បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖
ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ
គុណសម្បត្តិ
– មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង
– ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម
គុណវិបត្តិ និងការប្រឈម
– លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។
– វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។
– ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។
សរសេរអត្ថបទ
ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។
គុណសម្បត្តិ
– ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម
គុណវិបត្តិ
– ប្រើពេលយូរ
– ត្រូវចំណាយពេល និងចំណាយកម្លាំងដើមី្បគិត និងសរសេរអត្ថបទយកទៅបង្ហោះ
– ត្រូវការជំនាញផ្នែកសរសេរអត្ថបទ៕
**
**
*
How to promote a website or video channel on a fiction website for non-fiction writers
If you do not know how to write a fiction but want to promote a website or video channel on a fiction website, you can use the following methods:
Copy someone else’s work and post it
Advantages
– No need to spend time and energy to think, find ideas and write stories
– Can promote your own website or video channel without spending money to hire staff or pay for advertising
Disadvantages and risks
– You need to spend your time searching for stories to post.
– This method also takes some time and effort in order to attract the audiences to come to your account, because unless audiences come to your account, the address of your website or video channel will have a chance to get seen.
– Because you use other’s works, it is an immoral action. You will receive a blame if the owner of the work finds out and there is a chance they will report on copyrights infringement. If you take their work and tell the audiences loyally that it is not your work and put the name of the original writer, you may be not getting too harsh punishment, but that does not mean that you are not wrong. Still, you will get blamed and your account might be shut down by the website.
Write an article
Although fiction websites focus on fiction, some websites have multiple sections, such as the article section (Blog) where you can post general articles.
Advantage
– Promote your website or video channel without spending money to hire staff or pay for advertising
Disadvantages
– Take time
– Need to spend time and effort to think and write an article to post
– Need writing skills.