ខាងក្រោមនេះជាគំរូសម្តី MC សម្រាប់បើកកម្មវិធីណាមួយ ដែលជាកម្មវិធីដែលស្ថាប័នឯកជន, ជាពិសេសក្រុមហ៊ុន, តែងតែប្រារព្ធជាប្រចាំ អាចថាប្រចាំឆ្នាំ, ប្រចាំខែ ឬប្រចាំឆមាស។ គំរូសម្តីនេះជាគំរូសម្តីសម្រាប់បើកកម្មវិធី និងសម្រាប់កម្មវិធីណាដែលមានរបៀបវារៈផ្តោតលើទស្សនីយភាពច្រើនជាងសុន្ទរកថា។ ពាក្យទស្សនីយភាពសំដៅដល់ការសម្តែងលើឆាកនានាដូចជារបាំ, ចម្រៀងជាដើម។ ទោះយ៉ាងណា នាងខ្ញុំសុំបញ្ជាក់ថា គំរូសម្តីនេះជាការតាក់តែងដោយគំនិតនាងខ្ញុំផ្ទាល់ មិនបានប្រើកម្មវិធីបច្ចេកវិទ្យាមកជួយផលិតឡើងទេ, ដូចនេះតែងមានចំណុចខ្វះខាត ដែលពិបាកនឹងចៀសផុត។ ហេតុដូច្នេះ នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួលតាមការគួរ។ ** ** * This is a sample of MC speech, in Khmer language, for any event of a private sector that launched yearly, monthly, or quarterly. This speech is an opening speech and for … Continue reading គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)
Tag: chakriya phou
គំរូចលនា Stopmotion តួពីរដើរមកជួបគ្នា
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងត្រូវជួប - ដាក់តួទាំងពីរនៅទីតាំងចាប់ផ្តើម - ចុចថតរូប - រំកិលតួទាំងពីរមកមុខ តម្រង់មករកគ្នា ក្នងពេលដំណាលគ្នា ដោយតួមួយរំកិលចម្ងាយ ១ សង់ទីម៉ែត្រ និងតួមួយទៀតរំកិលកន្លះសង់ទីម៉ែត្រ - ចុចថតរូប - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីត្រូវជួបដែលលោកអ្នកបានកំណត់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ ** ** * How to make a stop motion’s motion of two characters walk to see each other at one point Note: This is an idea and method of … Continue reading គំរូចលនា Stopmotion តួពីរដើរមកជួបគ្នា
គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)
'វេទិកាសាធារណៈជាមួយមន្ត្រី និងបុគ្គលិក' ជាជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងស្ថាប័នគ្រប់លំដាប់ជាន់ថ្នាក់ មិនថាជាមន្ត្រីពេញសិទ្ធិ, មន្ត្រីជាប់កិច្ចសន្យា, មន្ត្រីស្ម័គ្រចិត្ត, រួមទាំងអ្នកបោសសម្អាត និងអ្នកបើកបរ។ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យសួរនាំ និងជជែកដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងកូនចៅ។ បើនិយាយឲ្យស្រួលស្តាប់ដើម្បីដោះស្រាយទំនាស់ផ្ទៃក្នុង។ កម្មវិធីបែបនេះជាកម្មវិធីផ្ទៃក្នុង, មិនមានការផ្សព្វផ្សាយទៅខាងក្រៅឡើយ។ ខ្ញុំធ្លាប់ចូលរួមបានម្តង និងត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី, ហេតុដូច្នេះហើយ ទើបខ្ញុំមានគំរូសម្តីនេះ។ មិនថាយ៉ាងណាទេ, បើសិនបងប្អូនយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ។ ** * សម្តី MC តាងនាមគណៈចាត់តាំងកម្មវីធី, នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។សូមគោរពអញ្ជើញ។ សូមថ្លែងអំណរគុណ។ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម, តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖ - សូមគោរព...................................... - សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមានក្នុងពិធីថ្ងៃនេះ។ អង្គពិធីជាទីគោរព ថ្ងៃនេះ … Continue reading គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)
គំរូសំណើសុំឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យាមុនពេលកំណត់
សូមគោរពជូន ........................................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យា តាមរយៈ ៖ ........................................ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម ...................... មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅ.......... តាំងពី….........។ សម្រាប់ឆ្នាំ ២០២៥ នេះ កិច្ចសន្យាការងាររបស់នាងខ្ញុំចាប់ផ្តើមពីថ្ងៃទី..... ខែ........ ដល់ថ្ងៃទី...... ខែ......។ ហេតុតែថ្មីៗនេះ សុខភាពនាងខ្ញុំបានធ្លាក់ចុះជាខ្លាំង ធ្វើឲ្យនាងខ្ញុំមិនអាចមកបំពេញការងារបានជាប់លាប់ និងមិនបានពេញលេញ ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំឈប់ពីកាងារមុនពេលកំណត់ ចាប់ពីថ្ងៃទី.... ខែ..... ឆ្នាំ........ តទៅ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម .................. មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំដោយក្តីអនុគ្រោះផងចុះ។ សូម ................ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។