គំរូសំណើសុំទិញស្រាសំប៉ាញសម្រាប់កម្មវិធី (ស្ថាប័នរដ្ឋ)

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំទិញស្រាសំប៉ាញសម្រាប់ពិធី........... ថ្ងៃទី....... ខែ..... ឆ្នាំ.... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ............ ដើមី្បទិញស្រាសំប៉ាញចំនួន..... សម្រាប់បម្រើការក្នុងពិធី......... នាថ្ងៃទី......ខែ..... ឆ្នាំ...... ខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា

គំរូសំណើសុំទិញទឹកសុទ្ធ និងភេសជ្ជៈសម្រាប់កិច្ចជំនួប (ស្ថាប័នរដ្ឋ)

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំទិញទឹកសុទ្ធ និងភេសជ្ជៈសម្រាប់ជំនួបថ្ងៃទី....... ខែ..... ឆ្នាំ.... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ............ ដើមី្បទិញទឹកបរិសុទ្ធម៉ាក..... និងភេសជ្ជៈមួយចំនួនសម្រាប់បម្រើការក្នុងជំនួប............... នាថ្ងៃទី......ខែ..... ឆ្នាំ........ ខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា

គំរូសារអេឡិចត្រូនិចពីសាកលវិទ្យាល័យទៅនិស្សិត ស្តីពីការសម្រេចចិត្ត

នេះជាគំរូសារអេឡិចត្រូនិច សម្រាប់ជាជំនួយដល់អ្នករដ្ឋបាលរបស់សាកលវិទ្យាល័យដែលត្រូវផ្ញើសារអេឡិចត្រូនិចទៅកាន់និស្សិត ជាពិសេសប្រាប់ដំណឹងសំខាន់អ្វីមួយ។ ក្នុងអត្ថបទនេះ ខ្ញុំលើកយកដំណឹងទាក់ទងនឹងការដកពិន្ទុនិស្សិតមកធ្វើជាតួយ៉ាង។ សូមលោកអ្នកអាន និងមេត្តាកែសម្រួលទៅតាមស្ថានភាពការងារជាក់ស្តែងរបស់លោកអ្នក។ បញ្ជាក់៖ អាចប្រើបានទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន។ ** * (ឈ្មោះសាកលវិទ្យាល័យ) សុំជម្រាបដល់និស្សិតទាំងឡាយឲ្យបានជ្រាបថា បន្ទាប់ពី (ឈ្មោះសាកលវិទ្យាល័យ) បានប្រជុំទាក់ទងនឹងករណីដកពិន្ទុរបស់និស្សិត, (ឈ្មោះសាកលវិទ្យាល័យ) បានសម្រេចថា និស្សិតទាំងឡាយដែលមិនបានធ្វើ assignment គ្រប់ចំនួនតាមគោលការណ៍កំណត់របស់ (ឈ្មោះសាកលវិទ្យាល័យ) នឹងត្រូវដកពិន្ទុ ទោះស្ថិតក្រោមហេតុផលណាមួយក៏ដោយ។ (Name of university) would like to inform the students that after (name of university) had a meeting related to points taking away matter, (name of university) has made a decision … Continue reading គំរូសារអេឡិចត្រូនិចពីសាកលវិទ្យាល័យទៅនិស្សិត ស្តីពីការសម្រេចចិត្ត

គំរូរបាយការណ៍ប្រជុំបែបថ្មី (ស្ថាប័នឯកជន-ឯកសារកែច្នៃ)

អំឡុងធ្វើការនៅស្ថាប័នរដ្ឋ ខ្ញុំបានឃើញថា ដើមី្បបានរបាយការណ៍ប្រជុំមួយត្រូវចំណាយពេលវេលាច្រើន។ កត្តាមួយដែលនាំឲ្យចាយពេលច្រើន គឺអង្គប្រជុំប្រជុំយូរ ហើយមូលហេតុដែលប្រជុំយូរ គឺដោយសារតែអ្នកចូលរួមប្រជុំនិយាយរៀបរាប់ច្រើន (ពេក)។ បន្ទាប់មក ត្រូវរកមនុស្សមកសរសេរ ហើយរបៀបសរសេរហ្នឹងក៏បែបរៀបរាប់ដែរ ដូច្នេះអាចត្រូវចាយពេលពីកន្លះថ្ងៃទៅមួយថ្ងៃដើមី្បសរសេរចប់របាយការណ៍មួយ។ រួចហើយទើបបញ្ជូនរបាយការណ៍ទៅប្រធានឲ្យពិនិត្យមើល និងកែតម្រូវ មុននឹងដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខា។ បើសិនជារបាយការណ៍នេះពាក់ព័ន្ធនឹងអង្គភាពផ្សេងៗ ត្រូវបញ្ជូនទៅកាន់អង្គភាពទាំងនោះឲ្យពិនិត្យ និងផ្ទៀងផ្ទាត់សិន, ទាល់តែគ្រប់អង្គភាពឆ្លើយថា មិនមានអ្វីត្រូវកែទេ ទើបអាចដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាបាន។ ខ្ញុំធ្លាប់ធ្វើផ្នែកសរសេរ និងរៀបចំរបាយការណ៍។ ខ្ញុំសុំនិយាយតាមត្រង់ថា «ខ្ញុំហត់ និងធុញណាស់»។ មួយទៀត ខ្ញុំឃើញថា របាយការណ៍ប្រជុំ ជាទូទៅមានគោលដៅគ្រាន់តែចង់ផ្តល់ព័ត៌មានដល់អ្នកអាន (ថ្នាក់ដឹកនាំ និងអ្នកចូលប្រជុំ) និងទុកជាឯកសារផ្ទៀងផ្ទាត់ពេលមានបញ្ហាកើតឡើង។ ប៉ុន្តែចំពោះខ្ញុំ, ត្រឹមតែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំចង់បានប្រយោជន៍ច្រើនជាងនេះពីរបាយការណ៍ប្រជុំ។ ខ្ញុំគិតយូរហើយ ហើយក៏បានដើរប្រមូលទិន្នន័យទាក់ទងនឹងរបាយការណ៍ប្រជុំទាំងរដ្ឋ, ក្រុមហ៊ុន និងអង្គការ ដើមី្បច្នៃចេញនូវទម្រង់បែបបទរបាយការណ៍ប្រជុំ៖ - ដែលចំណាយពេលតិច - ដែលអាចដោះស្រាយបញ្ហាទាន់ពេលវេលា និងមានប្រសិទ្ធភាព - ដែលអាចប្រើជាឯកសារសម្រាប់ផ្ទៀងផ្ទាត់ និងជាឯកសារយោងនាពេលក្រោយៗ។ ទម្រង់បែបបទរបាយការណ៍មួយនេះ ខ្ញុំគ្រោងទុកប្រើ ក្នុងក្រុមហ៊ុននៅថ្ងៃអនាគតរបស់ខ្ញុំ (បើសិនជាខ្ញុំមានសំណាងអាចបើកក្រុមហ៊ុនខ្លួនឯង)។ ខ្ញុំយកមកបង្ហាញលោកអ្នកជាគំរូ ហើយក៏ចាត់ទុកថាជាការចែករំលែកនូវព័ត៌មាន … Continue reading គំរូរបាយការណ៍ប្រជុំបែបថ្មី (ស្ថាប័នឯកជន-ឯកសារកែច្នៃ)