របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

សម្រាប់លោកអ្នកដែលមិនសូវចេះប្រើកម្មវិធីបង្កើតវីដេអូជីវចល professional ហើយចង់ធ្វើវីដេអូបង្ហាញពីរបៀបសរសេរអក្សរ «ក» (ឬតួព្យញ្ជនៈខ្មែរផ្សេងៗ), លោកអ្នកអាចសាកប្រើវិធីដូចខាងក្រោម៖ - សរសេរព្យញ្ជនៈ «ក» លើក្តាខៀនដីស ឬក្តារខៀនហ្វឺត - ថតរូបព្យញ្ជនៈ «ក» - លុបចុងសក់នៃព្យញ្ជនៈ «ក» រួចថតរូប - បន្តលុបសក់នៃព្យញ្ជនៈ «ក» រហូតទាល់តែអស់ - លុបចុងនៃតួព្យញ្ជនៈ «ក» រួចថតរូប ហើយបន្តលុបរហូតទាល់តែអស់ - យកទៅបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកចេះប្រើប្រាស់ ដោយដាក់បញ្រ្ចាសលេខរៀងនៃរូប រួចកំណត់វិនាទីក្នុងមួយរូបៗ - Save វាជាវីដេអូ។ ចំណុចត្រូវចងចាំ ទី១ - ទីតាំងថតត្រូវតែមានពន្លឺគ្រប់គ្រាន់។ ទី២ - ពេលលុប ត្រូវធ្វើយឺតៗ, មួយៗ, សន្សឹមៗ, មិនអាចប្រញាប់, មិនអាចលឿន។ ទី៣ - ទំហំលុបកាន់តែតូច វីដេអូនឹងចេញមកកាន់តែរលូនល្អ។ ទី៤ - … Continue reading របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

ដំណើរធ្វើវីដេអូមេរៀនទីផ្សារសម្រាប់ upload អនឡាញ

បញ្ជាក់៖ វិធីសាស្ត្រផ្ទាល់ខ្លួន។ ដើម្បីបានវីដេអូបង្ហាញពីមេរៀនទីផ្សារសម្រាប់ឲ្យលោកអ្នកបានទស្សនាលើទិតក់, ត្រូវរៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយទូរស័ព្ទដៃដែលប្រើគណនីទិតក់ - រៀបចំមេរៀនទីផ្សារ (ជាបទបង្ហាញ) នៅក្នុងកម្មវិធីកាត់ត - បញ្ចូលសំឡេងទៅក្នុងកម្មវិធីកាត់ត - save ចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងគណនី៕ ** ** * Process of making marketing lesson video to upload on online platform Note: It's a method of Chantchhaya. To make the video, should : - type a … Continue reading ដំណើរធ្វើវីដេអូមេរៀនទីផ្សារសម្រាប់ upload អនឡាញ

ប្រើគេហទំព័ររឿងប្រឌិតដើមី្បទាក់ទាញអ្នកទស្សនាពីហុងកុង

បញ្ជាក់ ៖ នេះជាវិធីសាស្ត្រ និងតាមបទពិសោធផ្ទាល់ខ្លួន។ ដើមី្បទាក់ទាញអ្នកទស្សនាឲ្យចូលមកទស្សនាគេហទំព័រ, លោកអ្នកអាច៖ - ចុះឈ្មោះប្រើប្រាស់ Penana - ដាក់អាសយដ្ឋានគេហទំព័រនៅក្នុង profile - Post រឿងជាភាសាអង់គ្លេសជាប្រចាំ៕ Use fiction websites to attract visitors from Hong Kong Note: It is a personal method and from personal experience. In order to attract visitors to visit website, you can use this method: - Sign up for Penana - Put the … Continue reading ប្រើគេហទំព័ររឿងប្រឌិតដើមី្បទាក់ទាញអ្នកទស្សនាពីហុងកុង

វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត

បើសិនជាលោកអ្នកមិនចេះនិពន្ធរឿងប្រឌិត តែចង់លើកតម្កើងគេហទំព័រឬឆានែលវីដេអូនៅលើគេហទំព័ររឿងប្រឌិត, លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ចម្លងស្នាដៃរបស់អ្នកដទៃមកបង្ហោះ គុណសម្បត្តិ - មិនចាំបាច់ចំណាយពេល និងកម្លាំងទៅគិតស្វែងរកគំនិត និងសរសេររឿង - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ និងការប្រឈម - លោកអ្នកត្រូវចំណាយពេលស្វែងរករឿងដើមី្បយកមកបង្ហោះ។ - វិធីសាស្ត្រនេះត្រូវការចំណាយពេល និងកម្លាំងគំនិតខ្លះដែរ ដើមី្បទាក់ទាញឲ្យអ្នកចូលមកអានរឿងរបស់លោកអ្នក ព្រោះទាល់តែមានអ្មកចូលមកអាន ទើបពួកគេអាចឃើញអាសយដ្ឋានគេហទំព័រឬឆានែលវីដេអូរបស់លោកអ្នក។ - ការប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតជារឿងអសីលធម៌ និងខុសមនសិការ។ លោកអ្នកនឹងទទួលបានការជេរស្តី និង report ស្តីពី copyrights infringement បើសិនជាម្ចាស់ដើមបានដឹង។ បើសិនជាលោកអ្នកយកស្នាដៃរបស់គេ ហើយបញ្ជាក់ថា រឿងទាំងនេះមិនមែនជាស្នាដៃរបស់ខ្លួន និងដាក់ឈ្មោះម្ចាស់ដើម ប្រហែលជាអាចកាត់បន្ថយកំហុសបានខ្លះ តែមិនមែនបានន័យថា លោកអ្នកមិនខុសនោះឡើយ។ និយាយរួមលោកអ្នកនៅតែត្រូវគេជេរស្តីដដែល និងអាចប្រឈមដល់ការបិទគណនីទៀតផង។ សរសេរអត្ថបទ ថ្វីដ្បិតតែគេហទំព័ររឿងប្រឌិតផ្តោតលើរឿងប្រឌិត តែមានគេហទំព័រខ្លះមានផ្នែកផ្សេងៗ ដូចជាផ្នែកអត្ថបទ (ប្លក) ដែលលោកអ្នកអាចបង្ហោះអត្ថបទទូទៅបាន។ គុណសម្បត្តិ - ជួយលើកតម្កើង និងផ្សព្វផ្សាយគេហទំព័រឬឆានែលវីដេអូ ដោយមិនបាច់ចំណាយប្រាក់ជួលឬបង់ថ្លៃផ្សាយពាណិជ្ជកម្ម គុណវិបត្តិ - … Continue reading វិធីសាស្ត្រលើកតម្កើងគេហទំព័រឬឆានែលវីដេអូលើគេហទំព័ររឿងប្រឌិត ចំពោះអ្នកមិនចេះនិពន្ធរឿងប្រឌិត