បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។
ព័ត៌មានទូទៅ
វេទិកាសម្រាប់បង្ហោះ៖ យូធ្យូប
ឈ្មោះគណនី៖ Empire of Pig
ប្រភេទវីដេអូ៖ ភេសជ្ជៈ
គោលបំណង
ដើមី្បឲ្យដឹងថាមួយណាល្អជាង រវាងវិធីសាស្ត្រដូចខាងក្រោម៖
១. បង្ហោះវីដេអូចំនួនមួយ ក្នុងមួយថ្ងៃ
២. បង្ហោះវីដេអូចន្លោះពី ៣ ទៅ ៥ (ក្នុងថ្ងៃតែមួយ, បង្ហោះបន្តគ្នាប្រមាណជា ៥ នាទី) ក្នុងមួយសប្តាហ៍
ម៉ោងបង្ហោះ៖ ពីម៉ោង ១០ ព្រឹក ដល់ ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា)
លទ្ធផល
១. ក្នុង ២៤ ម៉ោង វីដេអូនឹងមានចំនួនទស្សនា ខ្ទង់ពី ១ ០០០ ទៅ ២ ០០០។
២. ក្នុង ២៤ ម៉ោង វីដេអូដែលបានបង្ហោះមុនគេ នឹងនឹងមានចំនួនទស្សនា ខ្ទង់ពី ១ ០០០ ទៅ ២ ០០០។ វីដេអូដែលបានបង្ហោះបន្ទាប់ ទទួលបានចំនួនទស្សនាប្រហាក់ប្រហែលគ្នា ដោយពេលខ្លះក្នុងពេល ២៤ ម៉ោង និងពេលខ្លះលើសពី ២៤ ម៉ោង។ ចំណែកវីដេអូដែលបង្ហោះបន្ទាប់ទៀត នឹងអាចទទួលបានចំនួនទស្សនាប្រហាក់ប្រហែលគ្នា តែត្រូវការពេលលើសពី ២៤ ម៉ោង។
ការសន្និដ្ឋាន
តាមរយៈការពិសោធមួយនេះ ការបង្ហោះវីដេអូមួយក្នុងមួយថ្ងៃ និងការបង្ហោះវីដេអូច្រើនក្នុងមួយថ្ងៃ ទទួលបានចំនួនទស្សនាប្រហាក់ប្រហែលគ្នា។ សរុបមក លោកអ្នកអាចបង្ហោះវីដេអូមួយក្នុងមួយថ្ងៃ ហើយបង្ហោះរៀងរាល់ថ្ងៃក៏បាន, បង្ហោះវីដេអូច្រើនក្នុងមួយថ្ងៃ ហើយបង្ហោះមួយសប្តាហ៍ម្តងក៏បាន៕
Should I post one video or multiple videos?
Note: The idea in this article comes from Chantchhaya’s experience and testing.
General Information
Platform: YouTube
Account name: Empire of Pig
Niche: Drinks
Purposes
To find out which method is better between the following:
1. Post one video per day.
2. Post between 3 and 5 videos (in the same day, continuously for about 5 minutes) per week.
Posting time: between 10:00 am to 12:00 pm (Cambodia time)
Result
1. Within 24 hours, the video will receive between 1,000 and 2,000 views.
2. The first video posted will receive between 1,000 and 2,000 views within 24 hours. The next videos posted will receive a similar number of views, sometimes within 24 hours and sometimes longer than 24 hours. The next video posted will likely receive a similar number of views, but it will take more than 24 hours.
Conclusion
Through this experiment, posting one video per day and posting multiple videos per day received a similar number of views. So, uploading one video every day or multiple videos once a week is a good strategy.