បញ្ជាក់៖ នេះជាគំនិត និងការពិសោធផលិតផ្ទាល់ខ្លួន, ហើយទឹកដែលផលិតបានមិនទាន់ជាទឹកមានសុវត្ថិភាពទេ។ វត្ថុត្រូវការ - ធុងទឹកជ័រ (មានគម្រប) - ថង់ផ្លាស្ទិកធំ និងស្អាត - កែវទឹក - ដុំស្រកីដូង - វត្ថុរឹង (ដុំថ្មឬរបស់អ្វីមួយដែលអាចសង្កត់កណ្តាលថង់ផ្លាស្ទិក) វិធីធ្វើ - យកថង់ផ្លាស្ទិកដាក់ទៅក្នុងធុងជ័រ ត្រឹមពាក់កណ្តាលធុង។ - ដាក់ស្រកីដូងលើថង់ផ្លាស្ទិក ដោយទុកចន្លោះកណ្តាលសម្រាប់ដាក់កែវទឹក។ - គ្របថង់ផ្លាស្ទិកពីលើមួយជាន់ទៀត រួចយកវត្ថុរឹងមកដាក់ពីលើថង់ផ្លាស្ទិកឲ្យថង់ស្រុតចុះតម្រង់ទៅរកកែវទឹក រួចបិទធុងឲ្យជិត។ - យកធុងទៅដាក់ហាលថ្ងៃ។ ចំណាំ - ត្រូវការពេលជាច្រើនម៉ោង និងត្រូវការពន្លឺថ្ងៃ។ - ទទួលបានបរិមាណទឹកតិច និងមិនទាន់ប្រាកដថាមានសុវត្ថិភាពឡើយ៕ https://videopress.com/v/hN07JEzl?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FhN07JEzl%2F1766744813_mp4_std.original.jpg&preloadContent=metadata&useAverageColor=true How to produce water from coconut husk and solar Note: This is an idea and method … Continue reading របៀបផលិតទឹកដោយប្រើស្រកីដូង និងពន្លឺព្រះអាទិត្យ
Tag: information education
គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ
បញ្ជាក់ ៖ សម្តីនេះ នាងខ្ញុំរៀបរៀងតាមសម្តីរបស់អ្នកអធិប្បាយទូរទស្សន៍ជាតិកម្ពុជា តាមរយៈវីដេអូដែលបង្ហោះលើគេហទំព័រវីដេអូ។ ប៉ុន្តែដោយសារក្នុងវីដេអូនីមួយៗហាក់ប្រើពាក្យមិនសូវដូចគ្នា, ផ្សំនាងខ្ញុំគ្មានបទពិសោធ និងមានចំណេះដឹងតិចតួចផ្នែកនេះ, នាងខ្ញុំក៏សម្រេចចិត្តរៀបរៀងបញ្ចូលគ្នា។ ហេតុដូច្នេះ មិនថាលោកអ្នកអានយកជាគំនិតក៏ដោយ យកទៅប្រើប្រាស់ក៏ដោយ សូមមេត្តាប្រុងប្រយ័ត្ន។ បើសិនជាអាច សូមលោកអ្នកមេត្តាស្វែងរកអ្នកជំនាញ ឬអ្នកមានបទពិសោធមកកែតម្រូវជាមុនសិន ទើបជាការល្អ។ ពាក្យផ្តើម ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព, សេចក្តីថ្លៃថ្នូរ, និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សុំគោរពជម្រាបសួរទស្សនិកជនទាំងក្នុង និងក្រៅប្រទេសដែលកំពុងតាមដានទស្សនាការផ្សាយរបស់.......ជាទីគោរព និងជាទីមេត្រី។ ជាបន្តទៅនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំស្តេចយាងទត និងគោរពអញ្ជើញទស្សនាព័ត៌មានព្រះរាជសកម្មភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងទិដ្ឋភាពដូចតទៅ។ ពាក្យបញ្ចប់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព, សេចក្តីថ្លៃថ្នូរ, និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច, អ្នកអង្គម្ចាស់, អ្នកអង្គម្ចាស់ក្សត្រី, ទ្រង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី … Continue reading គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ
គំរូសារឆ្លើយតបសំណើការងារតាមអនឡាញ
គោលបំណងរបស់អត្ថបទ៖ បង្ហាញពីបទពិសោធ និងរបៀបរបបធ្វើការផ្ទាល់ខ្លួន ជាពិសេសការឆ្លើយតបសារពាក់ព័ន្ធនឹងការផ្តល់ឱកាសការងារ សម្រាប់ជាព័ត៌មាន និងគំនិត៕ Objective of the article : To show own experience and own way of replying message to refuse job suggestion online. សាររបស់ម្ចាស់ការងារ Hello .... Nice to e-meet you. I'm ......, ........... from ............. We are currently recruiting English to Khmer translators to support us working on .......................... Is there any … Continue reading គំរូសារឆ្លើយតបសំណើការងារតាមអនឡាញ
គំរូរបាយការណ៍ទំនិញ
បញ្ជាក់ ៖ ឯកសារនេះត្រូវបានយកមកច្នៃ ដើមី្បយកមកគ្រប់គ្រងមុខរបរផ្ទាល់ខ្លួន ដោយយកលំនាំតាមឯកសាររដ្ឋបាលនានាដែលខ្ញុំធ្លាប់បានឃើញ និងដឹង ពេលខ្ញុំនៅធ្វើការ។ លោកអ្នកអាចយកទៅថែមថយឬកែសម្រួលបាន ដើមី្បឲ្យត្រូវតាមស្ថានភាពជាក់ស្តែងរបស់លោកអ្នក, មិនថាទាំងក្នុងការងារ ឬមុខរបរ៕ ** ** * របាយការណ៍ទំនិញ លេខសម្គាល់ ៖ ................................................................... មកពី ៖ .............................................................................. កាលបរិច្ឆេទ និងម៉ោងចូល ៖ ....................................... តម្លៃ ៖ ............................................................................... កាលបរិច្ឆេទ និងម៉ោងលក់ចេញ ៖ ............................. តម្លៃ ៖ .............................................................................. កាលបរិច្ឆេទ និងម៉ោងខូចខាត ៖ ............................ មូលហេតុខូចខាត ៖ .....................................................