ដើម្បីឲ្យងាយស្រួលយល់ ខ្ញុំសូមយកសារអេឡិចត្រូនិចអញ្ជើញចូលរួមប្រជុំនៅអត្ថបទមុន៖
Subject : លិខិតអញ្ជើញចូលរួមប្រជុំនៅថ្ងៃទី… ខែ… ឆ្នាំ…..
(ឈ្មោះស្ថាប័ន) សូមគោរពអញ្ជើញ លោក, លោកស្រី, នាងកញ្ញា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ, រោងពុម្ព, បណ្ណាគារ និងជាអ្នកនិពន្ធ ចូលរួមប្រជុំស្តីពី ……………………………. នៅថ្ងៃ…….. ទី….. ខែ….. ឆ្នាំ…… នៅ (ទីតាំង) វេលាម៉ោង…………។
ដោយក្តីគោរព
(ឈ្មោះ)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព័្ទលេខ ៖ ……….. ឬសារអេឡិចត្រូនិច ៖………………………..
ហើយខាងក្រោមនេះ ជាគំរូសំណួរដែលលោកអ្នកគួរសួរ, តាមសារអេឡិចត្រូនិច, ទៅកាន់អ្នករៀបចំកម្មវិធី៖
Subject : សំណួរទាក់ទងនឹងការប្រជុំនៅថ្ងៃទី… ខែ… ឆ្នាំ…..
ខ្ញុំបានទទួលសាររបស់ (ឈ្មោះស្ថាប័ន) អញ្ជើញចូលរួមប្រជុំស្តីពី…… នៅថ្ងៃ…… ទី….. ខែ…. ឆ្នាំ….. នៅ (ទីតាំង)…… វេលាម៉ោង……។
ខ្ញុំមានសំណួរខ្លះៗ៖
១. តើការចូលរួមប្រជុំនេះតម្រូវឲ្យបង់ប្រាក់ឬទេ? បើសិនជាបង់, តើថ្លៃប៉ុន្មាន?
២. តើប្រជុំនេះនឹងធ្វើប៉ុន្មានម៉ោង? តើមានផ្តល់អាហារ (ថ្ងៃត្រង់) ដែរឬទេ?
៣. តើមានទីតាំងចតយានយន្តដែរឬទេ?
សូមអរគុណទុកជាមុនចំពោះការឆ្លើយតប។
ដោយក្តីរាប់អាន
(ឈ្មោះ)