រឿង «សំណាង និងឱកាស»

និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ

៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ

និយាយឲ្យចំ គឺវិធីសាស្ត្រវាយប្រហារនៅកន្លែងធ្វើការ ប៉ុន្តែមិនមែនវាយដោយប្រើអវយវៈឬអាវុធឡើយ គឺគេវាយដោយប្រើចិត្តសាស្ត្រ និងតាមរបៀបការទូត។ នៅពេលដែលអ្នកលេចធ្លោ នោះនឹងមានមនុស្សជាច្រើនច្រណែនអ្នក ប៉ុន្តែគេមិនហ៊ានមកនិយាយឬបង្ហាញចំៗទេ។ ភាគច្រើន ពួកគេច្រើនតែរកចំណុចខ្សោយឬចំណុចខ្វះខាតរបស់អ្នក ហើយធ្វើការរំខានអ្នកតាមរយៈចំណុចទាំងនោះ។ ទី១, គេនឹងស្វែងរកកំហុសការងាររបស់អ្នក ដោយតាមរករឿង និងឆ្កឹះនេះឆ្កឹះនោះមិនឈប់។ បើសិនអ្នកជាមនុស្សហ្មត់ចត់នឹងការងារ ហើយពិតជាអ្នកធ្វើការមែន នោះអ្នកនឹងមិនងាយមានកំហុសឲ្យគេចាប់បានឡើយ។ ទី២, បើសិនជាគេចាប់កំហុសការងារអ្នកមិនបាន គេនឹងប្តូរទៅចាប់កំហុសលើរបៀបធ្វើការ, របៀបទំនាក់ទំនង, របៀបនិយាយស្តី, របៀបស្លៀកពាក់ ឬរឿងអតីតកាលរបស់អ្នកជាដើម។ នេះគេហៅថា ការវាយប្រហារលើភាពជាផ្ទាល់ខ្លួន (privacy)។ ជាទូទៅ ការតាមរករឿងផ្នែកភាពជាផ្ទាល់ខ្លួនច្រើនតែបានជោគជ័យ ប៉ុន្តែមានមនុស្សមួយចំនួនតូចមានភាពរឹងមាំ ដូច្នេះមិនថាធ្វើយ៉ាងណាក៏មិនអាចធ្វើឲ្យគេបាត់បង់ផលិតផលភាពការងារឡើយ។ ទី៣, នៅពេលនោះ អ្នកច្រណែននឹងនៅស្ងៀម ហើយរង់ចាំឱកាសជាថ្មី។ សម្រាប់អ្នកដែលគ្មានភាពអត់ធ្មត់ ប្រហែលជានឹងប្តូរចុះប្តូរឡើងរវាងពីរចំណុចខាងលើដើមី្បចាប់កំហុសរបស់អ្នក។ ប៉ុន្តែអ្នកដែលមានចិត្តអត់ធ្មត់ខ្លាំង និយាយឲ្យចំអ្នកដែលស្អប់អ្នកខ្លាំង គេនឹងរង់ចាំឱកាសមួយដើមី្បផ្តួលរំលំអ្នក ហើយវិធីទីបីនេះមានប្រសិទ្ធភាពខ្លាំង ព្រោះគេនឹងឈប់រំខានអ្នកហើយ តែប្រើបញ្ហាគ្រួសាររបស់អ្នកមកវាយលើអ្នកវិញម្តង។ អានហើយយល់ថាគួរឲ្យខ្លាចណាស់មែនទេ? ពិតមែនហើយ, វាគួរឲ្យខ្លាចណាស់, មនុស្សពិតជាគួរឲ្យខ្លាច។ ទោះបីអ្នកមានគ្មានចេតនាក៏ដោយ ឬទោះបីអ្នកមានចេតនាល្អ ចង់នាំប្រយោជន៍រួមដល់ក្រុមក៏ដោយ ក៏គេមិនខ្វល់ដែរ។ ឲ្យតែប៉ះពាល់ដល់ប្រយោជន៍របស់គេ អ្នកគឺជាមនុស្សអាក្រក់។ ប៉ុន្តែនេះជាភាពពិតជាក់ស្តែងក្នុងសង្គមការងារ … Continue reading ៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ

រឿង «ស្គាល់ទំនិញ»

និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!

រឿង «ទឹកដល់ច្រមុះ»

និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕