រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២

និពន្ធដោយ ភូ ចរិយា ក្រៅពីវីឡានៅក្នុងក្រុង, បុរសម្នាក់ដែលជាអ្នកមានមានដីមួយកន្លែងនៅខេត្តជាប់នឹងសមុទ្រ។ ដោយសារតែខ្វះទុនបង្វិលមុខរបរ, បុរសនោះសម្រេចចិត្តលក់ដី។ ក្រោយពីដាក់ស្លាកលក់អស់ពីរខែ. បុរសអ្នកមានបានទទួលដំណឹងពីអ្នកនៅចាំដីថាមានគេចង់ទិញដី ប៉ុន្តែគេចង់និយាយលក្ខខណ្ឌបង់ប្រាក់ជាមួយគាត់ដោយផ្ទាល់។ មិនបង្អង់ បុរសអ្នកមានបានបរឡានទៅជួប។ ពេលទៅដល់ គាត់ឃើញអ្នកទិញជាយាយចាស់ម្នាក់មានស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយក្បាល។ យាយចាស់បាននិយាយថា គាត់គ្មានលុយទាំងដុលមកទិញទេ. គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ បុរសអ្នកមានអេះអុញ ដោយសារតែគាត់ចង់បានលុយដុំ តែដោយមើលទៅយាយចាស់គួរឲ្យអាណិត, គាត់ក៏យល់ព្រម តែគាត់បញ្ជាក់ថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ. លុះបង់គ្រប់ចំនួនទើបទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាច។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុង។ ខាងបុរសអ្នកមានដែលជាម្ចាស់ដីបានវាស់ដីឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត, តាមរយៈអ្នកចាំដី, ហើយបុរសអ្នកមានក៏មកពង្រីកបង្គោលព្រំដី។ ដោយឃើញយាយចាស់បង់ទៀងពេល, បុរសអ្នកមានក៏កើតចិត្តវៀច​ដោយគិតថា កិច្ចសន្យាដែលគាត់ធ្វើជាមួយនឹងយាយចាស់ជាកិច្ចសន្យាផ្ទាល់មាត់, បើសិនគាត់ប្រែក្រឡាស់ ក៏គ្មានបញ្ហាឡើយ ព្រោះគ្មាននរណាដឹងឮរឿងនេះទេតាំងពីដើមមក, មានតែអ្នកចាំដី ហើយអ្នកចាំដីជាមនុស្សរបស់គាត់ ដូច្នេះគាត់អាចបញ្ចុះបញ្ចូលគេបាន។ ម៉្យាងទៀត យាយនេះចាស់ទ្រុឌទ្រោម គ្មានកូនគ្មានចៅ មានតែឆ្កែ ហើយឆ្កែនោះទៀតសោតក៏ចាស់ និងស្គមស្គាំង។ សរុបមក គាត់ជឿថា យាយចាស់មិនអាចយកឈ្នះគាត់បានឡើយ។ គិតឃើញដូច្នេះហើយ បុរសអ្នកមានក៏ទៅលួងលោមអ្នកចាំដីឲ្យព្រមផ្សំគំនិតជាមួយគាត់។ ពេលយាយចាស់បង់ជិតគ្រប់ចំនួន, … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២

រឿង «ហេតុអី្វបានជាហាមចូលអគារនោះ?»

និពន្ធដោយ ភូ ចរិយា វាជាអតីតមន្ទីរពេទ្យ។ វាជាអគារវែង, មានតែជាន់ផ្ទាល់ដី និងជាន់ទីមួយ។ វាត្រូវបានគេបោះបង់ចោលច្រើនទសវត្សមកហើយ។ មានរឿងនិទានជាច្រើននៅពីក្រោយការបោះបង់អគារនេះ ប៉ុន្តែគ្មាននរណាអាចបញ្ជាក់ថា រឿងមួយណាជារឿងពិតឡើយ។ អ្វីដែលជារឿងពិតនោះ គឺថាអគារនេះគួរឲ្យខ្លាចណាស់, កុំចេះតែចូលទៅអី។ ទោះបីហាមយ៉ាងណា ក៏នៅតែមានអ្នកចង់ដឹងចង់ឃើញ។ ខ្លះមកម្នាក់ឯង, ខ្លះមកពីរបីនាក់, ខ្លះមកជាក្រុមមានច្រើននាក់។ មិនថាមកប៉ុន្មាននាក់ក៏ដោយ ក៏គ្មាននរណាចៀសផុតពីប៉ុន្មានចំណុចខាងក្រោមនេះ៖ - ចូលដល់ក្នុងអគារមានពន្លឺដែលចាំងមកពីព្រះអាទិត្យ - ដើរចូលបាន ១០ ម៉ែត្រមានខ្យល់បក់ ហើយរាងងងឹតបន្តិច - ដើរចូលជ្រៅជាង ១០ ម៉ែត្រ នឹងកាន់តែងងឹតទៅៗ ហើយនិងមានខ្យល់ត្រជាក់បក់មកតិចៗ - ឮសំឡេងគ្រហឹមតែខ្សោយ - ឮសំឡេងសម្រិបជើងដើរពីក្រោយខ្នង - ឮសំឡេងជជែកគ្នាល្វើយៗ - ឮសំឡេងយំ រួចសើច - ឮសំឡេងដូចមានគេកំពុងអូសតុឬកៅអី - ឮសំឡេងដូចជាសម្រិបជើងកំពុងចុះកាំជណ្តើរ - ឃើញស្រមោលមនុស្សដើរកាត់ពីក្រោយខ្នង ឬពីមុខ - ឃើញមនុស្សឈរនៅទីណាមួយ រួចក៏បាត់ - ឮសំឡេងហាក់ដូចជាកង្ហារដែលនៅលើក្បាលកំពុងតែវិល … Continue reading រឿង «ហេតុអី្វបានជាហាមចូលអគារនោះ?»

រឿង «ទន្សាយ និងខ្យង»

និពន្ធដោយ ភូ ចរិយា មានទន្សាយមួយក្បាលធ្វើដំណើរទៅលេងផ្ទះសាច់ញាតិ។ ដោយសារតែផ្ទះសាច់ញាតិនៅមិនឆ្ងាយ, វាមិនខ្វាយខ្វល់រឿងវេចខ្ចប់អាហារ និងទឹកតាមខ្លួនឡើយ។  ចៃដន្យអាកាសធាតុផ្លាស់ប្តូរ, ថ្ងៃប្រែជាក្តៅដូចចង្ក្រានភ្លើង, ធ្វើឲ្យទន្សាយហេវហត់ និងស្រេកទឹកយ៉ាងខ្លាំង តែមិនឃើញមានបឹងឬត្រពាំងសោះ។ ទន្សាយដើរបណ្ដើរភ្នែករំពៃមើលបណ្តើរក្រែងប្រទះកូនថ្លុកណាមួយ។ ពេលនោះ ស្រាប់តែឮសំឡេងស្រែកហៅ៖ «សួស្តី បងទន្សាយ។» ទន្សាយងាកមើល ក៏ឃើញសត្វខ្យងមួយនៅលើថ្មដែលនៅក្បែរផ្លូវ។ ទន្សាយមិនចង់និយាយជាមួយខ្យងទេ ដោយវានឹកខឹងនឹងពពួកខ្យងដែលធ្លាប់បានប្រើល្បិចដាក់វា កាលពីពេលវា និងខ្យងប្រណាំងគ្នា។ ប៉ុន្តែវាស្រាប់តែនឹកឃើញថា ខ្យងជាសត្វរស់ក្នុងទឹក ហើយខ្យងមិនងាយប្តូរទីកន្លែងរស់នៅឡើយ ហេតុនេះខ្យងប្រាកដជាដឹងថានៅម្តុំនេះ ទីណាមានទឹក។ នឹកឃើញដូច្នេះហើយ ទន្សាយក៏រាក់ទាក់ទៅខ្យងវិញ៖ «សួស្តី ប្អូនខ្យង។ តើប្អូនរស់នៅទីនេះមែនទេ?» «បាទ។» ខ្យងងក់ក្បាល «ខ្ញុំរស់នៅទីនេះ។» «អ៊ីចឹងតើនៅម្តុំនេះមានទឹកដែរឬទេ? ខ្ញុំស្រេកទឹក, ហើយថ្ងៃក៏ជិតលិចទៀត, ខ្ញុំកំពុងប្រញាប់ទៅផ្ទះសាច់ញាតិរបស់ខ្ញុំ។» «មាន។ បងឃើញគុម្ពោតនោះទេ? នៅក្រោយគុម្ពោតនោះមានត្រពាំងតូចមួយ។» ទន្សាយឮហើយត្រេកអរណាស់។ វាអរគុណខ្យង រួចប្រញាប់បោលទៅរកគុម្ពោត។ ទៅដល់ វាឃើញមានត្រពាំងមែន។ ទន្សាយបានផឹកទឹកយ៉ាងស្កប់ស្កល់ ហើយវាលែងខឹងនឹងពពួកខ្យងទៀតហើយ។ បន្ទាប់ពីផឹកទឹករួច វាក៏រហ័សរហួនបន្តដំណើរ។ មុនថ្ងៃលិច ទន្សាយបានទៅដល់ផ្ទះសាច់ញាតិរបស់វា និងបានជួបជុំគ្នាយ៉ាងរីករាយ៕ … Continue reading រឿង «ទន្សាយ និងខ្យង»

រឿង «ខ្លាឃ្មុំ និងទន្សាយ»

រឿងដើម ៖ «យាយទូលចេក និងទន្សាយ» កែប្រែរឿង និងនិពន្ធថ្មីដោយ ភូ ចរិយា មានខ្លាឃ្មុំមួយកំពុងតែរុញរទេះដឹកផ្លែទំពាំងបាយជូរ។ នៅកៀនផ្លូវ មានទន្សាយមួយកំពុងតែស្វែងរកចំណី។ វាបានឃើញខ្លាឃ្មុំដឹកផ្លែទំពាំងបាយជូរ។ វានឹកឃ្លានចង់ស៊ីទំពាំងបាយជូរ។ វាក៏រត់ទៅធ្វើពុតជាងាប់នៅកណ្តាលផ្លូវ។ ពេលខ្លាឃ្មុំមកដល់ ឃើញទន្សាយដេកនៅកណ្តាលផ្លូវដូច្នេះ គិតស្មានថាទន្សាយងាប់ ក៏រើសយកទន្សាយដាក់ក្នុងរទេះ ទើបបន្តដំណើរ។ មួយស្របក់ក្រោយ ខ្លាឃ្មុំបានមកដល់ដីទួលមួយ។ ផ្ទះរបស់ខ្លាឃ្មុំស្ថិតនៅលើដីទួលនោះ។ ដើមី្បឡើងទៅបាន ខ្លាឃ្មុំត្រូវប្តូរពីរុញទៅជាអូសរទេះវិញ។ ឆ្លៀតឱកាសនោះ ទន្សាយបានលួចស៊ីទំពាំងបាយជូររហូតទាល់តែអស់ រួចប្រញាប់លោតចុះពីរទេះ ហើយបោលទៅចូលព្រៃបាត់។ ពេលឡើងដល់លើទួលហើយ, ខ្លាឃ្មុំងាកមក ឃើញនៅក្នុងរទេះសល់តែទង និងស្លឹក បាត់ផ្លែទំពាំងបាយជូរ និងសត្វទន្សាយ។ ពេលនោះ ខ្លាឃ្មុំភ្ញាក់ខ្លួនព្រើត៖ «យី! អញចាញ់បោកទន្សាយនេះទេតើ៕» ** ** * Story ‘Bear and Hare’ original story : Old woman and the hare re-written by … Continue reading រឿង «ខ្លាឃ្មុំ និងទន្សាយ»