នេះជាគំរូសំណើដាក់ជូនថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើមី្បសុំពន្យារលិខិតឆ្លងដែន (ការទូត) ដែលអស់សុពលភាព។
ទោះយ៉ាងណាសូមមេត្តាកែសម្រួលតាមការគួរ។
**
**
*
សូមគោរពជូន
………………………………………
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្មវត្ថុ : សំណើសុំពន្យារសុពលភាពលិខិតឆ្លងដែនការទូតលេខ……………………………
សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន ……………………. មេត្តាជ្រាបថា នាងខ្ញុំត្រូវបានចាត់តាំងឲ្យទៅចូលរួម………………………….. ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី….. ដល់ថ្ងៃទី…….. ខែ…… ឆ្នាំ………. នៅទីក្រុង…………… ប្រទេស…………។ នាងខ្ញុំនៅមានសុពលភាពលើទិដ្ឋាការសម្រាប់ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ប៉ុន្តែលិខិតឆ្លងដែនរបស់នាងខ្ញុំ (ឈ្មោះជាភាសាខ្មែរ, ឈ្មោះជាភាសាអង់គ្លេស) លិខិតឆ្លងដែនលេខ……………. នឹងផុតកំណត់នៅថ្ងៃទី…….. ខែ…….. ឆ្នាំ…….. ខាងមុខនេះ ដែលចាំបាច់ត្រូវពន្យារសុពលភាពទើបអាចចូលរួមកិច្ចប្រជុំនេះបាន។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ………………………. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។
សូម ………………………………. មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបនាងខ្ញុំ។
ថ្ងៃ………………ខែ……………….ឆ្នាំ……….ព.ស….
រាជធានីភ្នំពេញ ថ្ងៃទី………..ខែ……….គ.ស……….
ឋានៈ និងមុខងារ
ឈ្មោះ