ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។
ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖
ប្រវែង និងពាក្យ
– ចំណងជើងមិនគួរវែងពេក
– គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ
– ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ
ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា
– TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ
– TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ
– TVC ពី ២០ ទៅ ៣០ វិនាទី ប្រើចំណងជើងដែលមាន ៦ ពាក្យ
– TVC លើសពី ៣០ វិនាទី ប្រើចំណងជើងដែលមាន ៦ ទៅ ៨ ពាក្យ
ការប្រើថ្នាក់ពាក្យ
– បើចំណងជើងមាន ២ ពាក្យ, ទាំងពីរពាក្យនោះគួរតែជានាមដូចគ្នា
– បើចំណងជើងមាន ៣ ពាក្យ, គួរប្រើនាមលាយជាមួយគុណនាម
– បើចំណងជើងមាន ៤ ពាក្យ, គួរប្រើលាយរវាងកិរិយាស័ព្ទ, នាម, គុណនាមឬគុណកិរិយា
– បើចំណងជើងលើសពី ៤ ពាក្យ, គួរប្រើលាយរវាងកិរិយាស័ព្ទ, នាម, គុណនាម និងគុណកិរិយា៕