បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។
១. ទីតាំងថត
– នៅខាងក្រៅផ្ទះ
– ទីដែលមានពន្លឺគ្រប់គ្រាន់
២. គ្រឿងប្រើប្រាស់សម្រាប់ថត
– តុ
– ក្រណាត់កម្រាលពណ៌ស
– ថង់
– ក្រដាសឆ្លុះ
របៀបរៀប
– ក្រាលកម្រាលលើតុ
– ដាក់ថង់ពីលើកម្រាលដើមី្បការពារការប្រឡាក់
– ដាក់ក្រដាសឆ្លុះពីលើថង់ ដើមី្បកុំឲ្យថតឃើញថង់
៣. កាមេរ៉ា
– ប្រើទូរស័ព្ទដៃ
– ត្រូវថតពីលើ ដូច្នេះរៀបទម្រឬជើងកាមេរ៉ាយ៉ាងម៉េចក៏បាន តាមលទ្ធភាពរបស់លោកអ្នក
៤. ការថត
– បកស្លាករបស់សាប៊ូ តែត្រូវរក្សាទ្រង់ទ្រាយដើម កុំឲ្យខូចខាត
– ដាក់ដុំសាប៊ូពីក្រោមកាមេរ៉ា រួចថតរូប
– ទាញស្លាកចេញពីសាប៊ូ ដោយទាញម្តងបន្តិចៗ, យឺតៗ, មួយៗ; ហើយទាញចេញមួយ ថតរូបមួយ
– ទាញស្លាកចេញទៅតាមធម្មជាតិនៃដៃ, មិនបាច់កំណត់ដៃថាត្រូវទាញទៅនេះឬទៅនោះឡើយ
– ក្រោយពីទាញស្លាកចេញអស់ហើយ កាត់សាប៊ូជាដុំតូចៗ
– កាត់មួយ, ថតរូបមួយ
– បន្ទាប់មក ទាញដុំសាប៊ូចេញពីគ្នា ដោយទាញម្តងបន្តិចៗ, យឺតៗ, និងបណ្តោយតាមធម្មជាតិនៃដៃ ហើយពេលទាញចេញ ត្រូវថតរូប
– បន្តធ្វើរហូតទាល់តែដុំសាប៊ូបែកចេញពីគ្នា និងលែងឃើញនៅក្នុងអេក្រង់កាមេរ៉ា
៥. របៀបផលិតជាវីដេអូ
– យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយយករូបដែលថតក្រោយគេមកដាក់មុន (ដាក់បញ្ច្រាសលេខរៀងនៃរូបថត)
– កំណត់ថេរវេលាមួយរូប ០,១ វិនាទី
– Save ជាវីដេអូ៕
Sample of how to make a stop motion video to advertise soap
Note: This is an idea and method of Chantchhaya.
Studio
– Outside the house
– Choose a place where there is enough light
Equipment
– Table
– White carpet
– Plastic bag
– Tracing paper
Camera
– Mobile phone
– Need to shoot photos from above; at this point, you have to arrange and set the camera stand on your own
How to
– Remove the label of the soap, but keep the original shape
– Put the soap under camera and take a photo of it
– Remove the label from the soap by pulling little by little, slowly, one by one; each time you pull the label out, take a photo
– Do it naturally, no need to determine or manage the hand to pull like this or like that
– After removing the label, cut the soap into small pieces
– Take a photo each time you cut the soap
– Then pull the pieces of soap apart by pulling them slowly and naturally; and take a photo each time you pull them
– Keep doing this until the soap pieces separate and are no longer visible on the camera screen
How to make a video
– Add all photos to the video editor that you use by putting the last photo first (invert the number of photos)
– Set a duration of each photo 0.1 second
– Save it as a video.