គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។
គុណសម្បត្តិ
– មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ
– មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង
គុណវិបត្តិ
– ចំណាយពេលវេលា
– ចំណាយថវិកា
– ប្រើខួរក្បាលខ្លាំង (ត្រូវការគិតច្រើន)
– មានផលប៉ះពាល់ដល់ចង្កេះ និងក
– ស្ត្រេស និងរងសម្ពាធខ្លាំង
ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖
– រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក
– រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ
– ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ
ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop motion នេះផ្ទាល់។ ខ្ញុំមិនអាចធានាថា វិធីនេះអាចជួយលោកអ្នកបានមួយរយភាគរយឡើយ។ អ្នកដែលអាចជួយលោកអ្នកបាន គឺខ្លួនលោកអ្នក។ ដូច្នេះមិនថាធ្វើអ្វីក៏ដោយ សុំមេត្តាមានកម្រិត និងសុំកុំភ្លេចថែរក្សាសុខភាព ទាំងកាយ, ចិត្ត និងអារម្មណ៍៕
**
**
*
Advantages and disadvantages of creating a stop motion video
Every task always has its advantages and disadvantages. Like making stop motion videos, there are pros and cons, too, towards the creators.
Advantages
– no computer or design skills required
– less harmful to eyes
Disadvantages
– take too much time
– spend much money
– use brain much (need to think a lot)
– affect the waists and neck
– too stress and under pressure
The above three disadvantages are things we cannot fix, but as for the other two, we can have a way to reduce their impact by:
– establish a clear work schedule with having time for work and time for rest.
– include in the rest periods by going to do workout and going to natural locations.
– try to meet new people, but if you can’t make it and you meet the same people (siblings, friends, colleagues), your conversation should be about something funny – that makes you laugh.
However, the points described in the pros and cons of stop motion video making are just the general points, and also the methods that guide you are common and a small part of my experience as a stop motion video practitioner. I can not guarantee that this method can help you one hundred percent. The only person who can help you is yourself. So no matter what you do, please have a limit, and don’t forget to take care of your health including body and mental.