មោះស្ថាប័ន) (កាលបរិច្ឆេទ) (ទីកន្លែងប្រារព្ធពិធី) របៀបវារៈ ៩:០០              ភ្ញៀវកិត្តិយសអញ្ជើញមកដល់ ៩:១៥              គណៈអធិបតីអញ្ជើញមកដល់ ៩:២០              គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ៩:២៥              កម្មវិធីចាប់ផ្តើម, ការប្រកាសហេតុ ៩:៣០              អានព្រះរាជក្រឹត្យតែងតាំង ៩:៤០              ប្រគល់ និងទទួលព្រះរាជក្រឹត្យ, ប្រគល់បាច់ផ្កា ១០:០០           ការប្តេជ្ញាចិត្ត និងមតិសំណេះសំណាលរបស់ ................... ១០:៣០           គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ១០:៣៥           ពិសាអាហារសម្រន់ ចប់កម្មវិធី