ពេលថ្នាក់ដឹកនាំជាន់ខ្ពស់ជួបជាមួយនឹងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ស្ថាប័ន ជាទូទៅគេហៅថា កម្មវិធីសំណេះសំណាល។ ជាធម្មតា គេមិនរៀបចំអ្វីធំដុំទេ ដោយសារតែវាជាកម្មវិធីផ្ទៃក្នុង ប៉ុន្តែគេនៅតែមានរបៀបវារៈ ដែលលោកអ្នកអាចមើលគំរូខាងក្រោមសម្រាប់ជាគំនិតបាន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលផង៕ ** ** * កម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិក............... ក្រោមអធិបតីភាព .............................................. ថ្ងៃ........................... វេលាម៉ោង........................ បន្ទប់ប្រជុំ.................... ល-រកម្មវិធីថេរវេលា១ប្រកាសហេតុ២ នាទី២ការណែនាំខ្លួនរបស់....., ......., ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាននៃ...........៥ នាទី៣របាយការណ៍របស់....... ស្តីពី........................១០ នាទី៤អនុសាសន៍របស់................................ ចប់កម្មវិធី
Author: CHAKRIYA PHOU
គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តីនេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ
និយាយឲ្យចំ គឺវិធីសាស្ត្រវាយប្រហារនៅកន្លែងធ្វើការ ប៉ុន្តែមិនមែនវាយដោយប្រើអវយវៈឬអាវុធឡើយ គឺគេវាយដោយប្រើចិត្តសាស្ត្រ និងតាមរបៀបការទូត។ នៅពេលដែលអ្នកលេចធ្លោ នោះនឹងមានមនុស្សជាច្រើនច្រណែនអ្នក ប៉ុន្តែគេមិនហ៊ានមកនិយាយឬបង្ហាញចំៗទេ។ ភាគច្រើន ពួកគេច្រើនតែរកចំណុចខ្សោយឬចំណុចខ្វះខាតរបស់អ្នក ហើយធ្វើការរំខានអ្នកតាមរយៈចំណុចទាំងនោះ។ ទី១, គេនឹងស្វែងរកកំហុសការងាររបស់អ្នក ដោយតាមរករឿង និងឆ្កឹះនេះឆ្កឹះនោះមិនឈប់។ បើសិនអ្នកជាមនុស្សហ្មត់ចត់នឹងការងារ ហើយពិតជាអ្នកធ្វើការមែន នោះអ្នកនឹងមិនងាយមានកំហុសឲ្យគេចាប់បានឡើយ។ ទី២, បើសិនជាគេចាប់កំហុសការងារអ្នកមិនបាន គេនឹងប្តូរទៅចាប់កំហុសលើរបៀបធ្វើការ, របៀបទំនាក់ទំនង, របៀបនិយាយស្តី, របៀបស្លៀកពាក់ ឬរឿងអតីតកាលរបស់អ្នកជាដើម។ នេះគេហៅថា ការវាយប្រហារលើភាពជាផ្ទាល់ខ្លួន (privacy)។ ជាទូទៅ ការតាមរករឿងផ្នែកភាពជាផ្ទាល់ខ្លួនច្រើនតែបានជោគជ័យ ប៉ុន្តែមានមនុស្សមួយចំនួនតូចមានភាពរឹងមាំ ដូច្នេះមិនថាធ្វើយ៉ាងណាក៏មិនអាចធ្វើឲ្យគេបាត់បង់ផលិតផលភាពការងារឡើយ។ ទី៣, នៅពេលនោះ អ្នកច្រណែននឹងនៅស្ងៀម ហើយរង់ចាំឱកាសជាថ្មី។ សម្រាប់អ្នកដែលគ្មានភាពអត់ធ្មត់ ប្រហែលជានឹងប្តូរចុះប្តូរឡើងរវាងពីរចំណុចខាងលើដើមី្បចាប់កំហុសរបស់អ្នក។ ប៉ុន្តែអ្នកដែលមានចិត្តអត់ធ្មត់ខ្លាំង និយាយឲ្យចំអ្នកដែលស្អប់អ្នកខ្លាំង គេនឹងរង់ចាំឱកាសមួយដើមី្បផ្តួលរំលំអ្នក ហើយវិធីទីបីនេះមានប្រសិទ្ធភាពខ្លាំង ព្រោះគេនឹងឈប់រំខានអ្នកហើយ តែប្រើបញ្ហាគ្រួសាររបស់អ្នកមកវាយលើអ្នកវិញម្តង។ អានហើយយល់ថាគួរឲ្យខ្លាចណាស់មែនទេ? ពិតមែនហើយ, វាគួរឲ្យខ្លាចណាស់, មនុស្សពិតជាគួរឲ្យខ្លាច។ ទោះបីអ្នកមានគ្មានចេតនាក៏ដោយ ឬទោះបីអ្នកមានចេតនាល្អ ចង់នាំប្រយោជន៍រួមដល់ក្រុមក៏ដោយ ក៏គេមិនខ្វល់ដែរ។ ឲ្យតែប៉ះពាល់ដល់ប្រយោជន៍របស់គេ អ្នកគឺជាមនុស្សអាក្រក់។ ប៉ុន្តែនេះជាភាពពិតជាក់ស្តែងក្នុងសង្គមការងារ … Continue reading ៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ