ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ, ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច, ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
Tag: yaya idea
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស រួចយកវីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ, តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a video platform, … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
«បវរកញ្ញា Essence»
យ៉ាយ៉ា ១ : ពួកម៉ាក, គ្នា និងសាច់ញាតិរបស់គ្នាចង់បង្កើតឆានែលវីដេអូ។ ប៉ុន្តែពួកយើងមិនដឹងថាធ្វើមាតិកាអ្វី។ តើឯងមានគំនិតអ្វីទេ? យ៉ាយ៉ា ២ : សាកធ្វើកម្មវិធីបវរកញ្ញាទៅ។ យ៉ាយ៉ា ១ : ហេតុអី្វ? យ៉ាយ៉ា ២ : ទីមួយ វិស័យបវរកញ្ញានៅកម្ពុជាកំពុងតែមានសន្ទុះ។ ទីពីរ មិនទាន់មានអ្នកបង្កើតមាតិកាវីដេអូណាមួយធ្វើមាតិកាបែបនេះទេ។ ដូច្នេះអាចជាឱកាសមួយដែរសម្រាប់ឯង។ យ៉ាយ៉ា ១ : តើអាចយកឈុតកម្មវិធីបវរកញ្ញារបស់គេមកធ្វើបានទេ? ធ្វើជាឈុតខ្លីៗ។ យ៉ាយ៉ា ២ : គំនិតដែលគ្នាផ្តល់ឲ្យឯងជាការបង្កើតនូវមាតិកាថ្មី។ បើឯងធ្វើអ៊ីចឹងដដែល តើមានអ្វីថ្មីទេ? បើមានគេធ្វើហើយហ្នឹង។ យ៉ាយ៉ា ១ : ប៉ុន្តែត្រូវចំណាយលុយច្រើនណាស់។ យ៉ាយ៉ា ២ : គ្នាមិនមែនឲ្យឯងរៀបចំវេទិកាប្រឡងបវរកញ្ញានោះទេ។ គ្នាឲ្យបង្កើតមាតិកាវីដេអូប្រឡងបវរកញ្ញាខ្នាតតូចមួយ ដែលតាមបែបរបស់ឯងផ្ទាល់។ ឧទាហរណ៍ កម្មវិធីប្រឡងបវរកញ្ញា Essence។ Essence ប្រែថា ធម្មជាតិ។ អ៊ីចឹងឯងអាចរៀបចំការប្រកួតបវរកញ្ញាដោយប្រើទីតាំងធម្មជាតិ ដូចជានៅតាមវាលស្រែ, ក្រោមដើមឈើធំៗ, … Continue reading «បវរកញ្ញា Essence»
ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម
វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖ - រូប - សំឡេង - អក្សរ រូប ក្នុងវីដេអូពាណិជ្ជកម្ម 'រូប' សំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមាន 'គំនូរជីវចល' ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។ សំឡេង ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖ - សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue - សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect សំឡេងតួអង្គ សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។ សំឡេងអម អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។ អក្សរ អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖ - ឈ្មោះរបស់ផលិតផល - … Continue reading ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម