តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?

នេះជាសំណួរដែលអ្នកទើបរៀនចប់តែងតែសួរ។ ខ្ញុំសុំឆ្លើយចម្លើយយ៉ាងខ្លី និងតាមភាពជាក់ស្តែងក្នុងសង្គម៖ មិនថា CV និង Cover Letter អ្នកល្អប៉ុណ្ណាក៏ដោយ បើអ្នកគ្មានបទពិសោធលើមុខតំណែងដែលអ្នកកំពុងដាក់ពាក្យ នោះអ្នកនឹងមិនជាប់ shortlist ឡើយ។ ប៉ុន្តែអ្នកនៅតែមានឱកាសជាប់ ទោះបីអ្នកគ្មានបទពិសោធការងារ ព្រោះពេលខ្លះ អ្នកមិនជាប់មុខតំណែងដែលអ្នកកំពុងដាក់ពាក្យទេ ដោយសារអ្នកគ្មានបទពិសោធ ប៉ុន្តែខាងក្រុមហ៊ុននឹងព្រមទទួលអ្នកបើសិនជាអ្នកមានចំណេះដឹង ឬសមត្ថភាពផ្សេងៗ ដែលអាចឲ្យគេប្រើអ្នកបាន។ ដូច្នេះ អ្នកគួរតែរៀនមុខជំនាញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសមុខជំនាញណាដែលត្រូវនឹងទីផ្សារការងារ ហើយនៅពេលអ្នកដាក់ពាក្យធ្វើការ កុំភ្លេចរៀបរាប់ពីមុខជំនាញដែលអ្នកបានរៀន និងចេះទាំងអស់នោះនៅក្នុង CV និង Cover Letter របស់អ្នក៕ ** ** * What CV and Cover should be organized in order to get shortlisted This is a question that all graduates often … Continue reading តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?

គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)

នៅក្នុងអត្ថបទនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើកំណត់ហេតុ ២ យ៉ាង ដែលនាងខ្ញុំធ្លាប់បានប្រទះអំឡុងធ្វើការកន្លងមក ដោយគំរូនេះគឺតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លោកអ្នកអាចមើលជាព័ត៌មាន និងចំណេះដឹង។ ក្នុងករណី លោកអ្នកយកទៅប្រើប្រាស់ សូមកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      កំណត់ហេតុស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... ឲ្យបានជ្រាបថា កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សាស្តីពីការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង (ឈ្មោះស្ថាប័ន) ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជានាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់.............  និងមានការចូលរួមពី៖ ១. លោក ចន ស្រី ប្រធាននាយកដ្ឋាន............ ជាប្រធានអង្គប្រជុំ ២. លោក កក ស៊ីថា ...................................... ៣. លោកស្រី រី ដា … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)