លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។
ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖
១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ
២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ១
សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕
**
**
*
របាយការណ៍
ស្តីពី
កិច្ចប្រជុំក្រុមការងារបច្ចេកទេស……………
នៅថ្ងៃទី…. ខែ…… ឆ្នាំ…….. វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ………… បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស…………………… ក្រោមអធិបតីភាពរបស់ឯកឧត្តម …………………………………។
ជាកិច្ចចាប់ផ្តើម លោក …………………….. អនុប្រធាននាយកដ្ឋាន……………….. ទទួលបន្ទុកក្រុមការងារ………… នៃ………….. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម…………… និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម………… ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។
ឯកឧត្តម…………. បានសម្តែងនូវការអបអរសាទរ និងការកោតសរសើរចំពោះអង្គភាព………ដែលបានខិតខំប្រឹងប្រែងបំពេញការងារ។ ឯកឧត្តមបានមានប្រសាសន៍ថា ការងារ……………….. មានសារសំខាន់ក្នុងការកាត់បន្ថយ………………. និងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ………………………………………..។ ជាបន្ត ឯកឧត្តមបានផ្តល់នូវអនុសាសន៍ផ្តាំផ្ញើដល់អង្គប្រជុំឲ្យចូលរួមពិភាក្សាយ៉ាងផុសផុល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើមី្បឲ្យកិច្ចប្រជុំបច្ចេកទេសនាថ្ងៃនេះប្រព្រឹត្តទៅទទួលបានលទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្ត។
បន្ទាប់ពីមតិសំណេះសំណាល និងផ្តល់អនុសាសន៍ ឯកឧត្តម………………. បានប្រកាសបើកកិច្ចប្រជុំ។
ជាកិច្ចបន្ត លោក……………….. បានធ្វើបទបង្ហាញស្តីពី របាយការណ៍………………………។ ក្នុងបទបង្ហាញនេះ លោកបានបង្ហាញពី ……………………………………………….។ ក្នុងនោះផងដែរ លោកក៏បានបង្ហាញពី…………………………………………………………ជាដើម។ លោកក៏បានបញ្ជាក់ផងដែរថា ……………………………………………. ហើយអង្គភាព …………… នៅតែបន្តធ្វើបច្ចុប្បន្នភាព……………………………………………………….។ លោកក៏បានជម្រាបដល់អង្គប្រជុំថា ………………………………………………………………………..។
បន្ទាប់ពីបទបង្ហាញរបស់លោក……………………. អង្គប្រជុំក៏មានសំណួរ និងមានការពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិធីសាស្ត្រប្រមូលទិន្នន័យ និងការផ្ទៀងផ្ទាត់ ដើមី្បឲ្យបានតួលេខជាក់លាក់ និងជាទីទុកចិត្ត។
កិច្ចបន្ទាប់ លោក……………………….. បានបង្ហាញសារ (អាវយឺត) សម្រាប់ចែកជូនប្រជាជន ក្នុងថ្ងៃ…………………។ បន្ទាប់ពីការបង្ហាញ អង្គប្រជុំក៏បានជជែក និងផ្តល់យោបល់កែលម្អ…………។ បន្ទាប់ពីនោះ លោក…………………. បានបង្ហាញពីគំរូ………………………. ដែលលោកបានស្វែងរកឃើញក្នុងអ៊ិនធើណេត និងបានចែកជូនដល់អង្គប្រជុំជ្រាបជាព័ត៌មាន និងចង់បានគំនិត និងយោបល់ពីអង្គប្រជុំចំពោះ………នោះថា អាចប្រើប្រាស់បានដែរឬទេក្នុង……………………… និងគួរកែសម្រួលយ៉ាងដូចម្តេច។ បន្ទាប់មកទៀត លោក…………………….. បានបង្ហាញ………………………………… ដែលបានផ្ញើមកក្រុមការងារ ………………………….. ចែកជូនអង្គប្រជុំ។ លោក……………. ក៏បានបញ្ជាក់ដែរថា ប្រសិនបើ……………….មានសារថ្មីៗ អាចផ្ញើមកកាន់អង្គភាព ដើមី្បត្រួតពិនិត្យ និងវាយតម្លៃ និងរៀបចំបោះពុម្ពសម្រាប់ប្រើប្រាស់ក្នុងការងារ…………… ក្រោយពេលពិនិត្យ និងវាយតម្លៃ។
បន្ទាប់ពីការបង្ហាញ និងការពិភាក្សាអំពី……………………………… លោក………….. បានបន្តទៅការកំណត់បញ្ហាប្រឈមនៃការអនុវត្តការងារ…………………………….។ អង្គប្រជុំបានចូលរួមផ្តល់យោបល់ ចែករំលែកការយល់ឃើញ និងបទពិសោធន៍ទាក់ទងនឹងការងារ បញ្ហាប្រឈម និងវិធីសាស្ត្រ ដើមី្បដោះស្រាយ ពង្រឹង និងធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាព។
កិច្ចបញ្ចប់ ឯកឧត្តម ………………. ប្រធាននាយកដ្ឋាន………………. និងជាប្រធានក្រុមការងារ …………………… បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ៖ អង្គភាព ……….. នៃ…………….. នឹងបន្តការធ្វើបច្ចុប្បន្នភាព និងការ……………………………………..។ អង្គប្រជុំបានលើកយោបល់ និងពិភាក្សា ដើមី្បឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់……….. និងបញ្ហាដែលប្រជាជនកំពុងតែជួបប្រទះ ហើយ………… នឹងលើកយកការពិភាក្សាក្នុងអង្គប្រជុំទៅជូនថ្នាក់ដឹកនាំ។ អង្គប្រជុំបានធ្វើការផ្លាស់ប្តូរចំណុចខ្លះៗ………………..។ ប្រសិនបើ………………..មានយោបល់បន្ថែមទៀតលើ ………………… នោះអាចទាក់ទងទៅលោក………….។ ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឲ្យ……………………………………. និងបានសំណូមពរដល់……………….. ទាំងអស់បញ្ជូនរបាយការណ៍…………… ឲ្យបានទៀងទាត់មកកាន់ក្រុមការងារ…………. នៃ…………..។
កិច្ចប្រជុំបានបញ្ចប់ ប្រកបដោយក្តីសោមនស្ស និងស្និទ្ធស្នាលនាវេលាម៉ោង………..៕
One thought on “គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)”