នេះជារបាយការណ៍ប្រជុំតែប្រើស្ទីលផ្សេងមួយទៀត ទើបនាងខ្ញុំហៅថា គំរូរបាយ ការណ៍របៀបទី ២។
លោកអ្នកអាចមើលជាគំរូ និងជាគំនិត ហើយក៏អាចយកទៅប្រើប្រាស់បានដែរ តែសុំកែសម្រួលតាមការគួរ៕
**
**
*
សូមគោរពជូន
លោកជំទាវ…..
កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT
យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ….. មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង………….. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។
សមាសភាពអ្នកចូលរួមមាន៖
១. ឯកឧត្តម ឈ្មោះ មុខងារ
២. លោកជំទាវ ឈ្មោះ មុខងារ
៣. លោក ឈ្មោះ មុខងារ
៤. លោកស្រី ឈ្មោះ មុខងារ
៥. កញ្ញា ឈ្មោះ មុខងារ
ក្រោយការពិភាក្សា និងពិនិត្យលើគម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងយោបល់របស់ផ្នែកហិរញ្ញវត្ថុ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១. ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ចំនួនពីររូប ឲ្យចូលបម្រើការងារក្នុង…………….។
២. សម្រេចជ្រើសរើស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
៣. ប្រកាសផ្សព្វផ្សាយរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT តាមគេហទំព័ររបស់…… និងគេហទំព័រ sveingrokjob.com ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
៤. មន្ត្រីជាប់កិច្ចសន្យាផ្នែក IT ត្រូវចូលបម្រើការងារនៅខែតុលា ឆ្នាំ២០១៧។
៥. ការងារនេះទទួលខុសត្រូវដោយនាយកដ្ឋានបុគ្គលិកសហការជាមួយនឹងនាយកដ្ឋានសាធារណៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូម លោកជំទាវ…………… មេត្តាជ្រាបជារបាយការណ៍។
សូម លោកជំទាវ…………… មេត្តាទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ……….កើត ខែ…………. ឆ្នាំ…………….. ព.ស. ……….
រាជធានីភ្នំពេញ ថ្ងៃទី……. ខែ……. គ.ស. ……….
អ្នកធ្វើរបាយការណ៍