សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ លោកប្រធាននាយកដ្ឋាននាយករដ្ឋបាលទូទៅ កម្មវត្ថុ ៖ សំណើសុំប្តូរការងារពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឃើញថាផ្នែកការងាររដ្ឋបាល នាងខ្ញុំចេះ និងយល់ដឹងសមល្មមហើយ និងនាងខ្ញុំចង់អភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំលើផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ដូចនេះនាងខ្ញុំសុំគោរពស្នើសុំអនុញ្ញាតពីលោកជំទាវដើមី្បប្តូរពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដើមី្បបានរៀនសូត្រលើការងារព័ត៌មាន និងផ្សព្វផ្សាយ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
Tag: ឯកសាររដ្ឋបាល
គំរូលិខិតស្នើការងារជាភាសាអង់គ្លេស
នេះជាលិខិតស្នើការងារសាកល្បង ៣ ខែ ជាភាសាអង់គ្លេស។ លិខិតនេះ ខ្ញុំបានក្រោយខ្ញុំសម្ភាសជាប់ការងារនៅក្រុមហ៊ុន។ វាប្រៀបដូចជាកិច្ចសន្យាការងារ គ្រាន់តែជាប្រភេទកិច្ចសន្យាសម្រាប់អ្នកត្រូវសាកល្បងការងារ, មិនមែនបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ សូមកុំភ្លេចកែសម្រួលផង៕ ** * This is a sample of a job offer letter in English. I got this letter after I passed an interview in a company. It is like a job contract, but it is for a probation staff. You can copy it to use it, … Continue reading គំរូលិខិតស្នើការងារជាភាសាអង់គ្លេស
គំរូសំណើសុំលាឈប់ពីការងារ (ស្ថាប័នរដ្ឋ)
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ ....................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជា (មន្ត្រី-បុគ្គលិក) ......................... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឡែកកាលពីសប្តាហ៍មុន នាងខ្ញុំបានសម្ភាសជាប់ចូលបម្រើការងារក្នុងអង្គការមួយ ដែលសមស្របនឹងជំនាញរបស់នាងខ្ញុំ។ ក្នុងន័យនេះ នាងខ្ញុំសុំអនុញ្ញាតលាឈប់ពីការងារជាបុគ្គលិកនៃ (ឈ្មោះពេញរបស់ក្រសួង) ចាប់ពីខែ......... ឆ្នាំ............ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........ ខែ..... ឆ្នាំ.... ព.ស...... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ...... គ.ស....... ហត្ថលេខា
គំរូសំណើសុំច្បាប់ឈឺ
សូមគោរពជូន លោកជំទាវប្រធាននាយកដ្ឋាន....... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា ដោយសារនាងខ្ញុំមានជំងឺគ្រុនក្តៅ ដូច្នេះនាងខ្ញុំសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃ......................... ដល់ថ្ងៃ.................................. ដើមី្បទៅពិនិត្យ និងព្យាបាលជំងឺ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ហត្ថលេខា