លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»

គំរូដាក់ពាក្យធ្វើការតាមសារអ៊ិនធើណេត

គំរូសារដាក់ពាក្យធ្វើការទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ............ មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់លោកឬលោកស្រី លើមុខតំណែងជា...............។ នាងខ្ញុំបានភ្ជាប់ CV និង Cover Letter របស់នាងខ្ញុំសម្រាប់ជូនលោកឬលោកស្រីពិនិត្យ។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ) គំរូសារដាក់ពាក្យធ្វើការទៅកាន់ភ្នាក់ងាររកបុគ្គលិក សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ........... មានបំណងចង់ដាក់ពាក្យធ្វើការនៅ (ឈ្មោះក្រុមហ៊ុន) លើមុខតំណែងជា................ ដោយនាងខ្ញុំបានផ្ញើជូននូវ CV និង Cover Letter របស់នាងខ្ញុំនៅក្នុងឯកសារភ្ជាប់។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ)

រឿង «តាឡូយចង់បានប្រពន្ធក្មេង» (២)

និពន្ធដោយ ភូ ចរិយា ចូលដល់តំបន់កប់ខ្មោចភ្លាម បរិយាកាសដូចប្រែប្រួលម៉េចមិនដឹង។ គ្មានខ្យល់បក់ទេ តែហាក់ត្រជាក់ស្រេងដូចជាធុងក្លាសសេទឹកក្រូច។ មើលពីសម្បកក្រៅ បុរសទាំងបីហំហានណាស់ ប៉ុន្តែតាមពិតក្នុងពោះរបស់ពួកគេម្នាក់ៗ ប្រាំវិនាទីបុកភឹបម្តង។ រីឯមុខប្រែជាញញឹមដោយមិនដឹងខ្លួន តែញញឹមបែបក្រូចសើច។ ទ្រាំលែងបាន តាឡូយបង្អង់ជើងរួចសួរ៖ «ហើយពេលណាទើបដល់កន្លែងត្រូវថត?» «ខ្ញុំអត់ដឹងទេ។» ចៅតាសំឆ្លើយ។ «អ្ហាក៎!» តាឡូយបើកភ្នែកធំៗ។ «ខ្ញុំទើបមកវត្តលើកទីមួយ។ ខ្ញុំធ្វើម៉េចដឹងថាកន្លែងណាកន្លែងណី។ តាទាំងពីរនៅវត្តហ្នឹង និងធ្លាប់ចេញចូលទីនេះ ដូច្នេះគួរដឹងទីតាំង។» ចៅតាសំពោល។ «ស្រេចបាត់!» «អត់ស្រេចទេ។» តាសំលូកមាត់ «មើលចៅឯងចង់បានទីតាំងយ៉ាងម៉េច?» «ឲ្យតែអាចបញ្ជាក់ថាកន្លែងដែលឈរហ្នឹងជាតំបន់ផ្នូរខ្មោចគឺបានហើយ។» «អ៊ីចឹង...» តាសំងាកមើលជុំវិញ រួចចង្អុលទៅខាងមុខ «ក្រោមដើមព្នៅនោះ តើបានទេ?» ចៅតាសំងាកទៅនិយាយជាមួយតាឡូយ «តាជួយទៅឈរសិនទៅ។» តាឡូយដើរទៅឈរពីក្រោមដើមព្នៅ។ «មេឃងងឹត តែមិនងងឹងស្លុប។ ផ្ទៃខាងក្រោយមានពន្លឺតិចៗ។ ខ្ញុំយល់ថាអាចប្រើការបាន។ សុំថតចោលមួយសិន។» ក្រោយពីថតរួច ចៅតាសំយកគំរូវីដេអូមកឲ្យតាឡូយមើល។ «មុខតាដូចមិនសូវច្បាស់។» តាឡូយពោល។ «ក្រែងតាចង់បានមុខមិនសូវច្បាស់ ដើមី្បកុំឲ្យគេស្គាល់នោះអី។» «អើមែន! ភ្លេច។» «បើតាព្រមហើយ, អ៊ីចឹងពួកយើងចាប់ផ្តើមថត។» និយាយរួច … Continue reading រឿង «តាឡូយចង់បានប្រពន្ធក្មេង» (២)