Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

២

បុរសជាភ្ញៀវមានឈ្មោះ សុខរាជ។ ភរិយាមានឈ្មោះថា ភីដា។ ពួកគេទាំងពីរមានកូនបីនាក់៖ កូនស្រីច្បង ភិរិកា អាយុប្រាំពីរឆ្នាំ, កូនប្រុសកណ្តាល សុខរដ្ឋ អាយុប្រាំឆ្នាំ និងកូនប្រុសពៅ  សុខរតនៈ អាយុមួយឆ្នាំកន្លះ។ ពួកគេមានអ្នកនៅជាមួយ ចំនួនពីរនាក់, ជាក្មេងស្រីជំទង់, ម្នាក់ឈ្មោះ គី, ម្នាក់ទៀតឈ្មោះ លាភ។

ភីដាពកូនប្រុសពៅ។ លាភចាប់ដៃភិរិកា និងសុខរដ្ឋ ដោយដើរតាមក្រោយភិតា។ ចំណែកគីជួយសុខរាជយកអីវ៉ាន់ពីក្នុងឃ្លុបឡាន និងយួរអីវ៉ាន់ចូលក្នុង។

ចេងឈរចាំនៅមុខតុទទួលភ្ញៀវ។ ពេលភ្ញៀវចូលមកដល់ គេក៏ផ្តើមនាំផ្លូវដោយដើរកាត់តាមមុខបន្ទប់សំណាក់ដែលសង់ជាជួរនៅខាងឆ្វេងដៃ ហើយខាងស្តាំជាសួនផ្កា។ ដោយសារយប់ងងឹតហើយតាមផ្លូវបើកអំពូលព្រឹមៗ ដូច្នេះមើលមិនដឹងថាដាំផ្កាអ្វីខ្លះទេ។ នៅខាងស្តាំនេះមានច្រកតូចៗតាមចន្លោះសួនផ្កា។ អមសងខាងច្រកតូចទាំងនេះមានបន្ទប់ស្នាក់នៅ។

ដើរបានបន្តិច ពូសន្តិសុខស្រាប់តែបង្ហាញខ្លួន។ គាត់ឈរសម្លឹងមើល រួចស្រែកសួរទៅចេង៖

«ដាក់ភ្ញៀវ?»

«បាទ!» ចេងឆ្លើយដោយញញឹម។ ពូសន្តិសុខធ្វើក្បាលងីងើ។ គាត់កំពុងតែឆ្ងល់៖

‘បន្ទប់ពេញអស់ហើយ តើសល់បន្ទប់ណាទៀតឲ្យភ្ញៀវ?’

និយាយពីចេងបាននាំភ្ញៀវដើរដល់ចុង។ ឆ្ងាយគួរសម។ រួចហើយទើបបត់ស្តាំចូលតាមច្រកតូច។

ភីដាដើរជាប់នឹងចេង។ កូនប្រុសតូចផ្អែកក្បាលលើស្មារបស់នាង។ មើលទៅគេដេកលក់ហើយ។ ភីដាយកដៃទះគូទកូនស្រាលៗ។ ងាកទៅឆ្វេងដៃ លាភកំពុងកាន់ដៃក្មេងស្រីប្រុសទាំងពីរ។ សុខរាជ និងគីយួរអីវ៉ាន់ដើរតាមក្រោយ, នៅឆ្ងាយគួរសមដែរ។ ពួកគេដើរតាមផ្លូវដែលមានបន្ទប់នៅអមសងខាង។ ដូចផ្លូវមុខអ៊ីចឹង គឺប្រើអំពូលពណ៌ពងមាន់ភ្លឺព្រឹមៗ។ ភីដាប្រឹងសម្លឹងមើលព្រោះខ្លាចជំពប់ជើង។ នាងក៏មិនភ្លេចប្រាប់លាភ និងកូនទាំងពីរឲ្យប្រយ័ត្នប្រយែង។

នៅតាមផ្លូវរាងហប់ ប៉ុន្តែភីដាយល់ថាមានខ្សែខ្យល់ត្រជាក់ល្ហឹមបក់មកម្តងម្តាលដែរ។ ជាប្រភេទខ្សែស្តើងតូចឆ្មារ និងត្រជាក់ដូចទឹកកក។

ភីដាមិនសូវចូលចិត្តសណ្ឋាគារមួយនេះសោះ។  នាងយល់ថាដូចងងឹតៗ ហើយចម្លែកៗម៉េចមិនដឹង។ ពេលដើរតាមផ្លូវនេះ នាងចេះតែមានអារម្មណ៍ថាមានមនុស្សដើរជាមួយពួកនាង។ ជួនកាល នាងដូចឃើញស្រមោលមនុស្សនៅពីខាងមុខ លុះទៅដល់ស្រាប់តែគ្មានអ្វីសោះ។

‘ដើរយូរដែរហើយ នៅមិនទាន់ដល់បន្ទប់ទៀត។​ មិនដឹងដើរដល់ណាទៀតទេ។’ ភីដានឹកក្នុងចិត្ត ‘ដើរឡើងចង់ថ្លោះកជើងទៅហើយ។’

ចេងដូចដឹងអ៊ីចឹង។ គេងាកមកប្រាប់ភ្ញៀវ៖

«នៅខាងមុខនេះហើយបង។»

ភីដាមើលតាមការចង្អុលរបស់ចេង។ នាងឃើញមានស្រះទឹកតូចមួយ ហើយបន្ទប់មួយលេចឡើងនៅចំមុខតែម្តង ដែលមើលទៅឃើញទ្វារបន្ទប់ឲ្យច្បាស់ក្រឡែត។ ប៉ុន្តែពួកគេត្រូវដើរព័ទ្ធស្រះទឹកវៀងទៅខាងស្តាំបន្តិចសិន រួចឡើងខឿន ទើបទៅដល់មុខទ្វារបន្ទប់។

ភីដាដកដង្ហើមធំ៖

‘ពិតជាស្មុគស្មាញណាស់។ គ្រាន់តែបន្ទប់ស្នាក់នៅសោះ, កាច់កុងសម្បើមម៉្លេះ។’

ពេលចេងកំពុងចាក់សោបន្ទប់, ភីដាឈរពីក្រោយ។ នៅក្រោយខ្នងនាងគឺស្រះទឹកនោះឯង។ នាងឈរបណ្តើរងាកទៅមើលស្រះទឹកនោះបណ្តើរ។ ស្រះនោះធ្វើពីដុំឥដ្ឋព័ទ្ធជុំវិញ មានទឹកត្រឹមកជើង មើលទៅឃើញដល់បាត។ ស្មៅក៏គ្មាន អីក៏គ្មាន តែភិតាចេះតែយល់ថា នៅក្នុងនោះមានមនុស្ស ហើយគេនឹងងើបចេញមក។ នាងបានព្យាយាមហាមខ្លួនឯង, តែហាមមិនបាន, ខួរក្បាលចេះតែស្រមៃរហូត។ នាងដូចជារាងខ្លាចដែរ ក៏ទៅឈរកៀកនឹងចេង។            

ចេងចាក់សោយូរបន្តិច ដោយសារតែសោរាងគាំងៗ។ ពេលនោះ ភីដាបានឮសំឡេងរអ៊ុះចេញពីក្នុងបន្ទប់ ដូចមានមនុស្សច្រើននាក់នៅក្នុងនោះ។ ចំណែកចេង, គេខំមួលច្រើនដង ទៅលិចទៅកើត ទម្រាំរបើក។ ពេលបើកទ្វារបានហើយ គេរាវដាក់កូនសោស៊កទៅក្នុងប្រអប់នៅជញ្ជាំងក្បែរទ្វារ រួចចុចបើកកុងតាក់ភ្លើង ហើយភិតាក៏ពកូនដើរយឺតៗចូលទៅក្នុងបន្ទប់។

បន្ទប់នេះធំ និងរៀបចំបានស្អាត។ មិនសូវមានក្លិនឬធូលីទេ។ មើលទៅសម្ភារនៅថ្មីល្អ។ ចូលពីទ្វារទៅ ឃើញមានទូខោអាវធ្វើពីឈើ។ បន្ទាប់ពីទូ ទើបដល់ទីតាំងធំទូលាយ។ មានគ្រែធំមួយអាចដេកបានមនុស្សបីទៅបួននាក់។ គ្រែនោះដាក់ជាប់ជញ្ជាំង។ មានសល់កន្លែងនៅលើឥដ្ឋដែលអាចឲ្យដេកបានប្រាំនាក់ទៀត។ ទូរទស្សន៍ដាក់នៅទិសបញ្ច្រាសនឹងគ្រែ។ នៅក្បែរគ្រែ មានតុ ហើយនៅលើនោះមានទូរស័ព្ទប្រភេទលើតុមួយគ្រឿង។

ក្មេងៗបានរត់ចូលទៅហក់ផ្តួលខ្លួនលើពូក។

ងាកមកចេងឯណេះវិញ គេក៏ប្លែកចិត្តខ្លះដែរ ព្រោះនេះជាលើកទីមួយដែលគេបើកបន្ទប់នេះ។ គេឃើញថាបន្ទប់នេះធំជាងបន្ទប់ណាៗទាំងអស់។ គេឆ្ងល់ទៀតថា បន្ទប់នេះមិនដែលដាក់ភ្ញៀវទេ តែបែរជាសម្អាតស្អាត។ បន្តិចក្រោយមក គេក៏នឹកឃើញថា គេធ្លាប់ឃើញអ្នកអនាម័យចេញពីបន្ទប់នេះ ពេលគេចូលធ្វើការនៅម៉ោង ៤ រសៀល។

ពេលនោះ សុខរាជ និងគីមកដល់។ ពួកគេចូលទៅក្នុងបន្ទប់ រួចដាក់អីវ៉ាន់លើឥដ្ឋ។

ដោយយល់ថាភ្ញៀវប្រញាប់ចង់សម្រាក ដូច្នេះចេងក៏សុំដកខ្លួន៖

«បង! ខ្ញុំទៅវិញហើយ។»

«អរគុណច្រើនហើយណាអូន។»

ចេងញញឹមឆ្លើយបាទ រួចទាញទ្វារបិទឲ្យភ្ញៀវ។ ពេលគេដើរចេញ, ទឹកក្នុងស្រះស្រាប់តែចេញពពុះនៅត្រង់ចំណុចកណ្តាល ហើយប្រដេញទៅដល់មាត់ស្រះ។ បន្ទាប់មកក៏មានដានជើងលេចឡើង រួចដានជើងនោះដើរតាមពីក្រោយ។

៣

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

March 2026
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Feb    

Top Posts & Pages

  • គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
  • គំរូ CV ជាភាសាខ្មែរ
  • គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)
  • គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ
  • គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
  • គំរូសំណើសុំច្បាប់លំហែមាតុភាព
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?
  • គំរូរបាយការណ៍ចំណូល និងចំណាយប្រចាំថ្ងៃ
  • គំរូកិច្ចសន្យាជួលបន្ទប់

My Writing

Blog Stats

  • 158,683 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU's avatar CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 128 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d