បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។
ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖
បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។
វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖
– ចំណាយពេលវេលាសរសេរអត្ថបទ
– ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន
ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។
មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕
អត្ថបទមុន
វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic
**
**
*
How to increase IG Reel view by yourself
Note: This is a personal method and self-experience.
If you want your IG reel to get views, you can use the method I showed in the previous article, or:
create a blog, then write articles and embed the reel from your IG that matches the content of the articles.
This method can help your reel increase the number of views organically, but you need to:
– take time to write articles.
– spend your brain thinking about the type and content to attract the readers.
There is no charge for creating a blog, so you do not have to worry about spending extra money.
The same as the previous method, the method I suggest above has only one advantage – it is that you can help yourself without waiting for help from others, while the disadvantages are many. In addition, you need a lot of patience because it takes a long time to reach the goal.
Previous article