នៅក្នុងស្ថាប័នរដ្ឋ ពេលមានកិច្ចប្រជុំ ជាទូទៅគេធ្វើរបាយការណ៍។ ប៉ុន្តែនៅស្ថាប័នឯកជន ពេលប្រជុំ គេធ្វើកំណត់ហេតុ។ ជាធម្មតា ឯកសាររបស់ស្ថាប័នឯកជនធ្វើជាភាសាអង់គ្លេស ទោះបីជាស្ថាប័ននោះមានទីតាំងនៅក្នុងប្រទេសកម្ពុជាឬជាក្រុមហ៊ុនខ្មែរក៏ដោយ។ ប៉ុន្តែខ្ញុំគិតថា បើសិនជាធ្វើឯកសារជាភាសាខ្មែរ ក៏មិនមានទាស់ខុសដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំនឹកគិតប្រតិដ្ឋគំរូកំណត់ហេតុប្រជុំរបស់ស្ថាប័នឯកជននេះឡើយ ក្រែងលោមានស្ថាប័នឯកជន ជាពិសេសស្ថាប័នក្នុងស្រុក ចាប់អារម្មណ៍ចង់ធ្វើឯកសារខ្លួនជាភាសាខ្មែរ។ បញ្ជាក់ហើយបញ្ជាក់ទៀតថា, នេះជាការរៀបរៀង និងកែច្នៃរបស់ខ្ញុំផ្ទាល់។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Private sector meeting minute sample in Khmer language All companies’ documents, located in Cambodia, are written in English though those companies are from outside Cambodia or they are Cambodian companies. Even … Continue reading គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)
Tag: chakriya phou
រឿង «ជឿ»
និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)
ការផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធីមិនងាយនឹងកើតឡើងទេ។ ប៉ុន្តែវាអាចនឹងមានឱកាសកើតបាន។ ហេតុដូច្នេះហើយទើបអ្នកសម្របសម្រួលកម្មវិធី (MC) ត្រូវតែត្រៀមពាក្យសម្តីជាមុន ដើមី្បទុកប្រើនៅពេលស្ថានការណ៍នោះកើតមាន។ ទោះយ៉ាងណា នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួល ព្រោះពាក្យសម្តី MC ដែលនាងខ្ញុំព្រាងនេះ មិនថាទាំងខ្មែរឬអង់គ្លេស អាចនឹងខុស និងខ្វះខាត៕ សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងអង្គពិធី តាងនាមឲ្យ.......................... នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស យ៉ាងជ្រាលជ្រៅបំផុត ដែលព្រមទទួលការអញ្ជើញរបស់យើងខ្ញុំមកចូលរួមក្នុង .........................................។ ជាបឋមនេះ នាងខ្ញុំសូមគោរពជម្រាបជូនថា ដោយសារតែមានភារកិច្ចបន្ទាន់ដែលមិនអាចខកខានបាន ..................................... មិនអាចមកចូលរួមកម្មវិធីព្រឹកនេះបានឡើយ។ ហេតុដូច្នេះ មតិស្វាគមន៍បើក.................................... យើងខ្ញុំសូមប្រគល់ជូន.......................................................។ សូមគោរពអញ្ជើញ ...............................។ ** ** * MC speech sample in case of changing the welcome remark event … Continue reading គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)
គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)
នៅក្នុងអត្ថបទនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើកំណត់ហេតុ ២ យ៉ាង ដែលនាងខ្ញុំធ្លាប់បានប្រទះអំឡុងធ្វើការកន្លងមក ដោយគំរូនេះគឺតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លោកអ្នកអាចមើលជាព័ត៌មាន និងចំណេះដឹង។ ក្នុងករណី លោកអ្នកយកទៅប្រើប្រាស់ សូមកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : កំណត់ហេតុស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... ឲ្យបានជ្រាបថា កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សាស្តីពីការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង (ឈ្មោះស្ថាប័ន) ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជានាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់............. និងមានការចូលរួមពី៖ ១. លោក ចន ស្រី ប្រធាននាយកដ្ឋាន............ ជាប្រធានអង្គប្រជុំ ២. លោក កក ស៊ីថា ...................................... ៣. លោកស្រី រី ដា … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)