ដើម្បីឲ្យងាយស្រួលយល់ ខ្ញុំសូមយកសារអេឡិចត្រូនិចអញ្ជើញចូលរួមប្រជុំនៅអត្ថបទមុន៖ Subject : លិខិតអញ្ជើញចូលរួមប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... (ឈ្មោះស្ថាប័ន) សូមគោរពអញ្ជើញ លោក, លោកស្រី, នាងកញ្ញា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ, រោងពុម្ព, បណ្ណាគារ និងជាអ្នកនិពន្ធ ចូលរួមប្រជុំស្តីពី .................................. នៅថ្ងៃ........ ទី..... ខែ..... ឆ្នាំ...... នៅ (ទីតាំង) វេលាម៉ោង............។ ដោយក្តីគោរព (ឈ្មោះ) សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព័្ទលេខ ៖ ........... ឬសារអេឡិចត្រូនិច ៖............................. ហើយខាងក្រោមនេះ ជាគំរូសំណួរដែលលោកអ្នកគួរសួរ, តាមសារអេឡិចត្រូនិច, ទៅកាន់អ្នករៀបចំកម្មវិធី៖ Subject : សំណួរទាក់ទងនឹងការប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... ខ្ញុំបានទទួលសាររបស់ (ឈ្មោះស្ថាប័ន) អញ្ជើញចូលរួមប្រជុំស្តីពី...... នៅថ្ងៃ...... ទី..... ខែ.... ឆ្នាំ..... នៅ (ទីតាំង)...... វេលាម៉ោង......។ ខ្ញុំមានសំណួរខ្លះៗ៖ ១. តើការចូលរួមប្រជុំនេះតម្រូវឲ្យបង់ប្រាក់ឬទេ? … Continue reading គំរូសារអេឡិចត្រូនិចសួរសំណួរទៅកាន់អ្នករៀបចំកម្មវិធី (ស្ថាប័នឯកជន)
Tag: ឯកសាររដ្ឋបាល
គំរូសារអេឡិចត្រូនិចអញ្ជើញភ្ញៀវមកប្រជុំ (ស្ថាប័នឯកជន)
ខាងក្រោមនេះជាគំរូការអញ្ជើញភ្ញៀវមកប្រជុំតាមសារអេឡិចត្រូនិច, បែបខ្លី, សម្រាប់ជាជំនួយដល់អ្នករដ្ឋបាល ឬអ្នកមានមុខងារផ្សេងៗ តែតម្រូវឲ្យធ្វើការងារមួយនេះ។ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Below is the sample invitation to the meeting through email, in Khmer language, for assisting the new administrative officer or other role but is responsible to send such an email. ** ** * Subject : លិខិតអញ្ជើញចូលរួមប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... (ឈ្មោះស្ថាប័ន) សូមគោរពអញ្ជើញ លោក, លោកស្រី, នាងកញ្ញា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ, រោងពុម្ព, បណ្ណាគារ និងជាអ្នកនិពន្ធ … Continue reading គំរូសារអេឡិចត្រូនិចអញ្ជើញភ្ញៀវមកប្រជុំ (ស្ថាប័នឯកជន)
គំរូសំណើសុំច្បាប់លំហែមាតុភាព
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ - ឯកឧត្តម....................... - ប្រធាននាយកដ្ឋាន.......... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំនឹងលម្ហែមាតុភាពនៅអំឡុងដើមខែ....... ឆ្នាំ.......។ ក្នុងន័យនេះ នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ ដោយគិតចាប់ពីថ្ងៃទី.... ខែ..... ដល់ថ្ងៃទី..... ខែ...... ឆ្នាំ.........។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........... ខែ....... ឆ្នាំ..... ព.ស........ រាជធានីភ្នំពេញ ថ្ងៃទី....... ខែ....... គ.ស. ..... ហត្ថលេខា
គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (ឯកសារកែច្នៃសម្រាប់រដ្ឋបាលរដ្ឋ)
ថ្ងៃ.............ខែ.......... ព.ស........ រាជធានីភ្នំពេញ, ថ្ងៃទី........ ខែ...... គ.ស...... លិខិតបញ្ជាក់ (ឈ្មោះពេញរបស់ស្ថាប័ន) សូមបញ្ជាក់ថា លោកស្រី....................... (តួនាទី និងឋានៈ) ទទួលបានប្រាក់បៀវត្សប្រចាំខែពី (ឈ្មោះពេញរបស់ស្ថាប័ន) ចំនួន ............. (...............រៀលគត់)។ លិខិតនេះចេញឲ្យសាមីខ្លួនយកទៅប្រើប្រាស់តាមការដែលអាចប្រើប្រាស់បាន។ ហត្ថលេខា ឈ្មោះ (ប្រធានស្ថាប័ន) និងត្រារបស់ស្ថាប័ន