ដោយសារតែខ្ញុំធ្លាប់ឃើញពាក្យពីរនេះ ទើបខ្ញុំសម្រេចចិត្តស្វែងរកមើលថា តើមួយណាត្រូវ មួយណាមិនត្រូវ? គ្មានឯកសារណាជាសម្អាងក្រៅពីសៀវភៅវចនានុក្រមខ្មែរឡើយ។ ហើយនៅពេលដែលខ្ញុំបើកមើល ខ្ញុំក៏បានឃើញការពន្យល់ដូចក្នុងរូបខាងក្រោមនេះ។ តាមរយៈភស្តុ័តាងមួយនេះ ខ្ញុំអាចកំណត់យ៉ាងជាក់ច្បាស់ថា កាលណាគេនិយាយដល់ថ្មដែលត្រូវបានដូនតាពីបុរាណប្រើសម្រាប់ឆ្លាក់អក្សរលើ ដែលពាក្យផ្លូវការហៅថា សិលាចារឹក ត្រូវសរសេរ ចារឹក (ស្រៈអឹ) មិនមែន ចារិក (ស្រៈអិ) ឡើយ៕ ** ** * Inscription should be "សិលាចារឹក" or "សិលាចារិក"? The inscription in Khmer word is "សិលាចារឹក". But I saw some people or book wrote "សិលាចារិក". To know which one is correct spelling, I decided to check … Continue reading «សិលាចារឹក» និង «សិលាចារិក» មួយណាត្រូវ?
Author: CHAKRIYA PHOU
គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
នេះជាគំរូសម្តីដែល MC គួរប្រកាសដល់ភ្ញៀវទាំងឡាយមុនកម្មវិធីចាប់ផ្តើម។ គំរូសម្តី MC នេះមានជាភាសាខ្មែរ និងជាភាសាអង់គ្លេស៕ ** តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងប្រារព្ធក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ ** ** * This is a sample pre-announcement that MC of an event should inform the guests. Pre announcement Excellencies, ladies and gentlemen, I would like to invite you to the seats as our ceremony will begin … Continue reading គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
គំរូ Acknowledgement និក្ខេបបទ
ខាងក្រោមនេះជាគំរូ Acknowledgements និក្ខេបបទ ដែលនាងខ្ញុំយកលំនាំតាម Acknowledgements និក្ខេបបទរបស់នាងខ្ញុំផ្ទាល់ មកបង្ហាញដើមី្បជាគំនិត និងជំនួយដល់និស្សិតដែលកំពុងតែសរសេរ Acknowledgements និក្ខេបបទជាភាសាអង់គ្លេស។ ដូចបញ្ជាក់ពីខាងដើម ឯកសារនេះគ្រាន់តែជាគំរូ, ហេតុដូច្នេះសូមលោកអ្នកមេត្តាយកទៅកែសម្រួល៕ ** * This is the sample of thesis acknowledgements. I want to clarify that this sample used my own acknowledgement script while I was doing my thesis in university. My purpose is to give an idea and assistance towards Khmer students that … Continue reading គំរូ Acknowledgement និក្ខេបបទ
រឿង «មកពីប្រើរបស់ខ្មោច»
និពន្ធដោយ ភូ ចរិយា ដាក់ពាក្យធ្វើការពីរកន្លែង។ មួយជាអ្នកម៉ាស្សា មួយជាអ្នករត់តុ។ ជាប់ទាំងពីរ។ ខ្ញុំសម្រេចរើសយកការងារម៉ាស្សា ព្រោះបានប្រាក់ខែហើយមានកន្លែងស្នាក់នៅទៀត, មិនបាច់ដេកផ្ទះជួលប្រជ្រៀតគ្នា។ ធ្វើការនៅហ្នឹង ខ្ញុំរីករាយណាស់។ មិត្តរួមការងារល្អ ហើយថៅកែក៏ចិត្តបាន។ ប៉ុន្តែផ្ទះហ្នឹងដូចមិនស្វាគមន៍ខ្ញុំទេ។ ផ្ទះនេះជាផ្ទះល្វែង, បីជាន់ និងវែង។ ផ្នែកខាងមុខតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទីពីរជាកន្លែងម៉ាស្សា។ ផ្នែកខាងក្រោយនៃជាន់ទីមួយ និងទីពីរជាកន្លែងគ្រួសារថៅកែរស់នៅ។ ជាន់លើបង្អស់ជាផ្ទះបាយ និងកន្លែងបោកគក់ហាលខោអាវ។ ចំណែកបុគ្គលិកម៉ាស្សាដេកនៅផ្នែកខាងក្រោយនៃជាន់ផ្ទាល់ដី។ គ្មានគ្រែទេ មានតែពូកដាក់ផ្ទាល់នឹងឥដ្ឋ និងមានម៉ាស៊ីនត្រជាក់។ ថៅកែសង់ឡៅតឿក្នុងបន្ទប់នោះ ដូច្នេះមានកន្លែងដេក និងដាក់ខោអាវ, មិនចង្អៀតឡើយ។ ខ្ញុំសុំដេកនៅក្រោម ព្រោះខ្ញុំមិនសូវចូលចិត្តឡៅតឿ។ តាំងពីយប់ទីមួយដែលខ្ញុំនៅ ពេលខ្ញុំបិទភ្នែករៀបដេក ខ្ញុំតែងឃើញស្រីម្នាក់នៅបង្កាន់ដៃឡៅតឿ ក្នុងកាយវិការអើតមើលមកក្រោម។ ខ្ញុំមើលមិនឃើញមុខទេ ព្រោះនាងទម្លាក់សក់បាំងជិត។ ដំបូងខ្ញុំមិនអើពើទេ។ ប៉ុន្តែក្រោយទៅនៅទីនោះបានប្រាំថ្ងៃ, ឃើញទាំងប្រាំយប់, ខ្ញុំចាប់ផ្តើមសង្ស័យ។ ខ្ញុំបានសួរបុគ្គលិកផ្សេងៗ, ពួកគេសុទ្ធតែមកនៅមុនខ្ញុំ, គ្មាននរណាឃើញអ្វីទេ។ ឮដូច្នោះ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងអារម្មណ៍។ ខ្ញុំគិតថា ប្រហែលជាជំនាងផ្ទះ, ប្រហែលជាខ្ញុំមិនបានសែន ពេលចូលមកនៅ, ដូច្នេះខ្ញុំក៏ទៅទិញចេកមកសែន។ សែនរួច យប់ហ្នឹង … Continue reading រឿង «មកពីប្រើរបស់ខ្មោច»