ខ្ញុំនឹងមិនបរាជ័យឡើងទ្រោមខ្លួនបែបនេះទេ បើសិនជាខ្ញុំបានដឹង ហើយជឿលើប្រយោគទាំង ៥ ដូចខាងក្រោមនេះ៖ - កុំមើលងាយការងារ - កុំទុកចិត្តមនុស្ស - ភាពស្ងៀមស្ងាត់ជាអំណាច - ជំនួយអាចគ្មានសំណង តែមិនអាចគ្មានចំណងទេ - នៅលើពិភពលោកនេះ គ្មានអាហារណាដែលឲ្យបរិភោគដោយមិនយកប្រាក់ឡើយ៕ ** ** * My life would not fall into a mud if I knew and believed in these below sentences: - Don’t look down on work - Don’t trust human - Silence is a power - An aid … Continue reading បើដឹង ៥ ប្រយោគនេះ ជោគជ័យយូរហើយ
Category: General
គន្លឹះថែរក្សាសំឡេងរបស់អ្នកចម្រៀង សំឡេងមាសស៊ិន ស៊ីសាមុត
ដើមី្បបានសំឡេងមាស, លោក ស៊ិន ស៊ីសាមុត អ្នកចម្រៀងខ្មែរដ៏ល្បីនៅសម័យសង្គមរាស្ត្រនិយម, ថែទាំសំឡេងដោយវិធីដូចខាងក្រោម៖ ១. មិនបរិភោគអាហារផ្អាប់ ២. មិនផឹកស្រា ៣. មិនជក់បារី ៤. មិនពិសាទឹកត្រជាក់ឬទឹកកក ៥. ពេលចូលបរិភោគអាហារតាមភោជនីយដ្ឋាន លោកតែងពិសាតែក្រូចឆ្មារក្តៅមួយកែវ ៦. ពេលចេញទៅក្រៅផ្ទះ លោកតែងតែពាក់មួកសម្បុកដើមី្បការពារកុំឲ្យផ្តាសាយ (ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់បំពង់ក និងសំឡេង) ៧. ប្រើមេក្រូហ្វូនតែមួយ មិនថាក្នុងពេលថតចម្រៀង, ច្រៀងលើឆាក, ឬទៅច្រៀងនៅទីណាក៏ដោយ (ដើមី្បកុំឲ្យម្តងស្តាប់ឮសំឡេងបែបនេះ, ម្តងស្តាប់ឮសំឡេងបែបនោះ) បញ្ជាក់៖ ទិន្នន័យក្នុងអត្ថបទបានមកពីការរៀបរាប់របស់អ្នកផ្ទះ។ សូមលោកអ្នកមេត្តាស្វែងរកព័ត៌មានបន្ថែមដើមី្បផ្ទៀងផ្ទាត់៕ ** ** * How Sin Sisamuth, Cambodian top singer, took care of his voice Sin Sisamuth was a top singer of Cambodia, during … Continue reading គន្លឹះថែរក្សាសំឡេងរបស់អ្នកចម្រៀង សំឡេងមាសស៊ិន ស៊ីសាមុត
ភាពខុសគ្នារវាង «សំណើសុំថវិកា» និង «សំណើថវិកា»
នេះជាអ្វីដែលអ្នករដ្ឋបាលនៅស្ថាប័នរដ្ឋដែលខ្ញុំធ្លាប់ធ្វើការបង្រៀនខ្ញុំ។ ពេលដែលសរសេរសំណើសុំថវិកា, អ្នកសរសេរត្រូវដឹងសិនថា តើសំណើដែលកំពុងតែធ្វើនេះជាសំណើសុំលុយគេ ឬជាសំណើទារលុយគេ៖ បើជាសំណើសុំលុយពីគេ នោះត្រូវប្រើពាក្យ «សំណើសុំថវិកា»។ បើជាសំណើទារលុយពីគេ នោះត្រូវប្រើពាក្យ «សំណើថវិកា» អត់មាន «សុំ» ទេ។ មានពាក្យ, ប្រយោគ, និងរបៀបសរសេរផ្សេងទៀត ដែលបញ្ជាក់ពីការសុំ និងការទារ (ថវិកា) នៅក្នុងបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លុះត្រាតែប្រឡូកក្នុងការងារដោយផ្ទាល់ ទើបដឹង, ចេះ និងយល់ថាគេធ្វើដូចម្តេច ហើយគេសម្គាល់ដូចម្តេច។ មួយទៀត របៀបរបបពីស្ថាប័នមួយទៅស្ថាប័នមួយមិនដូចគ្នាទាំងស្រុងទេ។ បើសិនជាចង់ដឹងទាំងអស់ វិធីមានតែមួយគត់ គឺចូលធ្វើការគ្រប់ស្ថាប័នតែម្តង៕ ** ** * This article is about the words used in administrative requests of the Cambodian public sector. It is hard to translate or … Continue reading ភាពខុសគ្នារវាង «សំណើសុំថវិកា» និង «សំណើថវិកា»
តើអ្វីខ្លះដែលសិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅគួររៀន?
សិស្សានុសិស្សចាប់ពីថ្នាក់ទី ១០ (អាចក្រោមថ្នាក់ទី ១០ ក៏បាន) គួរពិចារណារៀន៖ ១. សរសេរ CV និង Cover Letter ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ២. សរសេរ personal statement ៣. របៀបសរសេរ និងប្រើប្រាស់ពាក្យក្នុងសារអេឡិចត្រូនិច ដើមី្បសួរព័ត៌មាន, ផ្ញើ CV និង Cover Letter ។ល។ ៤. របៀបសរសេរ និងប្រើប្រាស់ពាក្យក្នុងសារអេឡិចត្រូនិចបែបជាអ្នកវិជ្ជាជីវៈ ៥. របៀបរបបប្រាស្រ័យទាក់ទងនៅក្នុងសង្គម និងរវាងជាតិសាសន៍ ទាំងការទាក់ទងដោយនិយាយផ្ទាល់មាត់ និងក្នុងសារ (អេឡិចត្រូនិច) លេខ ១ ទុកសម្រាប់ដាក់ពាក្យចូលរៀនសាកលវិទ្យាល័យ និងដាក់ពាក្យចូលធ្វើការ។ លេខ ២ សម្រាប់ដាក់ពាក្យចូលរៀន និងសុំអាហារូបករណ៍។ លេខ ៣ ដល់ លេខ ៥ សម្រាប់ប្រាស្រ័យទាក់ទងក្នុងសង្គមរស់នៅ និងការងារ៕ ** ** * … Continue reading តើអ្វីខ្លះដែលសិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅគួររៀន?