ចំណងជើង ៖ ចូលលេងផ្ទះខ្មោច ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូកក់សក់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវវ័យមួយក្រុមបានទិញសំបុត្រចូលមើលផ្ទះខ្មោច។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : ពេលពួកគេចូលក្នុងផ្ទះខ្មោច, មួយស្របក់ក្រោយមក ឮសូរសម្រែកលាន់ចេញមកក្រៅ។ សំឡេង : សំឡេងស្រែករបស់យុវវ័យ ឆាក ៣ បរិយាយ : ពេលពួកគេចេញមកវិញ, អ្នកខ្លះដើរគ្នាពីរនាក់ ខ្លះទៀតដើរតែម្នាក់ឯង។ ម្នាក់ៗសក់ឡើងបះជ្រោង។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : ក្នុងចំណោមនោះមានតែយុវតីម្នាក់ប៉ុណ្ណោះ ដែលសក់របស់នាងមិនមានបះឡើយ គឺនៅតែមានរបៀបរៀបរយ ដូចមុនពេលនាងផ្ទះខ្មោចអ៊ីចឹង។ យុវតីនេះដើរព្រមជាមួយស្នាមញញឹម … Continue reading TVC Storyboard – ចូលលេងផ្ទះខ្មោច
Tag: tvc script
TVC Storyboard – គ្រាន់តែយកចេញសោះ
ចំណងជើង ៖ គ្រាន់តែយកចេញសោះ ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ ផលិតផលរក្សាទម្ងន់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវតីម្នាក់ (ម៉ាប់) កំពុងតែវារនៅលើឥដ្ឋ, ស្រែកយំ, ទឹកភ្នែករហាម និងបោះដៃទាំងពីរទៅមុខដូចទាមទាររបស់អ្វីមួយមកវិញ។ សំឡេង : ភ្លេង ឆាក ២ បរិយាយ : ម្តាយរបស់នាងកំពុងតែព្យាយាមទាញជើងនាង, ឃាត់នាង, ទាំងទឹកភ្នែករហាមដូចគ្នា។ សំឡេង : ភ្លេង ឆាក ៣ បរិយាយ : នៅនឹងមាត់ទ្វារ, ឪពុករបស់យុវតីកំពុងតែឈរ, ដៃម្ខាងកាន់ផ្លែធុរេន ហើយសម្លឹងមកកូន និងប្រពន្ធក្នុងទឹកមុខ ‘អត់យល់’ និង ‘ហួសចិត្ត’។ សំឡេង … Continue reading TVC Storyboard – គ្រាន់តែយកចេញសោះ
TVC Storyboard – បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ
ចំណងជើង ៖ បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ ថេរវេលា ៖ ១៥ – ៣០ វិនាទី ផលិតផលគោលដៅ ៖ ផលិតផលថែរក្សាមុខ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : នៅក្នុងបន្ទប់ទស្សទាយ, អ្នកគ្រូទាយកំពុងបើកសន្លឹកបៀរ។ សំឡេង : «ខ្ញុំឃើញមានមនុស្សម្នាក់កំពុងមករកនាង។» ឆាក ២ បរិយាយ : នារីម្នាក់អង្គុយទល់មុខនឹងគ្រូទាយ។ (កុំបង្ហាញមុខរបស់នាង) សំឡេង : «តើគេជាអ្នកណា?» ឆាក ៣ បរិយាយ : គ្រូទាយបើកសន្លឹកបៀរ។ សំឡេង : «សង្សារចាស់របស់នាង។» ឆាក ៤ បរិយាយ : នារីនោះនិយាយ៖ សំឡេង : «ខ្ញុំមិនចង់ជួបគេទេ។ ខ្ញុំចង់ជួបអ្នកថ្មី។» ឆាក ៥ … Continue reading TVC Storyboard – បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ
គំរូ Script វីដេអូពាណិជ្ជកម្ម
របៀបសរសេរ script នេះមិនមែនជារបៀបធ្វើទួទៅទេ។ វាជារបៀបដែលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការរៀបចំ និងតាក់តែងឡើង សម្រាប់ធ្វើគម្រោងវីដេអូផ្សាយពាណិជ្ជកម្មឲ្យអតិថិជនរបស់ពួកយើងតែប៉ុណ្ណោះ។ របៀបធ្វើឬសរសេរ script វីដេអូពាណិជ្ជកម្មមានច្រើនរបៀប, អាស្រ័យទៅតាមស្ថាប័ននីមួយៗ។ ខ្ញុំគ្រាន់តែយកមកបង្ហាញជូន។ ដូច្នេះបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕