តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?

មិនបានទេ។ ការថតសំឡេងអង្គប្រជុំមិនអាចធ្វើជាដាច់ខាត ទោះបីជាក្រោមហេតុផលទុកធ្វើ របាយការណ៍ក៏ដោយ។ ការថតសំឡេង ឬការថតវីដេអូក្នុងអង្គប្រជុំជាទង្វើខុសទាំងស្រុង។ បើសិនជាលោកអ្នកចូលរួមប្រជុំដើមី្បធ្វើរបាយការណ៍ អ៊ីចឹងលោកអ្នកត្រូវកត់​ដោយប្រើសៀវភៅ និងប៊ិច។ ការកត់ត្រាដោយកុំព្យូទ័រឬទូរស័ព្ទដៃជារឿងមិន ត្រឹមត្រូវ និងមិនត្រូវបានអនុញ្ញាតនោះទេ។ អង្គប្រជុំ ដែលអាចថតសំឡេងបាន គឺត្រូវបានបង្គាប់ និងអនុញ្ញាតដោយថ្នាក់ដឹកនាំ ជាន់ខ្ពស់ ហើយការថតសំឡេងនោះទៀតសោត ត្រូវប្រើឧបករណ៍ថតសំឡេង ដែលបានទទួលការអនុញ្ញាត និងទទួលស្គាល់ឲ្យប្រើប្រាស់ក្នុងស្ថាប័ន។ សូមី្បតែអ្នកកាន់ម៉ាស៊ីនថតសំឡេងទៀតសោត គឺត្រូវបានចាត់តាំងដោយ ថ្នាក់ដឹកនាំ។ ហេតុអ្វី? ទីមួយ ៖ ដើមី្បការពារ និងរក្សាសុវត្ថិភាពទិន្នន័យស្ថាប័ន។ ទីពីរ ៖ នេះជាបែបបទ និងរបៀបរបបការងាររដ្ឋបាល៕ ** ** * Can I record voices during the (Cambodian public sector) meeting? No, cannot. Voice recording of the meeting is prohibited, … Continue reading តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?

រឿង «កូនស្រីអ្នកលក់អេតចាយ»

និពន្ធដោយ ភូ ចរិយា សុភាជាកូនរបស់ពូសាន និងមីងសុផា។ អ្នកទាំងពីរមានរបរ​ជាអ្នកលក់​ទិញ​អេតចាយ។ ក្នុងផ្ទះពីរល្វែងធំៗផ្ទុកពេញទៅដោយអេតចាយ។ សុភានាងខ្មាសគេ ព្រោះតែឪពុកម្តាយជាអ្នករកស៊ីមុខរបរនេះ។ នាងមិនដែលឲ្យ នរណាស្គាល់​ផ្ទះ​ឡើយ។ ពេលមិត្តភក្តិសួរពីមុខរបររបស់ប៉ាម៉ាក់ នាងនិយាយពីអ្វីផ្សេងវិញ។ ថ្ងៃនេះ សុភាអង្គុយនៅលើផ្ទះស្តាប់ចម្រៀង។ កំពុងតែជក់ចិត្ត ទូរស័ព្ទ​ក៏រោទ៍ឡើង។ នាងទទួល៖ «អាឡូ ភា! (សំឡេងនិយាយពីក្នុងទូរស័ព្ទ) គ្នាណា៎!» «អឺ! មានការអីអាវី?» «ល្ងាចនេះ គ្នាមានជប់លៀងនៅផ្ទះ។ ឯងមកលេងដែរម៉ោ?» «ចាំមើលសិន! មិនដឹងថាបានទៅឬអត់ទេ។» «ម៉ោៗ ចាំមើលអី សុំប៉ាម៉ាក់ឯងទៅ។ បើអត់មានអីជិះ គ្នាទៅ​យកក៏បានដែរ។» «មិនបាច់ទេ មិនបាច់មកទេ! (សុភាពោលឃាត់) គ្នាទៅខ្លួនឯង​ក៏បាន។» «អឺ! កុំភ្លេចណា៎។» «អូខេ! ល្ងាចនេះជួបគ្នា។» សុភាដាក់ទូរស័ព្ទចុះ នាងព្រួយខ្លាចប៉ាម៉ាក់មិនអនុញ្ញាត។ ដល់ពេលបាយថ្ងៃត្រង់ សុភាញ៉ាំបណ្ដើរ លួចសម្លឹងប៉ាម៉ាក់នាងបណ្ដើរ។ នាងមានការអល់អែក មួយសន្ទុះនាងក៏សម្រេចចិត្តសុំ៖ «ប៉ាម៉ាក់! ល្ងាចនេះពួកម៉ាកកូនហៅទៅជប់លៀងផ្ទះរបស់គេ (នាង​និយាយ​តិចៗឱនមុខចុះ)។» ពូសានសម្លឹងមុខកូន រួចក៏អនុញ្ញាត៖ «អើ! … Continue reading រឿង «កូនស្រីអ្នកលក់អេតចាយ»

គំរូលិខិតលក់រថយន្តផ្តាច់

នេះជាគំរូលិខិតលក់រថយន្តផ្តាច់។ ដោយឡែកខ្ញុំបានធ្វើវីដេអូពន្យល់ពីគំរូមួយនេះ នៅលើឆានែលយូធ្យូបរបស់ខ្ញុំ ដែលលោកអ្នកអាចចូលទៅមើលបាន ប្រសិនជាមានចម្ងល់ណាមួយ (ឆានែល Chakriya PHOU)៕ ** * លិខិតលក់រថយន្ត នាងខ្ញុំឈ្មោះ.................... ភេទ...... ថ្ងៃខែឆ្នាំកំណើត................. ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿង ម៉ាក........... ពណ៌.......... ដែលមាន៖ ស្លាកលេខ : លេខសាក់ស៊ី : លេខម៉ាស៊ីន : លតាប័ត្រលេខ : ឲ្យទៅឈ្មោះ……. ភេទ….. ថ្ងៃខែឆ្នាំកំណើត……. អាសយដ្ឋាននៅផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ ក្នុងតម្លៃ ....... USD (..........ដុល្លារអាម៉េរិក) ដោយរថយន្តនេះលក់ផ្តាច់ ហើយសេវាកាត់ឈ្មោះជាបន្ទុករបស់អ្នកទិញ។ ដោយឡែក នៅថ្ងៃក្រោយ បើមានជនណាមកអះអាងថារថយន្តខាងលើជារបស់ខ្លួន នាងខ្ញុំ.................. សុំទទួលខុសត្រូវចំពោះមុខច្បាប់។ ថ្ងៃ......................ខែ.............ឆ្នាំ..................ព.ស.......... រាជធានីភ្នំពេញ, ថ្ងៃទី...... ខែ............. … Continue reading គំរូលិខិតលក់រថយន្តផ្តាច់

សង្ខេបពីរបាយការណ៍ ៦ ប្រភេទ

នេះជាសេចក្តីសង្ខេបពីប្រភេទរបាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងជួបប្រទះ អំឡុងនាងខ្ញុំធ្វើការជាបុគ្គលិកការិយាល័យនៅស្ថាប័នរដ្ឋ។ នាងខ្ញុំសុំជម្រាបបញ្ជាក់ជាមុនថា ទិន្នន័យក្នុងអត្ថបទនេះគឺតាមបទពិសោធការងារ កន្លងមករបស់នាងខ្ញុំ ដូច្នេះសូមលោកអ្នកមេត្តាអានជាចំណេះដឹង និងព័ត៌មាន ហើយបើសិនជាលោកអ្នកយកគំរូឯកសាររបស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាកែសម្រួលទៅតាមការគួរ។ របាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងប្រទះមាន ៦៖ ១. របាយការណ៍កិច្ចប្រជុំទូទៅ ២. របាយការណ៍ជំនួបពិភាក្សា ដែលរបាយការណ៍នេះច្រើនតែជារបស់ថ្នាក់ដឹកនាំ ធ្វើឡើងដើមី្បរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ (គំរូរបាយការណ៍) ៣. របាយការណ៍កិច្ចប្រជុំ តែខុសត្រង់ថា របាយការណ៍ប្រភេទទី ១ ជាឯកសារពេញលេញ មានន័យថា គ្រាន់តែថ្នាក់ដឹកនាំពិនិត្យ គឺអាចយល់ពីខ្លឹមសារ, មូលហេតុ, និងហេតុផលដែលនាំឲ្យមានលទ្ធផលដូច្នេះ។ ដោយឡែករបាយការណ៍ប្រភេទទី៣ ទោះជារបាយការណ៍កិច្ចប្រជុំដូចគ្នា តែត្រូវមានភ្ជាប់កំណត់ហេតុនៃកិច្ចប្រជុំ ដែលរៀបរាប់លម្អិតពីដំណើរការប្រជុំ, មូលហេតុ, ហេតុផល ដែលនាំឲ្យមានសេចក្តីសម្រេចដូចនេះ (គំរូរបាយការណ៍)។   ៤. របាយការណ៍មន្ត្រីរបស់ស្ថាប័នទៅចូលរួមកម្មវិធីនៅខាងក្រៅស្ថាប័ន ដូចជាសិក្ខាសាលា, វគ្គបណ្តុះបណ្តាលជាដើម (គំរូរបាយការណ៍)។ ៥. របាយការណ៍ការងារប្រចាំខែរបស់មន្ត្រីឬបុគ្គលិកស្ថាប័នរដ្ឋ។ ជាទូទៅ មន្ត្រីឬ បុគ្គលិកដែលធ្វើរបាយការណ៍ការងារប្រចាំខែ ច្រើនតែជាអ្នកធ្វើការងារគម្រោង (គំរូរបាយការណ៍)។ ៦. របាយការណ៍កិច្ចប្រជុំ ប៉ុន្តែវាខុសពីរបាយការណ៍ទី … Continue reading សង្ខេបពីរបាយការណ៍ ៦ ប្រភេទ