ខាងក្រោមនេះជាគំរូការអញ្ជើញភ្ញៀវមកប្រជុំតាមសារអេឡិចត្រូនិច, បែបខ្លី, សម្រាប់ជាជំនួយដល់អ្នករដ្ឋបាល ឬអ្នកមានមុខងារផ្សេងៗ តែតម្រូវឲ្យធ្វើការងារមួយនេះ។ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Below is the sample invitation to the meeting through email, in Khmer language, for assisting the new administrative officer or other role but is responsible to send such an email. ** ** * Subject : លិខិតអញ្ជើញចូលរួមប្រជុំនៅថ្ងៃទី... ខែ... ឆ្នាំ..... (ឈ្មោះស្ថាប័ន) សូមគោរពអញ្ជើញ លោក, លោកស្រី, នាងកញ្ញា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ, រោងពុម្ព, បណ្ណាគារ និងជាអ្នកនិពន្ធ … Continue reading គំរូសារអេឡិចត្រូនិចអញ្ជើញភ្ញៀវមកប្រជុំ (ស្ថាប័នឯកជន)
Tag: ភូ ចរិយា
រៀនពីរបររើសអេតចាយ និងលក់អេតចាយ
យ៉ាយ៉ា ១ : តើឯងកំពុងមើលអីហ្នឹង? យ៉ាយ៉ា ២ : គ្នាកំពុងមើលវីដេអូរបស់អ្នករើសអេតចាយ? យ៉ាយ៉ា ១ : មើលធ្វើអី? យ៉ាយ៉ា ២ : គ្នាចង់ដឹងពីរបរមួយនេះ ជាពិសេសចង់ដឹងថា តើគេរករបស់យ៉ាងម៉េច, រកនៅកន្លែងណា, របស់អីដែលឈ្មួញអេតចាយទិញ, របស់អីដែលឈ្មួញអេតចាយមិនទិញ, តម្លៃប៉ុន្មានខ្លះ, ហើយបើរករបស់បានហើយ តើត្រូវទៅរកឈ្មួញទិញអេតចាយនៅឯណា? ។ល។ យ៉ាយ៉ា ១ : ហើយចុះឯងរកបានអីខ្លះហើយ? យ៉ាយ៉ា ២ : អ្វីដែលគ្នាចង់ដឹង គេអត់និយាយនៅក្នុងវីដេអូសោះ។ យ៉ាយ៉ា ១ : សំខាន់គ្នាឆ្ងល់ថា ឯងចង់ដឹងរឿងហ្នឹងដើមី្បអី? យ៉ាយ៉ា ២ : ទីមួយ គ្នាចង់ដឹង។ ទីពីរ ត្រៀមទុក ក្រែងលោថ្ងៃក្រោយរកការងារឬលក់ដូរអីមិនកើត, ប្រហែលជាត្រូវរើសអេតចាយ, ដូច្នេះត្រូវប្រមូលព័ត៌មាន និងរៀនទុកមុនឲ្យហើយ៕ ** ** * Learn how … Continue reading រៀនពីរបររើសអេតចាយ និងលក់អេតចាយ
គំរូសំណើសុំច្បាប់លំហែមាតុភាព
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ - ឯកឧត្តម....................... - ប្រធាននាយកដ្ឋាន.......... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំនឹងលម្ហែមាតុភាពនៅអំឡុងដើមខែ....... ឆ្នាំ.......។ ក្នុងន័យនេះ នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ ដោយគិតចាប់ពីថ្ងៃទី.... ខែ..... ដល់ថ្ងៃទី..... ខែ...... ឆ្នាំ.........។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........... ខែ....... ឆ្នាំ..... ព.ស........ រាជធានីភ្នំពេញ ថ្ងៃទី....... ខែ....... គ.ស. ..... ហត្ថលេខា
គំរូកិច្ចសន្យាជួលបន្ទប់
កិច្ចសន្យាជួលបន្ទប់ ម្ចាស់បន្ទប់ឈ្មោះ............. ភេទ....... អាសយដ្ឋានបច្ចុប្បន្ន...........លេខទូរស័ព្ទ......... ហៅថា ភាគី ក និង ឈ្មោះ............... ភេទ...... កាន់អត្តសញ្ញាណបណ្ណលេខ................លេខទូរស័ព្ទ.................. ហៅថា ភាគី ខ ព្រមទាំងសមាជិកដទៃទៀត៖ ឈ្មោះ.............. ភេទ...... កាន់អត្តសញ្ញាណបណ្ណលេខ................ លេខទូរស័ព្ទ................... ឈ្មោះ.............. ភេទ...... កាន់អត្តសញ្ញាណបណ្ណលេខ................. លេខទូរស័ព្ទ................... បានព្រមព្រៀងគ្នាដូចខាងក្រោម៖ ប្រការ ១ ភាគី ក យល់ព្រមជួលបន្ទប់ដែលមានលេខ........... ស្ថិតនៅ....................ទៅឲ្យ ភាគី ខ ក្នុងតម្លៃ............... ក្នុងមួយខែ។ ប្រការ ២ ភាគី ខ យល់ព្រមជួលបន្ទប់ដែលមានតម្លៃដូចខាងលើ ក្នុងរយៈពេល............ ដោយគិតចាប់ពីថ្ងៃទី....... ខែ........... ឆ្នាំ............. ដល់ថ្ងៃទី....... ខែ........... ឆ្នាំ.............។ ប្រការ ៣ ភាគី ខ យល់ព្រមបង់ថ្លៃចំណត.......... ក្នុងតម្លៃ........... ក្នុងមួយខែ។ … Continue reading គំរូកិច្ចសន្យាជួលបន្ទប់