ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ, ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច, ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
Tag: chantchhaya
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស រួចយកវីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ, តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a video platform, … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ
បញ្ជាក់៖ នេះជារបៀបធ្វើការផ្ទាល់ខ្លួន។ ដើម្បីបានវីដេអូបង្ហាញពីការងាររដ្ឋបាល និងកិច្ចការផ្សេងៗសម្រាប់ឲ្យលោកអ្នកបានទស្សនា, គួររៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយប្រើទូរស័ព្ទដៃ - ផ្ញើសំឡេងដែលបានថតរួចទៅកាន់កុំព្យូទ័រ - ធ្វើ slide បទបង្ហាញ រួច save ជា file រូបភាព - បញ្ចូលរូបភាព និងសំឡេងទៅក្នុងកម្មវិធីកាត់ត រួចធ្វើវាចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងឆានែល៕ ** ** * Process of making an administration mentoring video to upload on online platform Note: This is personal method of Chantchhaya. … Continue reading ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ
គំរូ Setting Template វីដេអូពាណិជ្ជកម្ម
ចំណងជើង TVC : ថេរវេលា : ផលិតផល : បែប : សម័យកាល : ភាសា : អធិប្បាយ ១. តួសម្តែង ចំនួន ៖ ភេទ ៖ អាណាចក្រ ៖ អាយុ ៖ រូបសម្បត្តិ ៖ សម្លៀកបំពាក់ ៖ ២. ទីកន្លែង តំបន់ ៖ ទីតាំង ៖ ៣. ពេលវេលា ៤. សម្ភារ ៥. កាយវិការ និងទឹកមុខរបស់តួ ឆាកទី ៖ កាយវិការ ៖ ទឹកមុខ … Continue reading គំរូ Setting Template វីដេអូពាណិជ្ជកម្ម