និពន្ធដោយ ភូ ចរិយា ផាំង! គ្រាន់តែប៉ុណ្ណឹង ភ្លៀងក៏ធ្លាក់មករ៉ាវ រកតែខ្ញុំបើកឆត្រសឹងមិនទាន់។ នេះគឺធម្មជាតិ។ ខ្ញុំចង់រត់ តែសំពត់វែងត្រឹមស្មងជើងរបស់ខ្ញុំ មិនអាចឲ្យខ្ញុំរត់ ឬដើរលឿនបានឡើយ។ ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំនឹងស្លៀកសំពត់វ៉ាល់ខ្លីត្រឹមក្បាលជង្គង់។ ភ្លៀងមិនឈប់ តែបែរជាកាន់តែខ្លាំងទៅៗ។ នៅខាងមុខក៏ភ្លៀង នៅខាងក្រោយក៏ភ្លៀង នៅពីលើក្បាលខ្ញុំក៏មានភ្លៀង។ បើអ៊ីចឹង ហេតុអ្វីខ្ញុំត្រូវរត់? ខ្ញុំបន្ថយល្បឿនដំណើរ មកត្រឹមមួយជំហានមួយវិនាទី។ ដើរបែបនេះ ទឹកសាចមកលើសំពត់ក៏តិច, មិនសូវហត់, ហើយក៏មិនចាំបាច់បារម្ភពីរឿងរអិលដួល។ ក្នុងពេលនេះ ខ្ញុំបង្វែរចិត្តទៅគយគន់ទេសភាពក្នុងពេលភ្លៀងធ្លាក់។ ស្លឹកឈើជ្រុះរាយពេញផ្លូវ។ យានជំនិះគ្រប់ប្រភេទដែលធ្លាប់តែប្រជែងគ្នា ឥឡូវបាត់មុខឈឹង។ នៅលើផ្លូវនេះ ក្នុងខណៈនេះ ឮតែសំឡេងភ្លៀងធ្លាក់តែមួយគត់។ ខ្ញុំផ្ទៀងស្តាប់ទឹកភ្លៀង។ បើសិនជាស្តាប់ដោយត្រចៀក នឹងឮសូរដូចភ្លេងចង្វាក់ឡាំលាវ។ បើស្តាប់ដោយចិត្ត នឹងឮដូចជាភ្លេងរាំវង់។ បើសិនជាយកបេះដូងទៅស្តាប់ នឹងឮដូចជាភ្លេងចង្វាក់រាំក្បាច់។ ខ្ញុំយកដៃទ្រទឹកភ្លៀងដែលស្រក់ពីគែមឆត្រ។ ដំណក់ភ្លៀងថ្លាគ្មានមន្ទិល។ ខ្ញុំឈប់។ ខ្ញុំបិទឆត្រ រួចកាន់នឹងដៃខាងឆ្វេង។ ទឹកភ្លៀងធ្លាក់មកលើខ្លួនខ្ញុំ ប៉ុន្តែខ្ញុំរីករាយ។ ខ្ញុំលែងខ្លាចភ្លៀងទៀតហើយ។ ខ្ញុំញញឹមបោះជំហានដើរទៅមុខ។ មាត់របស់ខ្ញុំបង្ហើរសំនៀងបទ ‘ឱភ្លៀង’ តិចៗ។ មកដល់ផ្ទះភ្លាម … Continue reading រឿង «ដើរក្រោមភ្លៀង»
Category: រឿងខ្លី
រឿង «ឃាត់មិនទាន់»
និពន្ធដោយ ភូ ចរិយា ញ៉ុយកំពុងពិបាកចិត្ត។ គេជាប់ឃុំក្នុងបន្ទប់មួយ។ ទ្វារបិទជិត ហើយក្នុងបន្ទប់ងងឹត រកមើលអីមិនឃើញ។ គេបាននឹកបន់ស្រន់ក្នុងចិត្ត សុំឲ្យទេវតាមកជួយសង្គ្រោះ។ ពេលនោះក៏មានពន្លឺឆ្វាចលេចឡើង។ ទេវតាមួយអង្គបានបង្ហាញខ្លួន។ ញ៉ុយឃើញហើយសប្បាយចិត្ត ក៏លុតជង្គង់ថ្វាយបង្គំ ព្រមទាំងនិយាយថា៖ «ទេវតា! សូមព្រះអង្គមេត្តាជួយទូលបង្គំឲ្យបានចេញពីទីនេះផង។» «យើងមិនអាចបើកទ្វារឲ្យអ្នកបានទេ ព្រោះទ្វារត្រូវបានចាក់សោ។ យើងមិនអាចធ្វើឲ្យខូចខាតអ្វីដែលជារបស់មនុស្សបានឡើយ។ ប៉ុន្តែយើងអាចជួយផ្លុំខ្យល់បើកបង្អួចឲ្យអ្នកបាន ព្រោះគេមិនបានចាក់សោបង្អួច។» ទេវតាពោល។ «ទ្វារក៏បាន បង្អួចក៏បាន ឲ្យតែបានចេញ។» ញ៉ុយនិយាយ។ ពេលនោះ ទេវតាបានប្រើសិល្ប៍បើកបង្អួច។ គ្រាន់តែបង្អួចរបើកភ្លាម ញ៉ុយមិនបង្អង់ ឡើយ ស្ទុះហក់តាមបង្អួចភ្លែត… «ឈប់! ឈប់! កុំទាន់អាល។» ទេវតាស្រែកឃាត់ តែញ៉ុយលឿនពេក។ វឹប.. វូ.. ទៅដល់ក្រោមបាត់។ ទេវតាគ្រវីក្បាល៖ «មុនហក់ គួរមើលសិន។ មិនគួរបើកភ្លាម ហក់ចេញភ្លែតបែបនេះទេ។ នេះជាន់ទី ១០០ ណា៎!» នៅខាងក្រោមឯណោះ ញ៉ុយកំពុងដេកផ្កាប់មុខលើថ្នល់៕
រឿង «កូនស្រីអ្នកលក់អេតចាយ»
និពន្ធដោយ ភូ ចរិយា សុភាជាកូនរបស់ពូសាន និងមីងសុផា។ អ្នកទាំងពីរមានរបរជាអ្នកលក់ទិញអេតចាយ។ ក្នុងផ្ទះពីរល្វែងធំៗផ្ទុកពេញទៅដោយអេតចាយ។ សុភានាងខ្មាសគេ ព្រោះតែឪពុកម្តាយជាអ្នករកស៊ីមុខរបរនេះ។ នាងមិនដែលឲ្យ នរណាស្គាល់ផ្ទះឡើយ។ ពេលមិត្តភក្តិសួរពីមុខរបររបស់ប៉ាម៉ាក់ នាងនិយាយពីអ្វីផ្សេងវិញ។ ថ្ងៃនេះ សុភាអង្គុយនៅលើផ្ទះស្តាប់ចម្រៀង។ កំពុងតែជក់ចិត្ត ទូរស័ព្ទក៏រោទ៍ឡើង។ នាងទទួល៖ «អាឡូ ភា! (សំឡេងនិយាយពីក្នុងទូរស័ព្ទ) គ្នាណា៎!» «អឺ! មានការអីអាវី?» «ល្ងាចនេះ គ្នាមានជប់លៀងនៅផ្ទះ។ ឯងមកលេងដែរម៉ោ?» «ចាំមើលសិន! មិនដឹងថាបានទៅឬអត់ទេ។» «ម៉ោៗ ចាំមើលអី សុំប៉ាម៉ាក់ឯងទៅ។ បើអត់មានអីជិះ គ្នាទៅយកក៏បានដែរ។» «មិនបាច់ទេ មិនបាច់មកទេ! (សុភាពោលឃាត់) គ្នាទៅខ្លួនឯងក៏បាន។» «អឺ! កុំភ្លេចណា៎។» «អូខេ! ល្ងាចនេះជួបគ្នា។» សុភាដាក់ទូរស័ព្ទចុះ នាងព្រួយខ្លាចប៉ាម៉ាក់មិនអនុញ្ញាត។ ដល់ពេលបាយថ្ងៃត្រង់ សុភាញ៉ាំបណ្ដើរ លួចសម្លឹងប៉ាម៉ាក់នាងបណ្ដើរ។ នាងមានការអល់អែក មួយសន្ទុះនាងក៏សម្រេចចិត្តសុំ៖ «ប៉ាម៉ាក់! ល្ងាចនេះពួកម៉ាកកូនហៅទៅជប់លៀងផ្ទះរបស់គេ (នាងនិយាយតិចៗឱនមុខចុះ)។» ពូសានសម្លឹងមុខកូន រួចក៏អនុញ្ញាត៖ «អើ! … Continue reading រឿង «កូនស្រីអ្នកលក់អេតចាយ»