នេះជាគំរូសម្តី MC សម្រាប់បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុនណាមួយ។ ជាភាសាអង់គ្លេស និងក្នុងរូបភាពជាវីដេអូ។ សូមលោកអ្នកមេត្តាកែសម្រួលតាមការគួរ៕ https://dai.ly/x9ofyvu
Tag: mc
គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)
ខាងក្រោមនេះជាគំរូសម្តី MC សម្រាប់បើកកម្មវិធីណាមួយ ដែលជាកម្មវិធីដែលស្ថាប័នឯកជន, ជាពិសេសក្រុមហ៊ុន, តែងតែប្រារព្ធជាប្រចាំ អាចថាប្រចាំឆ្នាំ, ប្រចាំខែ ឬប្រចាំឆមាស។ គំរូសម្តីនេះជាគំរូសម្តីសម្រាប់បើកកម្មវិធី និងសម្រាប់កម្មវិធីណាដែលមានរបៀបវារៈផ្តោតលើទស្សនីយភាពច្រើនជាងសុន្ទរកថា។ ពាក្យទស្សនីយភាពសំដៅដល់ការសម្តែងលើឆាកនានាដូចជារបាំ, ចម្រៀងជាដើម។ ទោះយ៉ាងណា នាងខ្ញុំសុំបញ្ជាក់ថា គំរូសម្តីនេះជាការតាក់តែងដោយគំនិតនាងខ្ញុំផ្ទាល់ មិនបានប្រើកម្មវិធីបច្ចេកវិទ្យាមកជួយផលិតឡើងទេ, ដូចនេះតែងមានចំណុចខ្វះខាត ដែលពិបាកនឹងចៀសផុត។ ហេតុដូច្នេះ នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួលតាមការគួរ។ ** ** * This is a sample of MC speech, in Khmer language, for any event of a private sector that launched yearly, monthly, or quarterly. This speech is an opening speech and for … Continue reading គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)
គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ
នេះជាបទពិសោធ និងវិធីសាស្ត្រផ្ទាល់ខ្លួន ដែលធ្លាប់ធ្វើជា MC ក្នុងពិធីប្រគល់មេដាយជូនអ្នកធ្វើការ ដែលមានចំនួនលើសពីមួយរយនាក់។ ភាពទូទៅ - MC ទទួលបានក្រដាសឈ្មោះអ្នកត្រូវទទួលមេដាយ នៅថ្ងៃកម្មវិធីតែម្តង។ - ក្រដាសឈ្មោះអ្នកទទួលមេដាយត្រូវបានព្រីនលើក្រដាស A4, បែបportrait។ - ក្រដាសឈ្មោះអ្នកទទួលមេដាយមាន ២ បែប។ របៀបពិនិត្យ និងកែសម្រួលលេខរៀងក្នុងក្រដាសឈ្មោះ - បើបានក្រដាសឈ្មោះបែបទីមួយ នោះមិនបាច់កែសម្រួលអ្វីឡើយ។ - បើបានក្រដាសឈ្មោះបែបទី២ នោះត្រូវដាក់លេខរៀងដោយខ្លួនឯងជាថ្មី គឺដាក់លេខរៀងបន្តគ្នាដូចក្រដាសឈ្មោះបែបទីមួយ។ របៀបគ្រប់គ្រងក្រដាសឈ្មោះ និងការហៅឈ្មោះនៅក្នុងកម្មវិធី - ជាធម្មតា MC កាន់ក្រដាសនៅដៃមួយ ដៃមួយទៀតកាន់មេក្រូ។ - តាមរបៀបរបប, MC មិនអាចបត់ក្រដាសដែលកាន់នៅនឹងដៃឡើយ។ - ទោះមានប៊ិចក៏គ្មានពេលគូសចំណាំលេខរៀងឈ្មោះដែរ ព្រោះឈ្មោះមួយៗដែលត្រូវហៅឲ្យឡើងវេទិកា មានគម្លាតពីគ្នាត្រឹមពី ១ ទៅ ២ វិនាទីប៉ុណ្ណោះ។ វិធីសាស្ត្រ - កាត់ក្រចកមេដៃឲ្យចេញជារាងស្រួច។ - ពេលកាន់ក្រដាសគឺតម្រង់ចុងក្រចកទៅរកលេខរៀង។ - ចុងក្រចកតម្រង់ទៅរកលេខរៀងមួយណា ត្រូវហៅឈ្មោះហ្នឹង៕ … Continue reading គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ
៣ ចំណុច MC គួរយល់ដឹងដើមី្បបង្ការបញ្ហា
ជាទូទៅ MC មិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ តែងតែមានប្រធានដើមី្បជួយត្រួតពិនិត្យ និងសម្របសម្រួលការងារ ឬអាចនិយាយឲ្យស្រួលស្តាប់ ជាអ្នកទទួលរ៉ាប់រងខុស និងត្រូវ។ ប៉ុន្តែបើសិនជាប្រធានដែលមកចាត់ចែង និងគ្រប់គ្រងការងារ MC មិនយល់ពីការងារ, ជាពិសេសមិនយល់ពីតួនាទី និងការទទួលខុសត្រូវក្នុងនាមជាប្រធានគ្រប់គ្រងការងារ MC ក្នុងអង្គពិធី, នោះអ្នកដែលជា MC ដឹងតែចាំតែទទួលបញ្ហាហើយ ជាពិសេសពេលដែលគាត់ប្រាប់ឲ្យប្តូរសម្តី MC ភ្លាមៗ រួចមិនទទួលខុសត្រូវ និងដោះសាយករួចខ្លួនពេលថ្នាក់ដឹកនាំស្តីបន្ទោស។ ដូច្នេះ MC ទាំងឡាយគួរ៖ មិនថាស្ថិតក្នុងសភាពបន្ទាន់ប៉ុណ្ណា, សុំកុំប្រញាប់ប្រញាល់ខ្លាំងពេក, ត្រូវតាំងស្មារតី និងធ្វើចិត្តឲ្យស្ងប់, កុំទាន់ប្តូរសម្តី MC ភ្លាមៗដោយគ្រាន់តែឮគេប្រាប់ ទោះបីអ្នកនោះជាថ្នាក់លើរបស់យើងក៏ដោយ។ សូមព្យាយាមផ្ទៀងផ្ទាត់ព័ត៌មាន យ៉ាងហោចណាស់ជាមួយនឹងថ្នាក់លើពីរទៅបីនាក់ មុននឹងលោកអ្នកកែសម្រួលសម្តី MC នៅក្នុងក្រដាស។ ពេលកែរួច ក៏គួរតែព្យាយាមរកអ្នកពិនិត្យ និងផ្តល់ការអនុញ្ញាតសិនដែរ មុននឹងប្រើប្រាស់។ ពេលដែលលោកអ្នកត្រូវបានចាត់ឲ្យធ្វើជា MC លោកអ្នកគួរសួរបញ្ជាក់ពីថ្នាក់លើឲ្យបានច្បាស់ថា ថ្នាក់លើម្នាក់ណាជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវការងារ។ សូមកុំខ្លាចក្នុងការសួរ, ហើយលោកអ្នកក៏ត្រូវតែមានភាពក្លាហានបញ្ជាក់ជាមួយនឹងថ្នាក់លើទាំងឡាយដែរថា បើសិនជាមានការចាត់តាំងបែបនេះហើយ សូមឲ្យថ្នាក់លើទាំងឡាយមេត្តាកុំដាក់បន្ទុកលើខ្លួនលោកអ្នកតែម្នាក់ នៅពេលដែលមានរឿងខុសទម្លាប់ឬខុសពីអ្វីដែលបានគ្រោងទុកកើតឡើង។ ទោះបីមានការចាត់តាំងឬរៀបចំយ៉ាងណាក៏ដោយ … Continue reading ៣ ចំណុច MC គួរយល់ដឹងដើមី្បបង្ការបញ្ហា