គំរូរបាយការណ៍ប្រជុំ (របៀបទី ១)

ជាទូទៅ ក្នុងរបាយការណ៍តាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋមានចំណុចមូលដ្ឋានតែប៉ុន្មានចំណុចទេ ដែលតម្រូវឲ្យត្រូវតែមាននៅក្នុងទម្រង់ ប៉ុន្តែការរៀបចំ (ស្ទីល ឬភាសាអង់គ្លេសហៅថា style) អាចច្នៃទៅតាមចំណូល និងការសម្រេចរបស់ស្ថាប័នសាមី។ ដូចជាខាងក្រោមនេះជា គំរូស្ទីលរបាយការណ៍ ដែលខ្ញុំធ្លាប់បានឃើញ។ លោកអ្នកអាចមើលជាគំរូ ហើយបើសិនជាយកទៅប្រើប្រាស់ សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំ  និងមានការចូលរួមពី៖ ១. ឯកឧត្តម    ឈ្មោះ                     មុខងារ ២. លោកជំទាវ ឈ្មោះ                     មុខងារ ៣. លោក       … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ១)

គំរូរបាយការណ៍ (ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់)

នេះជារបាយការណ៍ ដែលថ្នាក់ដឹកនាំធ្វើឡើង ដើមី្បរាយការណ៍ជូនទៅថ្នាក់ដឹកនាំជាន់ខ្ពស់។ ជាទូទៅ ទាំងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់គឺស្ថិតក្នុងស្ថាប័នតែមួយ។ ទោះយ៉ាងណា នេះគ្រាន់តែជាគំរូដែលខ្ញុំរៀបរៀងឡើង។ សូមលោកអ្នកមេត្តា កែសម្រួលតាមការគួរ ប្រសិនបើយកទម្រង់ និងបែបបទនេះទៅប្រើប្រាស់៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :   របាយការណ៍ស្តីពីជំនួបពិភាក្សាការងាររបស់........ ជាមួយនឹង ................ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី... ខែ...... ឆ្នាំ....... វេលាម៉ោង ៨:៣០ នាទីព្រឹក នាងខ្ញុំ និងឯកឧត្តម.............. បានជួបជាមួយនឹងលោក................., (តំណែង) របស់............ និងលោក................., (តំណែង) របស់............ ។ នៅក្នុងកិច្ចជំនួបនេះ នាងខ្ញុំ និងលោក................., (តំណែង) របស់............ និងលោក................., (តំណែង) របស់............  បានពិភាក្សាអំពី......................................... ។ ក្នុងនោះដែរ នាងខ្ញុំក៏បានបង្ហាញពីជោគជ័យ និងសមិទ្ធផលរបស់................. ដូចជា.......................................... … Continue reading គំរូរបាយការណ៍ (ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់)

គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

នេះជាទម្រង់របាយការណ៍ប្រជុំទូទៅ ដែលប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋ។ ទោះយ៉ាងណា វាមិនត្រឹមត្រូវឥតខ្ចោះឡើយ។ នាងខ្ញុំគ្រាន់តែរៀបចំជាគំរូ ដើមី្បជូនជាព័ត៌មាន និងចំណេះដឹងដល់លោកអ្នកតែប៉ុណ្ណោះ។ លោកអ្នកអាចយកទៅប្រើប្រាស់បាន តែសូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំសម្រេចបញ្ឈប់បុគ្គលិកផ្នែក........ ចំនួន...... នាក់ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... មេត្តាជ្រាបថា កាលពីថ្ងៃទី...... ខែ......... ឆ្នាំ.......... នាយកដ្ឋាន.......... បានប្រជុំពិភាក្សាដើមី្បបញ្ឈប់បុគ្គលិក ចំនួន... នាក់ ដោយ...... នាក់នៅផ្នែក.... និង ....... នាក់នៅផ្នែក.... ។ ក្រោយការពិភាក្សា និងពិនិត្យយ៉ាងហ្មត់ចត់  អង្គប្រជុំបានឯកភាពបញ្ឈប់បុគ្គលិក ៖ ១. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ២. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... ៣. ឈ្មោះ........ ភេទ.... តួនាទីជា...... នៅផ្នែក..... … Continue reading គំរូរបាយការណ៍ប្រជុំទូទៅស្ថាប័នរដ្ឋ

គំរូសំណើសុំព្យួរការងារដោយគ្មានប្រាក់បៀវត្ស

នេះជាគំរូសំណើសុំព្យួរការងារ សម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលត្រូវការព្យួរការងាររយៈពេលវែង។ វាមិនមែនជាសំណើផ្លូវការទាំងស្រុងទេ ព្រោះមិនមានគោលការណ៍ និងបែបបទការងារដូច្នេះឡើយ។ នាងខ្ញុំគ្រាន់តែរៀបរៀងសំណើនេះឡើង សម្រាប់ប្រើប្រាស់ក្នុងករណីសមគួរតែប៉ុណ្ណោះ។ ហេតុដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាព័ត៌មាន និងយកទៅប្រើប្រាស់តាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវប្រធាន..... កម្មវត្ថុ        ៖ សំណើសុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយមិនទទួលប្រាក់បៀវត្ស តាមរយៈ      ៖ លោកប្រធាននាយកដ្ឋាន..... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាជ្រាបថា ដោយសារតែចង់អភិវឌ្ឍសមត្ថភាពផ្នែកស្រាវជ្រាវ នាងខ្ញុំបានដាក់ពាក្យចូលរួមក្នុងគម្រោង.... របស់អង្គការ... និងបានជាប់ជាស្ថាពរ ក្នុងមុខតំណែងជាអ្នកស្រាវជ្រាវ និងប្រមូលទិន្នន័យ។ ហេតុតែគម្រោងនេះមានរយៈពេលមួយឆ្នាំ និងតម្រូវឲ្យនាងខ្ញុំចុះទៅធ្វើការនៅខេត្ត..... ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយក្នុងរយៈពេលមួយឆ្នាំនេះ នាងខ្ញុំសុខចិត្តមិនទទួលយកប្រាក់បៀវត្សឡើយ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។