‘វេទិកាសាធារណៈជាមួយមន្ត្រី និងបុគ្គលិក’ ជាជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងស្ថាប័នគ្រប់លំដាប់ជាន់ថ្នាក់ មិនថាជាមន្ត្រីពេញសិទ្ធិ, មន្ត្រីជាប់កិច្ចសន្យា, មន្ត្រីស្ម័គ្រចិត្ត, រួមទាំងអ្នកបោសសម្អាត និងអ្នកបើកបរ។ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យសួរនាំ និងជជែកដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងកូនចៅ។ បើនិយាយឲ្យស្រួលស្តាប់ដើម្បីដោះស្រាយទំនាស់ផ្ទៃក្នុង។
កម្មវិធីបែបនេះជាកម្មវិធីផ្ទៃក្នុង, មិនមានការផ្សព្វផ្សាយទៅខាងក្រៅឡើយ។
ខ្ញុំធ្លាប់ចូលរួមបានម្តង និងត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី, ហេតុដូច្នេះហើយ ទើបខ្ញុំមានគំរូសម្តីនេះ។ មិនថាយ៉ាងណាទេ, បើសិនបងប្អូនយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ។
**
*
សម្តី MC
តាងនាមគណៈចាត់តាំងកម្មវីធី, នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។
នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។សូមគោរពអញ្ជើញ។
សូមថ្លែងអំណរគុណ។ សូមមេត្តាសម្រួលឥរិយាបថ។
ជាបឋម, តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖
– សូមគោរព………………………………..
– សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមានក្នុងពិធីថ្ងៃនេះ។
អង្គពិធីជាទីគោរព
ថ្ងៃនេះ ………………….. បានរៀបចំវេទិកាសាធារណៈជាមួយមន្ត្រី និងបុគ្គលិកនៃ……………….. ក្រោមអធិបតីភាព……………………..។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញគណៈអធិបតី និងអង្គពិធីមេត្តាក្រោកឈរ ដើម្បីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោរពអញ្ជើញ។
សូមថ្លែងអំណរគុណ។ សូមមេត្តាសម្រួលឥរិយាបថ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
ជាកិច្ចបន្ត នាងខ្ញុំសូមអនុញ្ញាត្តគោរពអញ្ជើញ ឯកឧត្តម……………. មេត្តាមានមតិសំណេះសំណាលបើកអង្គប្រជុំ និងដឹកនាំអង្គប្រជុំ ដែលមានរបៀបវារៈដូចដែលបានចែកជូន។ សូមគោរពអញ្ជើញ។
…………….
……………..
នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមគណៈអធិបតី និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលបានចូលរួមមតិយោបល់ក្នុងវេទិកា។
– ឯកឧត្តមគណៈអធិបតី
– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
វេទិកាសាធារណៈជាមួយមន្ត្រីរាជការ-បុគ្គលិកនៃ……………. បានមកដល់ទីបញ្ចប់ហើយ។ តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពថ្លែងអំណរគុណឯកឧត្តមគណៈអធិបតី, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលបានចំណាយពេលវេលាចូលរួមកម្មវិធីថ្ងៃនេះ។ នាងខ្ញុំសូមអនុញ្ញាតគោរពជូនពរឯកឧត្តមគណៈអធិបតី, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ជាកិច្ចបញ្ចប់នៃកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញគណៈអធិបតី និងអង្គពិធីមេត្តាក្រោកឈរ ដើម្បីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណ, សូមប្រកាសរម្សាយ៕