ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី តាមរបៀបវារៈ កម្មវិធីបន្ទាប់ជា ......................................... តែយើងខ្ញុំសុំអភ័យទោស និងសុំផ្លាស់ប្តូរកម្មវិធីបន្ទាប់ទៅជា កម្មវិធី .........................................។ នាពេលនេះ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទស្សនា ...............................។ សូមគោរពអញ្ជើញ។ ** ** * Emcee speech sample when a show in the program is suddenly changed Here is the sample: Excellencies, ladies and gentlemen, According to the agenda, the next show is…..........…….. However, we … Continue reading គំរូសម្តី MC ពេលប្តូរកម្មវិធីទស្សនីយភាពក្នុងរបៀបវារៈភ្លាមៗ (កម្មវិធីស្ថាប័នឯកជន)
Tag: ភូ ចរិយា
គំរូ CV ជាភាសាខ្មែរ
CV ជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប។ ជាទូទៅ CV មានតែជាភាសាអង់គ្លេស ដោយឡែកប្រវតិ្តរូបសង្ខេបដែលជា CV ភាសាខ្មែរប្រើតែនៅពេលដាក់ពាក្យចូលធ្វើការស្ថាប័នរដ្ឋ ឬដាក់ពាក្យចូលរៀនសាកលវិទ្យាល័យរដ្ឋ។ ប៉ុន្តែខ្ញុំគិតថាវាមិនខុសទេ បើសិនជាមាន CV ជាភាសាខ្មែរ សម្រាប់ប្រើដាក់ពាក្យចួលធ្វើការស្ថាប័នឯកជន ឬពាក្យចូលរៀនសាកលវិទ្យាល័យឯកជន។ ហេតុដូច្នេះ ទើបខ្ញុំបកប្រែ និងសម្រួល CV ពីភាសាអង់គ្លេសមកភាសាខ្មែរ ដូចដែលលោកអ្នកបានឃើញក្នុងគំរូខាងក្រោម។ ទោះយ៉ាងណា គំរូ CV នេះមិនល្អ និងត្រឹមត្រូវឥតខ្ចោះឡើយ ហើយក៏មិនទាន់មានទម្ងន់ និងការទទួលជាផ្លូវការដែរ។ ហេតុនេះ សូមលោកអ្នកមេត្តាពិចារណាមុននឹងយកទៅប្រើ និងសូមប្រើប្រាស់តាមការគួរ៕ ** * CV sample in Khmer language In general, CV is written in English. However, I don’t think it is wrong to have … Continue reading គំរូ CV ជាភាសាខ្មែរ
គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ
បញ្ជាក់៖ នេះជាការប្រតិដ្ឋ និងតាក់តែងឡើងដោយស្រមោលព្រះចន្ទ្រ ដើមី្បជាជំនួយ និងគំនិតដល់លោកអ្នកតែប៉ុណ្ណោះ។មិនមែនជាលិខិតផ្លូវការឬតាមផ្លូវច្បាប់ឡើយ។ លិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀង នាងខ្ញុំ (ខ្ញុំបាទ) .......................... ជាអ្នកនិពន្ធចម្រៀងដែលមានចំណងជើងថា «.............» យល់ព្រមអនុញ្ញាតឲ្យលោកស្រី (លោក) .............................. ម្ចាស់ ........................................... បោះពុម្ពផ្សាយចម្រៀង «.............» ជាសៀវភៅ នៅក្នុងរយៈពេល ........... និងចំនួន...........។ ថ្ងៃ.............. ទី....... ខែ...... ឆ្នាំ............. ហត្ថលេខា
គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តីនេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ។ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី