របាយការណ៍ស្តីពីមូលហេតុដែលគេហទំព័រមិនត្រូវបានទស្សនាច្រើន

ប្រធានបទ ៖ មូលហេតុដែលគេហទំព័រមិនបានចំនួនទស្សនាច្រើន ប្រភេទ ៖ បទពិសោធន៍ផ្ទាល់ខ្លួន ស្ថានភាព ៖ បញ្ចប់ បញ្ហា ៖ - មិនសូវមានចំនួនទស្សនា - កើនចំនួន Like តែមិនកើនចំនួនទស្សនា ការរកឃើញ បញ្ហាខាងលើនេះបណ្តាលមកពី៖ ១. មិនសូវមានអ្នកស្គាល់គេហទំព័រ ២. មិនសូវមានអ្នកចូលមកអាន ៣. អ្នកអាន (បរទេស) អានតាម WordPress Reader វិធីសាស្ត្រដោះស្រាយ មូលហេតុ ១ - ធ្វើការផ្សព្វផ្សាយពីគេហទំព័រតាមរយៈការធ្វើវីដេអូដាក់លើវេទិកាវីដេអូនានា មូលហេតុ ២ - ដាក់អត្ថបទដែលត្រូវនឹងតម្រូវការបច្ចុប្បន្នរបស់អ្នកអាន មូលហេតុ ៣ - គ្មានវិធីដោះស្រាយ ព្រោះតែគេហទំព័រស្ថិតក្រោមការគ្រប់គ្រងរបស់ WordPress៕ ** ** * The causes the website doesn’t gain much view … Continue reading របាយការណ៍ស្តីពីមូលហេតុដែលគេហទំព័រមិនត្រូវបានទស្សនាច្រើន

គំរូរបាយការណ៍បញ្ហា និងដំណោះស្រាយ

វីធីសាស្ត្រក្នុងប្រអប់សរុបរបស់របាយការណ៍ប្រជុំបែបថ្មី មិនមែនជាវិធីសាស្ត្រដោះស្រាយទេ វាជាវិធីសាស្ត្រសាកល្បងតែប៉ុណ្ណោះ។ ក្រោយពេលសាកល្បងហើយ ទើបដឹងថា វិធីនេះប្រើការបានឬមិនបាន។ គោលដៅច្នៃរបាយការណ៍៖ ១. ដើមី្បធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងរបស់បុគ្គលិក ២. ដើមី្បកាត់បន្ថយពេលវេលាដោះស្រាយបញ្ហា

គំរូលិខិតលក់រថយន្ត (សម្រាប់កាប់សាច់)

លិខិតលក់រថយន្ត នាងខ្ញុំឈ្មោះ.................... ភេទ...... ថ្ងៃខែឆ្នាំកំណើត................. ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿង ម៉ាក........... ពណ៌.......... ដែលមាន៖ ស្លាកលេខ : លេខសាក់ស៊ី : លេខម៉ាស៊ីន : លតាប័ត្រលេខ : ឲ្យទៅឈ្មោះ……. ភេទ….. ថ្ងៃខែឆ្នាំកំណើត……. អាសយដ្ឋាននៅផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ ក្នុងតម្លៃ ......... USD (.............ដុល្លារអាម៉េរិក) ដោយរថយន្តនេះលក់ដើមី្បយកទៅកាប់សាច់ (មិនអាចប្រើប្រាស់លើដងផ្លូវបាន)។ ក្នុងករណីដែលភាគីអ្នកទិញយករថយន្តនេះទៅប្រើប្រាស់លើដងផ្លូវ ភាគីអ្នកទិញជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើមានបញ្ហាអ្វីកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងភាគីអ្នកលក់ឡើយ។ ដោយឡែក នៅថ្ងៃក្រោយ បើមានជនណាមកអះអាងថារថយន្តខាងលើជារបស់ខ្លួន នាងខ្ញុំ.................. សុំទទួលខុសត្រូវចំពោះមុខច្បាប់។ ថ្ងៃ......................ខែ.............ឆ្នាំ..................ព.ស.......... រាជធានីភ្នំពេញ, ថ្ងៃទី...... ខែ............. គ.ស....... អ្នកទិញ                   សាក្សី                     សាក្សី                     … Continue reading គំរូលិខិតលក់រថយន្ត (សម្រាប់កាប់សាច់)

ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន

យ៉ាយ៉ា ១ : ពួកម៉ាក, ជួយប្រាប់ពីវិធីដើមី្បឲ្យក្លាយជាអ្នកចម្រៀងបន្តិចមើល។ យ៉ាយ៉ា ២ : ច្រៀងហើយថតសំឡេងហ្នឹង រួចយកទៅរកក្រុមហ៊ុនចម្រៀងទៅ។ យ៉ាយ៉ា ១ : ចង់បានវិធីដែលមិនបាច់ទៅរកក្រុមហ៊ុន។ យ៉ាយ៉ា ២ : វាមិនងាយទេ ប៉ុន្តែមិនមែនថាមិនអាចទៅរួចដែរ។ ដូចគ្នាធ្លាប់ប្រាប់ ប្រើបណ្តាញសង្គមជួយផ្សព្វផ្សាយ។ ដំបូងបង្កើតគណនីបណ្តាញសង្គម (វីដេអូ), បន្ទាប់មកទៅរកគ្រូជំនាញ ហើយសួរចំណុចសំខាន់ៗ ឧទាហរណ៍ ដើមី្បបានដង្ហើមវែង ត្រូវធ្វើម៉េច។ បន្ទាប់មក ឯងមកហាត់ ដោយថតវីដេអូពេលឯងហាត់ហ្នឹង រួចយកទៅដាក់លើគណនីរបស់ឯង។ ឯងគួរដាក់គ្រប់ដំណាក់កាលនៃការហ្វឹកហាត់ មិនថាហាត់សំឡេង, ហាត់ច្រៀង, ឬហាត់រាំក៏ដោយ។ យ៉ាយ៉ា ១ : តើមានប្រសិទ្ធភាពឬទេ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * How to be a singer without going to … Continue reading ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន