បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ - Post មួយថ្ងៃបីដង ពេលព្រឹក, ពេលថ្ងៃ និងពេលល្ងាច (ឬយប់) ប្រភេទ caption សម្រាប់ពេលព្រឹក - ប្រវត្តិនៃឧស្សាហកម្មសណ្ឋាគារ - ការថែទាំសុខភាព - សុខភាពដំណេក - អាហារដែលផ្តល់ផាសុកភាព ប្រភេទ caption សម្រាប់ពេលថ្ងៃ - រូបបន្ទប់ស្នាក់នៅ និងតម្លៃ - រូបភាពបរិវេណក្នុង និងក្រៅសណ្ឋាគារ ប្រភេទ caption សម្រាប់ពេលល្ងាច (ឬយប់) - ធ្វើយ៉ាងណាដើមី្បឲ្យឆាប់ដេកលក់ - អាហារសម្រាប់ជួយឲ្យឆាប់ដេកលក់ - ការរៀបចំបន្ទប់ដេកដែលមានផាសុកភាព សម្គាល់៖ ប្រភេទ caption ទាំងបីនេះអាចប្តូរវេនគ្នាបាន ឬ post លាយវេនគ្នាក៏បាន។ - Post នីមួយៗមានរូបភាពអម ដែលត្រូវនឹង caption គុណសម្បត្តិ - … Continue reading វិធីលើកតម្កើងទំព័រហ្វេសប៊ុកផ្ទះសំណាក់ឬសណ្ឋាគារបែប Organic
Author: CHAKRIYA PHOU
គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ
នេះជាបទពិសោធ និងវិធីសាស្ត្រផ្ទាល់ខ្លួន ដែលធ្លាប់ធ្វើជា MC ក្នុងពិធីប្រគល់មេដាយជូនអ្នកធ្វើការ ដែលមានចំនួនលើសពីមួយរយនាក់។ ភាពទូទៅ - MC ទទួលបានក្រដាសឈ្មោះអ្នកត្រូវទទួលមេដាយ នៅថ្ងៃកម្មវិធីតែម្តង។ - ក្រដាសឈ្មោះអ្នកទទួលមេដាយត្រូវបានព្រីនលើក្រដាស A4, បែបportrait។ - ក្រដាសឈ្មោះអ្នកទទួលមេដាយមាន ២ បែប។ របៀបពិនិត្យ និងកែសម្រួលលេខរៀងក្នុងក្រដាសឈ្មោះ - បើបានក្រដាសឈ្មោះបែបទីមួយ នោះមិនបាច់កែសម្រួលអ្វីឡើយ។ - បើបានក្រដាសឈ្មោះបែបទី២ នោះត្រូវដាក់លេខរៀងដោយខ្លួនឯងជាថ្មី គឺដាក់លេខរៀងបន្តគ្នាដូចក្រដាសឈ្មោះបែបទីមួយ។ របៀបគ្រប់គ្រងក្រដាសឈ្មោះ និងការហៅឈ្មោះនៅក្នុងកម្មវិធី - ជាធម្មតា MC កាន់ក្រដាសនៅដៃមួយ ដៃមួយទៀតកាន់មេក្រូ។ - តាមរបៀបរបប, MC មិនអាចបត់ក្រដាសដែលកាន់នៅនឹងដៃឡើយ។ - ទោះមានប៊ិចក៏គ្មានពេលគូសចំណាំលេខរៀងឈ្មោះដែរ ព្រោះឈ្មោះមួយៗដែលត្រូវហៅឲ្យឡើងវេទិកា មានគម្លាតពីគ្នាត្រឹមពី ១ ទៅ ២ វិនាទីប៉ុណ្ណោះ។ វិធីសាស្ត្រ - កាត់ក្រចកមេដៃឲ្យចេញជារាងស្រួច។ - ពេលកាន់ក្រដាសគឺតម្រង់ចុងក្រចកទៅរកលេខរៀង។ - ចុងក្រចកតម្រង់ទៅរកលេខរៀងមួយណា ត្រូវហៅឈ្មោះហ្នឹង៕ … Continue reading គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ
វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG Reel
បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ ការរៀបចំ និងធ្វើវីដេអូ - ថតវីដេអូអាហារ - ដាក់ caption និយាយពីជីវិតឬស្នេហាតែបែបកំប្លែង - ដាក់អាសយដ្ឋានវេបសាយនៅចុងបញ្ចប់នៃវីដេអូ ការបង្ហោះវីដេអូលើ IG - ជ្រើសរើសម៉ោងសម្រាប់បង្ហោះ - មួយថ្ងៃបង្ហោះយ៉ាងហោចណាស់ ៣ វីដេអូ ចំណាំ វិធីសាស្ត្រមួយនេះមិនអាចជួយឲ្យគេហទំព័រលោកអ្នកល្បីឡើយ វាត្រឹមតែអាចបង្កើន traffic របស់គេហទំព័រច្រើនជាងមុនបន្តិចតែប៉ុណ្ណោះ៕ A method to help increase traffic of website by using IG reel Note: This is a personal method and self-experience. Tactic Video creation - Recording food - Add … Continue reading វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG Reel
គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ១. ទីតាំងថត - នៅខាងក្រៅផ្ទះ - ទីដែលមានពន្លឺគ្រប់គ្រាន់ ២. គ្រឿងប្រើប្រាស់សម្រាប់ថត - តុ - ក្រណាត់កម្រាលពណ៌ស - ថង់ - ក្រដាសឆ្លុះ របៀបរៀប - ក្រាលកម្រាលលើតុ - ដាក់ថង់ពីលើកម្រាលដើមី្បការពារការប្រឡាក់ - ដាក់ក្រដាសឆ្លុះពីលើថង់ ដើមី្បកុំឲ្យថតឃើញថង់ ៣. កាមេរ៉ា - ប្រើទូរស័ព្ទដៃ - ត្រូវថតពីលើ ដូច្នេះរៀបទម្រឬជើងកាមេរ៉ាយ៉ាងម៉េចក៏បាន តាមលទ្ធភាពរបស់លោកអ្នក ៤. ការថត - បកស្លាករបស់សាប៊ូ តែត្រូវរក្សាទ្រង់ទ្រាយដើម កុំឲ្យខូចខាត - ដាក់ដុំសាប៊ូពីក្រោមកាមេរ៉ា រួចថតរូប - ទាញស្លាកចេញពីសាប៊ូ ដោយទាញម្តងបន្តិចៗ, យឺតៗ, មួយៗ; ហើយទាញចេញមួយ ថតរូបមួយ - ទាញស្លាកចេញទៅតាមធម្មជាតិនៃដៃ, មិនបាច់កំណត់ដៃថាត្រូវទាញទៅនេះឬទៅនោះឡើយ - … Continue reading គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ