បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។
ក្នុងការបង្កើតមុខរបរអ្វីមួយ, ជំហានដំបូងត្រូវធ្វើឲ្យខ្លួនអ្នកមានគំនិតសិន។ ដើមី្បឲ្យមានគំនិត, អ្នកគួរ៖
– រៀនពីប្រវត្តិសមាជិកគ្រួសារ
– ចូលសិក្សានៅសាលា
– ធ្វើការយកបទពិសោធដោយផ្ទាល់
១. រៀនពីប្រវត្តិសមាជិកគ្រួសារ
បើសិនជានៅក្នុងគ្រួសាររបស់អ្នកមានសមាជិកដែលជាអ្នកជំនួញ និងជាអ្នកបង្កើតរបរនោះដោយផ្ទាល់ខ្លួនគាត់ មិនមែនបន្តពីឪពុកម្តាយ, នោះជាឱកាសល្អសម្រាប់អ្នក។ សូមសួរគាត់ថាគាត់ចាប់ផ្តើមមុខរបរដំបូងបំផុតដោយវិធីណា។ ក្រោយពីស្តាប់ហើយ, អ្នកប្រាកដជាអាចមានគំនិតថា អ្នកគួរចាប់ផ្តើមធ្វើអ្វីដំបូងគេ ដើមី្បធ្វើឲ្យមុខរបររបស់អ្នកឲ្យចេញជារូបរាង។
២. ចូលសិក្សានៅសាលា
ចំពោះអ្នកដែលគ្មានសមាជិកគ្រួសារជាអ្នកជំនួញ (ឬមានដែរតែជាសាច់ឆ្ងាយ) អ្នកអាចមានជម្រើសចូលរៀនផ្នែកជំនួញ មិនថានៅសាកលវិទ្យាល័យឬវគ្គខ្លីក៏បាន។
៣. ធ្វើការយកបទពិសោធដោយផ្ទាល់
ប្រសិនបើអ្នកគ្មានចំណុចទាំងពីរខាងលើ ហើយចង់បង្កើតមុខរបរ, វិធីមានតែមួយទេ គឺអ្នកត្រូវតែចូលធ្វើការយកបទពិសោធដោយផ្ទាល់។
ឧទាហរណ៍ អ្នកចង់បើកហាងលក់គ្រឿងទេស, អ្នកគួរចូលធ្វើការនៅហាងលក់គ្រឿងទេស ហើយអំឡុងធ្វើការនោះ អ្នកគួរសិក្សា និងឈ្វេងយល់ពីដំណើរការលក់ដូរទាំងមូលរបស់ហាង និងប្រវត្តិរបស់ម្ចាស់ហាង ជាពិសេសតើគាត់ចាប់ផ្តើមយ៉ាងដូចម្តេច។ ចំណុចនេះសំខាន់ណាស់ ហើយជាទូទៅ គេប្រាប់តែក្រុមគ្រួសារគេប៉ុណ្ណោះ ប៉ុន្តែបើអ្នកបានស៊ើបសួរខ្លះ ទោះមិនដឹងចំណុចស៊ីជម្រៅក៏ដោយ ក៏អាចបានដឹងព័ត៌មានខ្លះៗពីរបៀបគេចាប់ផ្តើម ដែលអាចធ្វើជាទុនសម្រាប់ឲ្យខ្លួនអ្នកមានគំនិតដែរ។
ចំណាំ៖ គន្លឹះសំខាន់មួយដែលមិនអាចខ្វះបានក្នុងការបង្កើតគំនិត នោះគឺមិនថាអ្នកសួរគេផ្ទាល់មាត់ឬសិក្សានៅសាលាក៏ដោយ, អ្នកត្រូវតែកត់ត្រាព័ត៌មានទាំងនោះឲ្យចេញជាអក្សរ៕
**
**
*
Want to create a business, how do you start?
Note: This is a personal method and self-experience.
To create a business, the first step is to get yourself an idea; and to get an idea, you should:
– learn from family history
– go to study
– get work-experience
1. Learn from family history
If there is a member in your family who is a businessman and started the business on their own, not inherited from their parents, that’s a good opportunity for you. Ask them how they started their first business. After listening, you’ll probably have an idea of what you should start doing first to get your business off the ground.
2. Go to study
For those who don’t have a family member who is a businessman, you may have to go to study business, whether at university or in a short course.
3. Get work-experience
If you don’t have the above two things and want to build a business, there’s only one way – you have to go to work, in that business,to get experience.
For example, if you want to have a grocery store, you should go to work at a grocery store. While working there, you should study and observe the entire process of the store and as well the history of the owner, especially how they started. This point is very important and in general it is only told to their family members, but if you do some research, even if you can’t find out the exact way, you can still have some information about how they started, which can be used as a key to poke your idea to get out.
Remark : The important key to generating ideas is that whether you ask someone in person or study at school, you must write down the information.