មុននឹងរៀនទីផ្សារ, លោកអ្នកគួររៀន និងស្គាល់ពីផ្សារជាមុនសិន។ ដើមី្បស្គាល់ផ្សារ, លោកអ្នកត្រូវទៅផ្សារ។
នៅកម្ពុជាបច្ចុប្បន្នមានផ្សារពីរប្រភេទ គឺផ្សារបុរាណ និងផ្សារទំនើប។ ផ្សារបុរាណ សំដៅដល់ផ្សារដែលគ្មានម៉ាស៊ីនត្រជាក់ និងតូបនីមួយៗគ្រប់គ្រងដោយអ្នកលក់រៀងៗខ្លួន ដូចជាផ្សារអូរឫស្សី, ផ្សារអូឡាំពិក, ផ្សារថ្មី, ផ្សារសាមគ្គី, ផ្សារគីឡូលេខ ៤ ជាដើម។ ចំណែកផ្សារទំនើបសំដៅដល់ផ្សារជាអគារ, ព័ទ្ធជុំជិតដោយជញ្ជាំងថ្មឬកញ្ចក់, មានដាក់ម៉ាស៊ីនត្រជាក់, គ្មានតូប តែជាហាងតូចៗ ដូចជាផ្សារឡាក់គី, ផ្សារអេអន, ផ្សារជីបម៉ុង។ល។
លោកអ្នកជ្រើសរើសដោយខ្លួនឯងថា ចង់ស្គាល់ផ្សារមួយណា, បុរាណឬទំនើប។ បន្ទាប់មកទៅផ្សារនោះ រួចសង្កេតមើលគ្រប់សព្វបែបយ៉ាងដែលមាននៅក្នុងផ្សារនោះ តាំងពីមុខទំនិញ, អតិថិជន, របៀបរបបលក់ដូរ។ល។ និង។ល។
វាត្រូវការពេលវេលា ប៉ុន្តែបន្ទាប់ពីលោកអ្នកស្គាល់ផ្សារច្បាស់លាស់ហើយ លោកអ្នកនឹងងាយស្រួលក្នុងការរៀន ឬធ្វើទីផ្សារ៕
**
**
*
Before learning marketing, first you should learn about the market. To know about the market, you have to go to the market.
In Cambodia today, there are two types of markets – traditional markets and supermarkets. Traditional market refers to the market without air conditioning, has stalls and each stall is managed by a vendor. The traditional markets are Orussey market, Olympic market, Central market, Samaki market, Kilo number 4 market and so on. Supermarkets refer to the market as a building, surrounded by stone or glass walls, with air conditioning, no stalls, but small shops; they are Lucky supermarket, Aeon mall, Chip Mong mall etc.
You should choose for yourself which market you want to know, a classic or a modern one. Then you go to that market and observe everything that is in it including the goods, customers, how to sell, etc.
It takes time, but once you know the market well, it will be easy for you to learn or do marketing.