នេះជាគំរូទី ២ នៃកំណត់ហេតុប្រជុំក្នុងស្ថាប័នរដ្ឋ។ សូមមេត្តាយកទៅកែសម្រួលផង៕ ** ** * កំណត់ហេតុ ស្តីពី ការប្រជុំរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា និងរៀបចំផែនការការងារ កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានបើកកិច្ចប្រជុំ នៅបន្ទប់ប្រជុំនៃ.............. ក្រោមអធិបតីភាពរបស់ឯកឧត្តម........... ដើមី្បពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ - ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា - ការរៀបចំផែនការការងារ........... សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម (ឈ្មោះ) មុខងារ ២. លោកជំទាវ (ឈ្មោះ) មុខងារ ៣. លោក (ឈ្មោះ) មុខងារ ៤. លោកស្រី (ឈ្មោះ) មុខងារ ៥. កញ្ញា (ឈ្មោះ) មុខងារ របៀបវារៈទី ១៖ ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា វាគ្មិនបរិយាយផ្សេងៗឯកឧត្តម................ជាបឋម ខ្ញុំសូមគោរព និងសូមថ្លែងអំណរគុណលោក … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (២)
Tag: កំណត់ហេតុ
គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)
នៅក្នុងស្ថាប័នរដ្ឋ ពេលមានកិច្ចប្រជុំ ជាទូទៅគេធ្វើរបាយការណ៍។ ប៉ុន្តែនៅស្ថាប័នឯកជន ពេលប្រជុំ គេធ្វើកំណត់ហេតុ។ ជាធម្មតា ឯកសាររបស់ស្ថាប័នឯកជនធ្វើជាភាសាអង់គ្លេស ទោះបីជាស្ថាប័ននោះមានទីតាំងនៅក្នុងប្រទេសកម្ពុជាឬជាក្រុមហ៊ុនខ្មែរក៏ដោយ។ ប៉ុន្តែខ្ញុំគិតថា បើសិនជាធ្វើឯកសារជាភាសាខ្មែរ ក៏មិនមានទាស់ខុសដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំនឹកគិតប្រតិដ្ឋគំរូកំណត់ហេតុប្រជុំរបស់ស្ថាប័នឯកជននេះឡើយ ក្រែងលោមានស្ថាប័នឯកជន ជាពិសេសស្ថាប័នក្នុងស្រុក ចាប់អារម្មណ៍ចង់ធ្វើឯកសារខ្លួនជាភាសាខ្មែរ។ បញ្ជាក់ហើយបញ្ជាក់ទៀតថា, នេះជាការរៀបរៀង និងកែច្នៃរបស់ខ្ញុំផ្ទាល់។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** * Private sector meeting minute sample in Khmer language All companies’ documents, located in Cambodia, are written in English though those companies are from outside Cambodia or they are Cambodian companies. Even … Continue reading គំរូកំណត់ហេតុប្រជុំ (ស្ថាប័នឯកជន)
គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)
នៅក្នុងអត្ថបទនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើកំណត់ហេតុ ២ យ៉ាង ដែលនាងខ្ញុំធ្លាប់បានប្រទះអំឡុងធ្វើការកន្លងមក ដោយគំរូនេះគឺតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លោកអ្នកអាចមើលជាព័ត៌មាន និងចំណេះដឹង។ ក្នុងករណី លោកអ្នកយកទៅប្រើប្រាស់ សូមកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : កំណត់ហេតុស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... ឲ្យបានជ្រាបថា កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សាស្តីពីការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង (ឈ្មោះស្ថាប័ន) ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជានាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់............. និងមានការចូលរួមពី៖ ១. លោក ចន ស្រី ប្រធាននាយកដ្ឋាន............ ជាប្រធានអង្គប្រជុំ ២. លោក កក ស៊ីថា ...................................... ៣. លោកស្រី រី ដា … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)
កំណត់ហេតុរដ្ឋបាលស្ថាប័នរដ្ឋ
សម្រាប់រដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គេប្រើកំណត់ហេតុសម្រាប់កត់ត្រាអង្គប្រជុំ និងកិច្ចពិភាក្សារបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ។ នៅក្នុងខ្លឹមសារកំណត់ហេតុតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ៖ - ត្រូវសរសេរកាលបរិច្ឆេទជាអក្សរ ដោយសរសេរឆ្នាំ បន្ទាប់មកខែ រួចទើបថ្ងៃទី - ម៉ោង និងនាទី ក៏សរសេរជាអក្សរដែរ - ត្រូវសរសេរតាមសម្តីសមាជិកក្នុងអង្គប្រជុំគ្រប់ម៉ាត់ - ទោះបីជាសមាជិកប្រើពាក្យខុស ប្រើភាសាខ្មែរលាយនឹងភាសាបរទេសក៏ដោយ ក៏ត្រូវតែកត់ត្រាតាមហ្នឹង ដោយមិនអាចកែឡើយ - សរសេរឲ្យមានវគ្គមានឃ្លា - អាចប្រើនិមិត្តសញ្ញា ដូចជា។ ? បាន (ដោយខ្លួនឯង) កត់ចូលទៅក្នុងកំណត់ហេតុ - ត្រូវប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ។ ចំណាំ៖ គ្រប់យ៉ាងអាចប្រែប្រួលទៅតាមស្ថាប័ន និងការងារជាក់ស្តែង៕