នេះជារបាយការណ៍ប្រជុំតែប្រើស្ទីលផ្សេងមួយទៀត ទើបនាងខ្ញុំហៅថា គំរូរបាយ ការណ៍របៀបទី ២។ លោកអ្នកអាចមើលជាគំរូ និងជាគំនិត ហើយក៏អាចយកទៅប្រើប្រាស់បានដែរ តែសុំកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម ឈ្មោះ មុខងារ ២. លោកជំទាវ ឈ្មោះ មុខងារ ៣. លោក ឈ្មោះ មុខងារ ៤. លោកស្រី ឈ្មោះ … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ២)
Month: June 2024
គំរូប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន
តាមបែបបទរដ្ឋបាលស្ថាប័នឯកជន ពេលលោកអ្នកចូលបម្រើការងារ ខាងក្រុមហ៊ុននឹងប្រគល់សម្ភារប្រើប្រាស់ ដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឲ្យលោកអ្នកប្រើអំឡុងធ្វើការ។ នៅពេលនោះ ខាងរដ្ឋបាលនឹងធ្វើឯកសារមួយ ដែលនាងខ្ញុំសុំហៅថា «ប័ណ្ណ» ដោយប័ណ្ណនេះរៀបរាប់ពីសម្ភារដែលខាងក្រុមហ៊ុនប្រគល់ឲ្យលោកអ្នក និងការបញ្ជាក់ពីលោកអ្នកថាបានទទួលសម្ភារទាំងនោះ។ ជាទូទៅ ប័ណ្ណមួយនេះ គេធ្វើជាភាសាអង់គ្លេស តែនាងខ្ញុំបានច្នៃ និងបកប្រែជាភាសាខ្មែរ សម្រាប់ជាគំនិត និងជំនួយដល់ស្ថាប័នឯកជនក្នុងស្រុកអាចយកទៅប្រើប្រាស់តាមការគួរ៕ ** ** * ប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន ឈ្មោះអ្នកទទួល ៖ មុខងារ ៖ ផ្នែក ៖ កាលបរិច្ឆេទ ៖ សម្ភារដែលប្រគល់ ៖ ១. ..................... ២. ..................... ៣. ...................... ៤. ....................... ៥. ....................... ហត្ថលេខា និងឈ្មោះ ហត្ថលេខា និងឈ្មោះប្រធានផ្នែករដ្ឋបាល
គំរូរបាយការណ៍ប្រជុំ (របៀបទី ១)
ជាទូទៅ ក្នុងរបាយការណ៍តាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋមានចំណុចមូលដ្ឋានតែប៉ុន្មានចំណុចទេ ដែលតម្រូវឲ្យត្រូវតែមាននៅក្នុងទម្រង់ ប៉ុន្តែការរៀបចំ (ស្ទីល ឬភាសាអង់គ្លេសហៅថា style) អាចច្នៃទៅតាមចំណូល និងការសម្រេចរបស់ស្ថាប័នសាមី។ ដូចជាខាងក្រោមនេះជា គំរូស្ទីលរបាយការណ៍ ដែលខ្ញុំធ្លាប់បានឃើញ។ លោកអ្នកអាចមើលជាគំរូ ហើយបើសិនជាយកទៅប្រើប្រាស់ សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំ និងមានការចូលរួមពី៖ ១. ឯកឧត្តម ឈ្មោះ មុខងារ ២. លោកជំទាវ ឈ្មោះ មុខងារ ៣. លោក … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ១)
គំរូរបាយការណ៍ (ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់)
នេះជារបាយការណ៍ ដែលថ្នាក់ដឹកនាំធ្វើឡើង ដើមី្បរាយការណ៍ជូនទៅថ្នាក់ដឹកនាំជាន់ខ្ពស់។ ជាទូទៅ ទាំងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់គឺស្ថិតក្នុងស្ថាប័នតែមួយ។ ទោះយ៉ាងណា នេះគ្រាន់តែជាគំរូដែលខ្ញុំរៀបរៀងឡើង។ សូមលោកអ្នកមេត្តា កែសម្រួលតាមការគួរ ប្រសិនបើយកទម្រង់ និងបែបបទនេះទៅប្រើប្រាស់៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : របាយការណ៍ស្តីពីជំនួបពិភាក្សាការងាររបស់........ ជាមួយនឹង ................ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី... ខែ...... ឆ្នាំ....... វេលាម៉ោង ៨:៣០ នាទីព្រឹក នាងខ្ញុំ និងឯកឧត្តម.............. បានជួបជាមួយនឹងលោក................., (តំណែង) របស់............ និងលោក................., (តំណែង) របស់............ ។ នៅក្នុងកិច្ចជំនួបនេះ នាងខ្ញុំ និងលោក................., (តំណែង) របស់............ និងលោក................., (តំណែង) របស់............ បានពិភាក្សាអំពី......................................... ។ ក្នុងនោះដែរ នាងខ្ញុំក៏បានបង្ហាញពីជោគជ័យ និងសមិទ្ធផលរបស់................. ដូចជា.......................................... … Continue reading គំរូរបាយការណ៍ (ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់)