ចំណងជើង ៖ ចូលលេងផ្ទះខ្មោច
ថេរវេលា ៖ ១៥ – ៤៥ វិនាទី
ផលិតផលគោលដៅ ៖ សាប៊ូកក់សក់
ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង
កាលសម័យ ៖ បច្ចុប្បន្ន
ឆាក ១
បរិយាយ : យុវវ័យមួយក្រុមបានទិញសំបុត្រចូលមើលផ្ទះខ្មោច។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ២
បរិយាយ : ពេលពួកគេចូលក្នុងផ្ទះខ្មោច, មួយស្របក់ក្រោយមក ឮសូរសម្រែកលាន់ចេញមកក្រៅ។
សំឡេង : សំឡេងស្រែករបស់យុវវ័យ
ឆាក ៣
បរិយាយ : ពេលពួកគេចេញមកវិញ, អ្នកខ្លះដើរគ្នាពីរនាក់ ខ្លះទៀតដើរតែម្នាក់ឯង។ ម្នាក់ៗសក់ឡើងបះជ្រោង។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : ក្នុងចំណោមនោះមានតែយុវតីម្នាក់ប៉ុណ្ណោះ ដែលសក់របស់នាងមិនមានបះឡើយ គឺនៅតែមានរបៀបរៀបរយ ដូចមុនពេលនាងផ្ទះខ្មោចអ៊ីចឹង។ យុវតីនេះដើរព្រមជាមួយស្នាមញញឹម និងទឹកមុខពោរពេញដោយភាពជឿជាក់។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ៤
បរិយាយ : បង្ហាញរូបផលិតផល
សំឡេង : និយាយពីឈ្មោះ និងគុណប្រយោជន៍របស់ផលិតផល