មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral

បញ្ជាក់៖ នេះជាគំនិត និងបទពិសោធផ្ទាល់ខ្លួន។ សកម្មភាពដែលពាក់ព័ន្ធនឹងប្រពៃណីទំនៀមទម្លាប់អាចក្លាយជាប្រធានបទ viral។ ឧទាហរណ៍ ចំពោះប្រជាជនកម្ពុជា៖ - ការអុជធូប - ការសែនព្រេន - ការទៅរកគ្រូទាយ, គ្រូចូលរូប ឬគ្រូហុងស៊ុយ ។ល។ ប្រសិនបើលោកអ្នកធ្វើវីដេអូដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ ជាពិសេសប្រាប់ឲ្យបញ្ឈប់, នោះនឹងមានមតិយ៉ាងច្រើនមកកាន់វីដេអូរបស់លោកអ្នក ដែលមតិទាំងនោះជាមតិអវិជ្ជមានច្រើនជាងមតិវិជ្ជមាន។ ចំពោះអ្នកដែលចង់ចាប់ឱកាសឲ្យគណនីបណ្តាញសង្គមត្រូវបានគេស្គាល់ អាចប្រើមាតិកាប្រភេទនេះ។​ ប៉ុន្តែសុំប្រុងប្រយ័ត្នចំពោះខ្លឹមសារវីដេអូ ព្រោះមនុស្សដែលមានជំនឿស៊ប់តែងតែយល់ច្រឡំ ដូច្នេះតោងរៀបចំ និងត្រួតពិនិត្យខ្លឹមសារឲ្យបានហ្មត់ចត់ ដើមី្បកាត់បន្ថយបញ្ហា៕ សម្គាល់៖ វីដេអូប្រភេទនេះអាចបង្កជាជម្លោះ ដូច្នេះជាការបង្ការ, គួរបិទការបញ្ចេញមតិ។ ** ** * Content that encourages social habit change can be a subject of viral video Note: This is a personal opinion and experience. … Continue reading មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral

មាតិកាស្តីពីគ្រោះធម្មជាតិ និងការរកចំណូលតាមអនឡាញ

គ្រោះធម្មជាតិធំៗដូចជាអគ្គិភ័យ, រញ្ជួយដី ឬទឹកជំនន់ សុទ្ធតែអាចយកមកបង្កើតជាមាតិកាអនឡាញដែលអាចរកប្រាក់ចំណូលបាន តាមរយៈ៖ - ការសរសេរអត្ថបទបង្ហោះលើគេហទំព័រ - ការធ្វើជាវីដេអូបង្ហោះលើបណ្តាញសង្គម និងគេហទំព័រវីដេអូ - ការធ្វើជាសៀវភៅឌីជីថល ហើយលក់អនឡាញ តើធ្វើពីគ្រោះធម្មជាតិមែនទេ? មិនមែនទេ។ ធ្វើមាតិកាពាក់ព័ន្ធនឹងវិធីសាស្ត្រសង្គ្រោះខ្លួន​ឯងពេលជួបនឹងគ្រោះធម្មជាតិទាំងនោះ។ តើធ្វើដូចម្តេច? តើត្រូវទៅដកពិសោធដោយផ្ទាល់មែនទេ? នេះជារឿងល្អវិសេសវិសាល បើសិនជាលោកអ្នកអាចពិសោធដោយផ្ទាល់ ព្រោះ៖ ១. មិនខ្លាចជាប់បញ្ហាកម្មសិទ្ធិបញ្ញា ២. មានភាពខុសប្លែក និងលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ។ លោកអ្នកអាចស្រាវជ្រាវដោយមើលព័ត៌មានលើគេហទំព័រ និងបណ្តាញសង្គមនានា ហើយប្រមូលបទពិសោធរបស់សាមីខ្លួនដែលបានជួបហេតុការណ៍ និងវិធីសាស្ត្ររបស់ពួកគេម្នាក់ៗ រួចចងក្រងជាមាតិកាក៏បានដែរ។ គ្រាន់តែលោកអ្នកត្រូវតែរៀបចំមាតិកាដោយប្រុងប្រយ័ត្ន, ដើមី្បបង្ការការជាប់បទបំពានកម្មសិទ្ធិបញ្ញា។ ហើយចំណុចនេះគឺត្រូវអាស្រ័យលើលោកអ្នកផ្ទាល់៕ ** ** * Content about natural disasters and use it to earn income online Major natural disasters such as fires, … Continue reading មាតិកាស្តីពីគ្រោះធម្មជាតិ និងការរកចំណូលតាមអនឡាញ

របៀបបង្កើតរូបពាងក្នុង MS PowerPoint

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី MS PowerPoint - ចុចលើពាក្យ Insert និងចុចលើពាក្យ Shape - ចុចលើរូបរង្វង់មូល - គូសលើ Slide នូវទំហំរង្វង់ដែលលោកអ្នកចង់បាន - ចម្លងរូបបន្ថែមចំនួន ២ ដោយដាក់លើគ្នា រួចកែសម្រួលទំហំ និងរូបរាង ទៅតាមផែនការការងារជាក់ស្តែងរបស់លោកអ្មក - គូសរង្វង់មូលចំនួន ២ ដែលមានទំហំ និងកម្ពស់ស្មើនឹងរង្វង់ទាំងបីបញ្ចូលគ្នា - ចុចលើរង្វង់ទី ១ (រង្វង់ដែលគូរដំបូងគេ និងនៅលើគេបង្អស់) រួចចុចលើ Mouse ខាងស្តាំ ហើយជ្រើសយក Bring to Front - កែសម្រួលទំហំ ដើមី្បឲ្យចេញជារាងមាត់ពាង - ចុចលើរង្វង់មូល (ទី ៣ ) រួចចុចលើ Mouse ខាងស្តាំ ហើយចុចលើ … Continue reading របៀបបង្កើតរូបពាងក្នុង MS PowerPoint

គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម, ទិសត្រូវដើរទៅ និងទីតាំងឈប់ - ដាក់តួទាំងពីរទន្ទឹមគ្នា នៅទីតាំងចាប់ផ្តើម (សូមមើលរូបខាងក្រោម) - ចុចថតរូប - រំកិលតួដែលឈរនៅក្រោយទៅមុខ - ចុចថតរូប​ - រំកិលតួដែលឈរនៅមុខទៅមុខ - ចុចថតរូប​ - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីតាំងឈប់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ https://videopress.com/v/amqilAFb?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true Sample video How to make a stop motion’s motion of two characters walk together Note: This is an idea and method of Chantchhaya. How to - Set … Continue reading គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា