សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ ....................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជា (មន្ត្រី-បុគ្គលិក) ......................... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឡែកកាលពីសប្តាហ៍មុន នាងខ្ញុំបានសម្ភាសជាប់ចូលបម្រើការងារក្នុងអង្គការមួយ ដែលសមស្របនឹងជំនាញរបស់នាងខ្ញុំ។ ក្នុងន័យនេះ នាងខ្ញុំសុំអនុញ្ញាតលាឈប់ពីការងារជាបុគ្គលិកនៃ (ឈ្មោះពេញរបស់ក្រសួង) ចាប់ពីខែ......... ឆ្នាំ............ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........ ខែ..... ឆ្នាំ.... ព.ស...... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ...... គ.ស....... ហត្ថលេខា
Month: August 2024
ភាពខុសគ្នារវាង «សំណើសុំថវិកា» និង «សំណើថវិកា»
នេះជាអ្វីដែលអ្នករដ្ឋបាលនៅស្ថាប័នរដ្ឋដែលខ្ញុំធ្លាប់ធ្វើការបង្រៀនខ្ញុំ។ ពេលដែលសរសេរសំណើសុំថវិកា, អ្នកសរសេរត្រូវដឹងសិនថា តើសំណើដែលកំពុងតែធ្វើនេះជាសំណើសុំលុយគេ ឬជាសំណើទារលុយគេ៖ បើជាសំណើសុំលុយពីគេ នោះត្រូវប្រើពាក្យ «សំណើសុំថវិកា»។ បើជាសំណើទារលុយពីគេ នោះត្រូវប្រើពាក្យ «សំណើថវិកា» អត់មាន «សុំ» ទេ។ មានពាក្យ, ប្រយោគ, និងរបៀបសរសេរផ្សេងទៀត ដែលបញ្ជាក់ពីការសុំ និងការទារ (ថវិកា) នៅក្នុងបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លុះត្រាតែប្រឡូកក្នុងការងារដោយផ្ទាល់ ទើបដឹង, ចេះ និងយល់ថាគេធ្វើដូចម្តេច ហើយគេសម្គាល់ដូចម្តេច។ មួយទៀត របៀបរបបពីស្ថាប័នមួយទៅស្ថាប័នមួយមិនដូចគ្នាទាំងស្រុងទេ។ បើសិនជាចង់ដឹងទាំងអស់ វិធីមានតែមួយគត់ គឺចូលធ្វើការគ្រប់ស្ថាប័នតែម្តង៕ ** ** * This article is about the words used in administrative requests of the Cambodian public sector. It is hard to translate or … Continue reading ភាពខុសគ្នារវាង «សំណើសុំថវិកា» និង «សំណើថវិកា»
គំរូសំណើសុំច្បាប់ឈឺ
សូមគោរពជូន លោកជំទាវប្រធាននាយកដ្ឋាន....... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា ដោយសារនាងខ្ញុំមានជំងឺគ្រុនក្តៅ ដូច្នេះនាងខ្ញុំសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃ......................... ដល់ថ្ងៃ.................................. ដើមី្បទៅពិនិត្យ និងព្យាបាលជំងឺ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ហត្ថលេខា
គំរូសារអេឡិចត្រូនិចសួរសំណួរទៅកាន់អ្នករៀបចំកម្មវិធី (ស្ថាប័នឯកជន)
ដើម្បីឲ្យងាយស្រួលយល់ ខ្ញុំសូមយកសារអេឡិចត្រូនិចអញ្ជើញចូលរួមប្រជុំនៅអត្ថបទមុន៖ Subject : លិខិតអញ្ជើញចូលរួមប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... (ឈ្មោះស្ថាប័ន) សូមគោរពអញ្ជើញ លោក, លោកស្រី, នាងកញ្ញា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ, រោងពុម្ព, បណ្ណាគារ និងជាអ្នកនិពន្ធ ចូលរួមប្រជុំស្តីពី .................................. នៅថ្ងៃ........ ទី..... ខែ..... ឆ្នាំ...... នៅ (ទីតាំង) វេលាម៉ោង............។ ដោយក្តីគោរព (ឈ្មោះ) សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព័្ទលេខ ៖ ........... ឬសារអេឡិចត្រូនិច ៖............................. ហើយខាងក្រោមនេះ ជាគំរូសំណួរដែលលោកអ្នកគួរសួរ, តាមសារអេឡិចត្រូនិច, ទៅកាន់អ្នករៀបចំកម្មវិធី៖ Subject : សំណួរទាក់ទងនឹងការប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... ខ្ញុំបានទទួលសាររបស់ (ឈ្មោះស្ថាប័ន) អញ្ជើញចូលរួមប្រជុំស្តីពី...... នៅថ្ងៃ...... ទី..... ខែ.... ឆ្នាំ..... នៅ (ទីតាំង)...... វេលាម៉ោង......។ ខ្ញុំមានសំណួរខ្លះៗ៖ ១. តើការចូលរួមប្រជុំនេះតម្រូវឲ្យបង់ប្រាក់ឬទេ? … Continue reading គំរូសារអេឡិចត្រូនិចសួរសំណួរទៅកាន់អ្នករៀបចំកម្មវិធី (ស្ថាប័នឯកជន)