យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ីផ្នែកភេសជ្ជៈ តែឥឡូវគេបើកច្រើនណាស់ ជាពិសេសកាហ្វេ។ វាមិនចង់បើកលក់ដដែលៗដូចគេ តែវាមិនដឹងថា គួររកផ្នែកភេសជ្ជៈអី ហើយមិនត្រូវការដើមទុនច្រើនពេក។ យ៉ាយ៉ា ២ : គេជំនាញ និងចូលចិត្តភេសជ្ជៈអី ឲ្យគេបើកអាហ្នឹងទៅ។ យ៉ាយ៉ា ១ : ពន្យល់បន្តិចមក។ យ៉ាយ៉ា ២ : ឧទាហរណ៍ គេចូលចិត្តញ៉ាំទឹកក្រូចស្រស់។ អ៊ីចឹងគេអាចពិចារណាបើកហាងលក់តែទឹកក្រូចស្រស់ តែមកពីគ្រប់ប្រទេស មានទាំងក្រូចពោធិ៍សាត់, ក្រូចក្រសាំង, ក្រូចមកពីអឺរ៉ុប, ក្រូចមកពីចិន, ក្រូចមកពីអាម៉េរិក, ក្រូចមកពីអាហ្វ្រិក។ល។ យ៉ាយ៉ា ១ : ទៅរួចដែរ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * Open a store to sell all types of fresh orange juice … Continue reading ហាងឬតូបលក់តែទឹកក្រូចស្រស់មកពីគ្រប់កន្លែង
Category: yaya idea
ជើងមេក្រូសម្រាប់អ្នកច្រៀងលើសពីម្នាក់
យ៉ាយ៉ា ១ : អ៎េសួរមួយ។ បើឯងចង់រកស៊ី តើឯងនឹងរកស៊ីអ្វី? យ៉ាយ៉ា ២ : ទូលំទូលាយពេកហើយ។ កំណត់លក្ខខ័ណ្ឌឲ្យច្បាស់លាស់បន្តិចមក។ យ៉ាយ៉ា ១ : អ៊ីចឹង សួរបែបនេះវិញ។ បើសិនជាឯងជាជាងដែក ឬចេះជំនាញខាងដែក, តើឯងនឹងធ្វើផលិតអី? យ៉ាយ៉ា ២ : គ្នានឹងផលិតជើងមេក្រូសម្រាប់ឲ្យអ្នកច្រៀងលើសពីម្នាក់។ យ៉ាយ៉ា ១ : ជើងមេក្រូបែបម៉េច? យ៉ាយ៉ា ២ : មើលរូបទៅ ឆាប់យល់ជាង។ យ៉ាយ៉ា ១ : អូ យល់ហើយ៕ A microphone stand for many singers yaya 1: Hey, I want to ask you a question. If you … Continue reading ជើងមេក្រូសម្រាប់អ្នកច្រៀងលើសពីម្នាក់
ផលិតគ្រឿងដេរសម្រាប់មនុស្សឈឺចង្កេះ
យ៉ាយ៉ា ១ : ពួកម៉ាកអ្ហា៎, បងប្អូនគ្នាចង់ចេញរកស៊ី តែវាមិនដឹងថារកស៊ីមុខរបរអី។ ឯងជួយផ្តល់គំនិតបន្តិចមក, បានទេ? យ៉ាយ៉ា ២ : តើគេមានជំនាញអី? យ៉ាយ៉ា ១ : វាចេះផលិតម៉ាស៊ីន។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេផលិតគ្រឿងដេរក្រណាត់ សម្រាប់ឲ្យមនុស្សចូលចិត្តដេកឬមនុស្សឈឺចង្កេះទៅ។ យ៉ាយ៉ា ១ : ស្តាប់ទៅម៉្យាងដែរ ប៉ុន្តែផលិតរបស់ហ្នឹងត្រូវការដែក។ ដែកក្នុងប្រទេសយើងមិនមានទេ, ត្រូវការនាំចូល ហើយវាអត់ចង់នាំចូលទេ។ វាចង់ប្រើអ្វីដែលជារបស់ខ្មែរយើង ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ យ៉ាយ៉ា ២ : ប្រើឈើទៅអ៊ីចឹង ព្រោះខ្មែរយើងសម្បូរឈើ។ យ៉ាយ៉ា ១ : អូខេ៕ Make a sewing kit for people with back pain yaya 1: Hey, my relative wants … Continue reading ផលិតគ្រឿងដេរសម្រាប់មនុស្សឈឺចង្កេះ
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស ដើមី្ប post វីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ