សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
Tag: ឯកសាររដ្ឋបាល
គំរូសំណើសុំទិញសម្ភារការិយាល័យ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
នេះជាគំរូសម្តីដែល MC គួរប្រកាសដល់ភ្ញៀវទាំងឡាយមុនកម្មវិធីចាប់ផ្តើម។ គំរូសម្តី MC នេះមានជាភាសាខ្មែរ និងជាភាសាអង់គ្លេស៕ ** តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងប្រារព្ធក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ ** ** * This is a sample pre-announcement that MC of an event should inform the guests. Pre announcement Excellencies, ladies and gentlemen, I would like to invite you to the seats as our ceremony will begin … Continue reading គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?
មិនបានទេ។ ការថតសំឡេងអង្គប្រជុំមិនអាចធ្វើជាដាច់ខាត ទោះបីជាក្រោមហេតុផលទុកធ្វើ របាយការណ៍ក៏ដោយ។ ការថតសំឡេង ឬការថតវីដេអូក្នុងអង្គប្រជុំជាទង្វើខុសទាំងស្រុង។ បើសិនជាលោកអ្នកចូលរួមប្រជុំដើមី្បធ្វើរបាយការណ៍ អ៊ីចឹងលោកអ្នកត្រូវកត់ដោយប្រើសៀវភៅ និងប៊ិច។ ការកត់ត្រាដោយកុំព្យូទ័រឬទូរស័ព្ទដៃជារឿងមិន ត្រឹមត្រូវ និងមិនត្រូវបានអនុញ្ញាតនោះទេ។ អង្គប្រជុំ ដែលអាចថតសំឡេងបាន គឺត្រូវបានបង្គាប់ និងអនុញ្ញាតដោយថ្នាក់ដឹកនាំ ជាន់ខ្ពស់ ហើយការថតសំឡេងនោះទៀតសោត ត្រូវប្រើឧបករណ៍ថតសំឡេង ដែលបានទទួលការអនុញ្ញាត និងទទួលស្គាល់ឲ្យប្រើប្រាស់ក្នុងស្ថាប័ន។ សូមី្បតែអ្នកកាន់ម៉ាស៊ីនថតសំឡេងទៀតសោត គឺត្រូវបានចាត់តាំងដោយ ថ្នាក់ដឹកនាំ។ ហេតុអ្វី? ទីមួយ ៖ ដើមី្បការពារ និងរក្សាសុវត្ថិភាពទិន្នន័យស្ថាប័ន។ ទីពីរ ៖ នេះជាបែបបទ និងរបៀបរបបការងាររដ្ឋបាល៕ ** ** * Can I record voices during the (Cambodian public sector) meeting? No, cannot. Voice recording of the meeting is prohibited, … Continue reading តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?