គ្រោះធម្មជាតិធំៗដូចជាអគ្គិភ័យ, រញ្ជួយដី ឬទឹកជំនន់ សុទ្ធតែអាចយកមកបង្កើតជាមាតិកាអនឡាញដែលអាចរកប្រាក់ចំណូលបាន តាមរយៈ៖ - ការសរសេរអត្ថបទបង្ហោះលើគេហទំព័រ - ការធ្វើជាវីដេអូបង្ហោះលើបណ្តាញសង្គម និងគេហទំព័រវីដេអូ - ការធ្វើជាសៀវភៅឌីជីថល ហើយលក់អនឡាញ តើធ្វើពីគ្រោះធម្មជាតិមែនទេ? មិនមែនទេ។ ធ្វើមាតិកាពាក់ព័ន្ធនឹងវិធីសាស្ត្រសង្គ្រោះខ្លួនឯងពេលជួបនឹងគ្រោះធម្មជាតិទាំងនោះ។ តើធ្វើដូចម្តេច? តើត្រូវទៅដកពិសោធដោយផ្ទាល់មែនទេ? នេះជារឿងល្អវិសេសវិសាល បើសិនជាលោកអ្នកអាចពិសោធដោយផ្ទាល់ ព្រោះ៖ ១. មិនខ្លាចជាប់បញ្ហាកម្មសិទ្ធិបញ្ញា ២. មានភាពខុសប្លែក និងលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ។ លោកអ្នកអាចស្រាវជ្រាវដោយមើលព័ត៌មានលើគេហទំព័រ និងបណ្តាញសង្គមនានា ហើយប្រមូលបទពិសោធរបស់សាមីខ្លួនដែលបានជួបហេតុការណ៍ និងវិធីសាស្ត្ររបស់ពួកគេម្នាក់ៗ រួចចងក្រងជាមាតិកាក៏បានដែរ។ គ្រាន់តែលោកអ្នកត្រូវតែរៀបចំមាតិកាដោយប្រុងប្រយ័ត្ន, ដើមី្បបង្ការការជាប់បទបំពានកម្មសិទ្ធិបញ្ញា។ ហើយចំណុចនេះគឺត្រូវអាស្រ័យលើលោកអ្នកផ្ទាល់៕ ** ** * Content about natural disasters and use it to earn income online Major natural disasters such as fires, … Continue reading មាតិកាស្តីពីគ្រោះធម្មជាតិ និងការរកចំណូលតាមអនឡាញ
Category: Solo entrepreneur
របៀបបង្កើតរូបពាងក្នុង MS PowerPoint
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី MS PowerPoint - ចុចលើពាក្យ Insert និងចុចលើពាក្យ Shape - ចុចលើរូបរង្វង់មូល - គូសលើ Slide នូវទំហំរង្វង់ដែលលោកអ្នកចង់បាន - ចម្លងរូបបន្ថែមចំនួន ២ ដោយដាក់លើគ្នា រួចកែសម្រួលទំហំ និងរូបរាង ទៅតាមផែនការការងារជាក់ស្តែងរបស់លោកអ្មក - គូសរង្វង់មូលចំនួន ២ ដែលមានទំហំ និងកម្ពស់ស្មើនឹងរង្វង់ទាំងបីបញ្ចូលគ្នា - ចុចលើរង្វង់ទី ១ (រង្វង់ដែលគូរដំបូងគេ និងនៅលើគេបង្អស់) រួចចុចលើ Mouse ខាងស្តាំ ហើយជ្រើសយក Bring to Front - កែសម្រួលទំហំ ដើមី្បឲ្យចេញជារាងមាត់ពាង - ចុចលើរង្វង់មូល (ទី ៣ ) រួចចុចលើ Mouse ខាងស្តាំ ហើយចុចលើ … Continue reading របៀបបង្កើតរូបពាងក្នុង MS PowerPoint
គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម, ទិសត្រូវដើរទៅ និងទីតាំងឈប់ - ដាក់តួទាំងពីរទន្ទឹមគ្នា នៅទីតាំងចាប់ផ្តើម (សូមមើលរូបខាងក្រោម) - ចុចថតរូប - រំកិលតួដែលឈរនៅក្រោយទៅមុខ - ចុចថតរូប - រំកិលតួដែលឈរនៅមុខទៅមុខ - ចុចថតរូប - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីតាំងឈប់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ https://videopress.com/v/amqilAFb?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true Sample video How to make a stop motion’s motion of two characters walk together Note: This is an idea and method of Chantchhaya. How to - Set … Continue reading គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា
គំរូចលនា Stopmotion តួពីរដើរមកជួបគ្នា
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងត្រូវជួប - ដាក់តួទាំងពីរនៅទីតាំងចាប់ផ្តើម - ចុចថតរូប - រំកិលតួទាំងពីរមកមុខ តម្រង់មករកគ្នា ក្នងពេលដំណាលគ្នា ដោយតួមួយរំកិលចម្ងាយ ១ សង់ទីម៉ែត្រ និងតួមួយទៀតរំកិលកន្លះសង់ទីម៉ែត្រ - ចុចថតរូប - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីត្រូវជួបដែលលោកអ្នកបានកំណត់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ ** ** * How to make a stop motion’s motion of two characters walk to see each other at one point Note: This is an idea and method of … Continue reading គំរូចលនា Stopmotion តួពីរដើរមកជួបគ្នា
