រឿង «ឈ្មោះក៏សាមគ្គីដែរ»

និពន្ធដោយ ភូ ចរិយា នៅក្នុងសិក្ខាសាលាមួយស្តីពី 'សាមគ្គីភាពជាកម្លាំង'។ «ជម្រាបសួរប្អូនៗទាំងអស់គ្នា។» លោកគ្រូបង្រៀនក្នុងសិក្ខាសាលាពោល «ដូចដឹង ហើយថា សិក្ខាសាលាយើងផ្តោតលើប្រធានបទ 'សាមគ្គីជាកម្លាំង'។ ក្នុងន័យនេះ គឺសំដៅដល់កម្លាំងរួបរួមគ្នា។ មិនមែនកម្លាំងកាយតែមួយមុខទេ អ្វីក៏ដោយក៏អាចរួបរួមគ្នាជាក្រុមដែរ។» គាត់បង្អង់មួយភ្លែត ទើបបន្ត «ដោយសារម៉ោងនេះជាម៉ោងដំបូង ដូច្នេះខ្ញុំសុំលេងល្បែងមួយសិនមុននឹងបង្រៀន។» បន្ទាប់ពីរៀបរាប់ លោកគ្រូបានបែងចែកសិក្ខាកាម ដោយក្នុងមួយក្រុមមានគ្នាបីនាក់។ «ពេលនេះ ពួកយើងចែកក្រុមរួចហើយ។ ជាបន្ត ខ្ញុំសុំឲ្យក្រុមនីមួយៗក្រោកឈរឡើង ហើយប្រាប់ឈ្មោះខ្លួនឯងម្តងម្នាក់ៗ។ ប្រាប់តែឈ្មោះបានហើយ មិនបាច់ប្រាប់នាមត្រកូលទេ។ ចាប់ផ្តើម! ក្រុមទីមួយ។» ក្រុមទីមួយក្រោកឈរ៖ «ញ៉ុក។» «ថែម។» «មួយ។» សិក្ខាកាមទះដៃផងសើចផង។ ចំណែកលោកគ្រូញឹមៗ។ គាត់មិនបានស្គាល់ឈ្មោះពួកគេឡើយ ពេលបែងចែកក្រុម។ គាត់ចេះតែរើសទៅ ហើយដាក់លេខរៀងឲ្យពួកគេឆ្លើយឈ្មោះ ដោយមិនបានតាំងចិត្តថា នឹងទៅជាដូច្នេះទេ។ ដល់វេនក្រុមទីពីរ៖ «ឌេក។» «លុះ។» «ក្សៃ។» សំណើចផ្ទុះម្តងទៀត។ លើកនេះឮខ្លាំងជាងមុន។ លោកគ្រូរាងដូចភ្ញាក់ផ្អើលបន្តិច។ គាត់សួរ៖ «តើឈ្មោះប្អូនពីកំណើតមែនទេ?» «បាទ។» សិក្ខាកាមទាំងបីឆ្លើយព្រមគ្នា។ លោកគ្រូងក់ក្បាលផ្ងក់ៗ … Continue reading រឿង «ឈ្មោះក៏សាមគ្គីដែរ»

រឿង «ត្រីច្រើនពេក ខ្វៀងគូព្រេង»

និពន្ធដោយ ភូ ចរិយា ថូត អាយុជាងសែសិបឆ្នាំទៅហើយ។ គេចង់ប្រពន្ធ តែហាក់ដូចគ្មានសំណាងសោះ។ ថ្ងៃមួយ មិត្តភក្តិគេបានប្រាប់ថា មានគ្រូទាយម្នាក់ល្បីណាស់ ជាពិសេសរឿងគូព្រេង។ ថូតឮហើយ ក៏បានឲ្យមិត្តជូនទៅរកគ្រូទាយ។ ពេលទៅដល់ ថូតបានសួរពីរឿងគូរបស់គេ។ គ្រូទាយបានប្រមើលរួចប្រាប់ថា៖ «គូចៅឯងមាន.. តែមិនទាន់មកដល់។» «អ៊ីចឹង ពេលណាទើបមកដល់?» ថូតសួរ។ «មើលមិនឃើញសោះ.. មិនដឹងពេលណាទេ.. តែដឹងថាមិនឆាប់ទេ។» ថូតធ្លាក់ទឹកមុខពេលឮដូច្នោះ។ «ហាសិបស្អែកស្អែកទៅហើយ។ តើនៅយូរប៉ុណ្ណាទៀតទៅ។» គេរអ៊ូ។ គ្រូទាយឮហើយអាណិត ក៏និយាយថា ៖ «មិនអីទេ! ចាំតាជួយ តែចៅត្រូវធ្វើតាមតា ទើបគូព្រេងឆាប់មកដល់។» ពេលឮសម្តីគ្រូទាយ ថូតត្រេកអរណាស់៖ «បាទ! ចៅព្រមធ្វើតាមគ្រប់យ៉ាង។» គ្រូទាយបានប្រាប់ឲ្យថូតទិញត្រីរស់មួយក្បាល យកត្រីរ៉ស់ក៏បាន ត្រីផ្ទក់ក៏បាន តែយកត្រីណាដែលរស់រវើក និងមានកម្លាំង។ គាត់ហាមមិនឲ្យយកត្រី ដែលមើលទៅដូចចង់ងាប់, ហែលស៊ើកៗ ឬមានស្នាមរបួសលើក្បាលឡើយ។ គាត់បានប្រាប់ឲ្យថូតយកត្រីនោះទៅលែងនៅមាត់ទន្លេ នៅថ្ងៃ ១៥ កើត។ មុនពេលលែង ថូតត្រូវនឹកបន់ក្នុងចិត្តថា សូមឲ្យត្រីជួយនាំសំណាង … Continue reading រឿង «ត្រីច្រើនពេក ខ្វៀងគូព្រេង»

ចង់ក្លាយជាតារា តែគ្មានក្រុមហ៊ុនទទួល

យ៉ាយ៉ា ១ : ប្អូនរបស់មិត្តភក្តិគ្នាម្នាក់ចង់ក្លាយជាតារា។ គេបានព្យាយាមទាក់ទង ក្រុមហ៊ុនជាច្រើន តែមិនជោគជ័យសោះ។ យ៉ាយ៉ា ២ : តើគេចេះលេងបណ្តាញសង្គមទេ? យ៉ាយ៉ា ១ : ចេះ ហើយចូលចិត្តទៀតផង។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេរកលំហាត់មកឲ្យខ្លួនគេ ហើយថតផ្សាយលើបណ្តាញសង្គម។ យ៉ាយ៉ា ១ : លំហាត់? យ៉ាយ៉ា ២ : ឧទាហរណ៍ គេចង់សម្តែងតួត្រូវខ្មោចលង, អ៊ីចឹងឲ្យគេសម្តែងហើយថតជាវីដេអូ រួចយកទៅដាក់លើគណនីបណ្តាញសង្គមរបស់គេ។ ឲ្យគេថតការសម្តែងឈុតខ្លីៗបែបអ៊ីចឹង និង post ជារឿយៗ។ បើគេសម្តែងបានល្អ, ក្រុមហ៊ុនភាពយន្តអាចចាប់អារម្មណ៍ និងទាក់ទងមកគេ ឬបើមិនអ៊ីចឹងទេ គេអាចនឹងរកលុយតាមរយៈ video clip ទាំងនេះក៏អាចថាបាន៕ ** ** * Want to be a star, but no company … Continue reading ចង់ក្លាយជាតារា តែគ្មានក្រុមហ៊ុនទទួល

គំរូសម្តី MC ក្នុងសិក្ខាសាលាស្ថាប័នឯកជន

នេះជាគំរូសម្តី MC ដែលខ្ញុំធ្លាប់បានធ្វើជា MC ក្នុងសិក្ខាសាលា អំឡុងធ្វើការនៅស្ថាប័នឯកជន។ វាជាសិក្ខាសាលារបស់សមាគម។ សម្តី MC ក្នុងកម្មវិធីស្ថាប័នឯកជនមិនសូវជាតឹងតែងខ្លាំងដូចសម្តី MC ក្នុងកម្មវិធីស្ថាប័នរដ្ឋឡើយ លើកលែងតែមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋ ទើបត្រូវរៀបចំពាក្យសម្តីទៅតាមបែបបទស្ថាប័នរដ្ឋច្រើន។ ក្នុងគំរូសម្តី MC នេះ នាងខ្ញុំបានច្របាច់បញ្ចូលនូវរបៀបនិយាយតាមបែបស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ សម្តីនេះ នាងខ្ញុំតាក់តែងដោយខ្លួនឯង និងមានការត្រួតពិនិត្យ និងសម្រួលពីអ្នករៀបចំសិក្ខាសាលា។ ទោះយ៉ាងណា នៅមានការខុសឆ្គង និងចន្លោះខ្វះខាតច្រើន។ ដូច្នេះសូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរ៕ ** ** * សិក្ខាសាលា …………………………… ថ្ងៃទី….. ខែ……… ឆ្នាំ……….. MC speech នាងខ្ញុំសូមជម្រាបសួរ។ នាងខ្ញុំឈ្មោះចរិយាជាអ្នកអធិប្បាយ និងអ្នកសម្របសម្រួលក្នុងអង្គសិក្ខាសាលា។ ជាបឋម ខ្ញុំព្រះករុណា សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ។ នាងខ្ញុំសូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិ … Continue reading គំរូសម្តី MC ក្នុងសិក្ខាសាលាស្ថាប័នឯកជន